ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះផ្អើល​ពេញ​ផ្សារ​ដើមគ បុរស​ម្នាក់​ត្រូវ​បា.ញ់​ប្រហារ​ជាច្រើន​គ្រាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បើ​តាម​ព័ត៌​មាន​​បឋម​បាន​ឱ្យ​ដឹង​ថា មុន​នេះ​មាន​ករណី​ខ្មាន់​កាំភ្លើង​បាញ់​​​​ប្រហារ​បុរស​ម្នាក់​ចំនួន​៤​គ្រាប់ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​​កន្លែង​កើតហេតុ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​ម៉ោង​ប្រហែល​៥​និង​០៥​នាទី​ព្រឹក​ព្រលឹម ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​តូប​លេខ​៦អា…

រាជធានី​ភ្នំពេញ ​៖ បើ​តាម​ព័ត៌​មាន​​បឋម​បាន​ឱ្យ​ដឹង​ថា មុន​នេះ​មាន​ករណី​ខ្មាន់​កាំភ្លើង​បាញ់​​​​ប្រហារ​បុរស​ម្នាក់​ចំនួន​៤​គ្រាប់ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​​កន្លែង​កើតហេតុ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​ម៉ោង​ប្រហែល​៥​និង​០៥​នាទី​ព្រឹក​ព្រលឹម ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​តូប​លេខ​៦អា ស្ថិត​ក្នុង​ភូមិ​២ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក ។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ។

បើតាម​របាយការណ៍​របស់​នគរបាល​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​ឈ្មោះ ​ធី ធូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរមិន​​ពិតប្រាកដ ស្នាក់​នៅ​ចល័ត​ក្នុង​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ត្រូវ​ជនសង្ស័យ​បាញ់​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​១​គ្រាប់​ ចំណែក​ជន​សង្ស័យ​រត់​គេចខ្លួន​បាត់​។

សមត្ថកិច្ច​ខាងលើបន្ត​ថា ​មុន​ពេល​កើតហេតុ​​នៅ​ម៉ោង​៤ល្ងាច​​​ថ្ងៃ​ទី​២២ ជន​រង​គ្រោះ​​បាន​ប្រើ​ប្រាស់​គ្រឿងញៀន​រហូត​បែក​ខ្លាំង​ក៏​រត់​ចូល​ផ្ទះ​គេ​កាន់​កាំបិតអុ​កឡុក​តែម្តង ប៉ុន្តែ​​ត្រូវ​​​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គ​​សហការ​ជាមួយ​សង្កាត់​ធ្វើ​ការ​​ឃាត់ខ្លួន​យក​ទៅ​ដាក់​​មណ្ឌល ។ លុះថ្ងៃ​ទី​២៣ កញ្ញា ជន​រង​គ្រោះ​ក៏​ត្រូវ​​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​បាញ់​​៤​គ្រាប់ ​បណ្តាល​ឱ្យ​ស្លាប់ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​​បង្កឱ្យ​មាន​ការភ្ញាក់​ផ្អើល​តែម្តង​។

បច្ចុប្បន្ន​នេះ កម្លាំង​ជំនាញ​កំពុង​ស្វែងរកតាម​​ចាប់ខ្លួន​ជនល្មើស​ ដើម្បីយក​មក​ផ្តន្ទា​ទោស​​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ