ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះ​លឿន​ទៅ​ពន្លះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ទើបតែ​ត្រឡប់​មក​ពីចូលរួម​​កម្មវិធី​វិញ មិន​ទាន់​ដល់​ផ្ទះ​ផង រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខ្ទាត​ខុស​ទម្រង់​ដើម​មួយ​កង់ ចំណែក​រថយន្ត​ដាច់​កាឡេ ផ្ទុះ​ពោង បណ្តាល​ឱ្យ​អ្នកបើកបរ​រង​របួស​បែកក្បាល កាលពី​វេលា​ម៉ោង​១០​យប់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ទើបតែ​ត្រឡប់​មក​ពីចូលរួម​​កម្មវិធី​វិញ មិន​ទាន់​ដល់​ផ្ទះ​ផង រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខ្ទាត​ខុស​ទម្រង់​ដើម​មួយ​កង់ ចំណែក​រថយន្ត​ដាច់​កាឡេ ផ្ទុះ​ពោង បណ្តាល​ឱ្យ​អ្នកបើកបរ​រង​របួស​បែកក្បាល កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ក្បាល​រំ​រី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

រថយន្ត​ខាងលើ​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២M-០៦៦០ បើកបរដោយ​​ឈ្មោះ ឯ​ល សំណាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ ជា​មេការ​សំណង់​ស្នាក់​នៅ​ក្នុង​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រជាពលរដ្ឋ​ជា​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ដែល​មេឃ​កំពុង​រលឹម លុះដល់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​បុក​ទ្រូងផ្លូវ​តែ​ម្តង ដា​ខ់​កាឡេ ទៅ​មុខ​លែង​រួច បណ្តាល​ឱ្យ​អ្នកបើកបរ​រង​របួស​បែកក្បាល ចំណែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវវៀច​មួយ​កង់ ។

តាម​សម្តី​អ្នកបើកបរ​រថយន្ត​វិញ បាន​ឲ្យ​ដឹង​ថា គាត់​ទើបតែ​ត្រឡប់​មក​ពី​ចូលរួម​កម្មវិធី នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង ក្នុង​គោលបំណង់​ឆ្ពោះទៅ​ផ្ទះ លុះ​បើកបរ​មក​ដល់​ចំណុច​ខាងលើ ងងឹតមុខ និង​​វិលមុខ ទើប​រេ​ចង្កូត​បុក​ទ្រូងផ្លូវ​តែ​ម្តង ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន សមត្ថកិច្ច​ឲ្យ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក រង់ចាំ​ដោះស្រាយ​ផល​ប៉ះពាល់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ