ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិភោគ​អាហារច្រើន​តើ​ជា​សុខ​ឬ​ក៏ជា​ទុក្ខ?

5 ឆ្នាំ មុន

អាច​និយាយ​បាន​ថា មួយ​ជីវិត​មនុស្ស​យើង​នេះ​ស្ទើរតែ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ ការ​លំបាក​សព្វបែបយ៉ាង បើ​ទោះជា​បាន​សុខ​ក៏​សុខ​នោះ​បាន​ត្រឹមតែ​មួយ​ខណៈ​ប៉ុណ្ណោះ បន្ទាប់​មក​ក៏​វិល​មក​រក​ទុក្ខ​វិញ​ដដែល ។ ដោយ​ហោចទៅ​សូ​ម្បី​តែ​បរិភោគ​អាហារ​ក៏​ត្រូវ​ជួប​ទុក្ខ​ច្រើន​ជា​សុខ ឧទាហរណ៍ៈ នៅ​ពេល​យើង​បរិភោគ​ប៉ះ​ចំ​ម្ហូប​ឆ្ងាញ់​ពេញចិត្ត​នឹង​ហូប នេះ​ជា​សុខ…

អាច​និយាយ​បាន​ថា មួយ​ជីវិត​មនុស្ស​យើង​នេះ​ស្ទើរតែ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ ការ​លំបាក​សព្វបែបយ៉ាង បើ​ទោះជា​បាន​សុខ​ក៏​សុខ​នោះ​បាន​ត្រឹមតែ​មួយ​ខណៈ​ប៉ុណ្ណោះ បន្ទាប់​មក​ក៏​វិល​មក​រក​ទុក្ខ​វិញ​ដដែល ។

ដោយ​ហោចទៅ​សូ​ម្បី​តែ​បរិភោគ​អាហារ​ក៏​ត្រូវ​ជួប​ទុក្ខ​ច្រើន​ជា​សុខ ឧទាហរណ៍ៈ នៅ​ពេល​យើង​បរិភោគ​ប៉ះ​ចំ​ម្ហូប​ឆ្ងាញ់​ពេញចិត្ត​នឹង​ហូប នេះ​ជា​សុខ តែ​ត្រូវ​ជួប​ការ​លំបាក​ព្រោះ​ទំពា អាហារ​នោះ នេះ​ជា​ទុក្ខ លំបាក​លេប ក្រពះ​លំបាក​រំលាយ​អាហារ បរិភោគ​ឆ្អែត​ពេក​រហូត​ហល់ លំបាក​ដេក លំបាក​អង្គុយ គឺ​លំបាក​សព្វបែបយ៉ាង​សុទ្ធតែ​ជា​ទុក្ខ ។ នេះ​គឺជា​ការ​លើកយក​ចំណុច​តូច​មួ​យមក​រៀបរាប់​ដោយ​សង្ខេប​ឃើញ​ថា សុខ​មាន​តិច​ណាស់ តែ​ទុក្ខ​គឺ​មាន​ច្រើន​លើសលប់ លើស​សុខ​រាប់​សិប​ដង ។

ព្រោះហេតុនោះ​បានជា​លោក​ឱ្យ​អប់រំ​ចិត្ត​តាម​ផ្លូវធម៌​ជា​រឿង​សំខាន់​បំផុត​ដើម្បី​បន្ធូរបន្ថយ​ការ​លំបាក​បាន​ខ្លះ ព្រោះ​ព្រះធម៌​ធ្វើ​ឱ្យ​មនុស្ស​មាន​ខន្តី មានចិត្ត​ធ្ងន់ មានចិត្ត​ស្រស់ថ្លា ពេញ​ដោយ​បីតិ ធ្វើ​ឱ្យ​មាន​មនុស្ស​អស់​កង្វល់ មានចិត្ត​ស្រឡាញ់​រាប់អាន​គ្នា សាមគ្គី​គ្នា ស្រុះស្រួល​គ្នា​ជា​ឯកច្ឆន្ទ លែង​មានចិត្ត​លោភលន់ លែង​ច្រណែនឈ្នានីស លែង​ហ៊ាន​បៀតបៀន​គ្នា ហើយ​ទុក្ខ​លំបាក​ផ្សេង​ៗ​ទៀត​ក៏​រសាយ​នាំ​ជីវិត​ទៅ​រក​សេចក្តី​ស្ងប់​សុខ​បាន​ច្រើន ។