ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​បញ្ចប់ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ​ដោយ​មិនដឹង​មូលហេតុ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​២​នាក់ រស់នៅ​ភូមិ​ផ្សេង​គ្នា ដោយសារ​មាន​វិបត្តិ​ផ្ទាល់ខ្លួន​ដោះស្រាយ​មិន​ចេញ​បាន​សម្រេចចិត្ត​ចងក​ធ្វើ​អត្តឃាត​ក្នុងផ្ទះ​រៀង​ៗ​ខ្លួន បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ដោយ​គ្មាន​សាច់ញាតិ​ណា​ជួយ​សង្គ្រោះ​ទាន់​ឡើយ​។ ករណី​ខាងលើ​នេះ បាន​កើតឡើង​នៅ​ភូមិ​២​ផ្សេង​ៗ​គ្នា ស្ថិត​ក្នុង​ឃុំ​-​ស្រុក និង​ថ្ងៃ​តែ​មួយ…

ខេត្តកំពង់ស្ពឺ ៖ បុរស​២​នាក់ រស់នៅ​ភូមិ​ផ្សេង​គ្នា ដោយសារ​មាន​វិបត្តិ​ផ្ទាល់ខ្លួន​ដោះស្រាយ​មិន​ចេញ​បាន​សម្រេចចិត្ត​ចងក​ធ្វើ​អត្តឃាត​ក្នុងផ្ទះ​រៀង​ៗ​ខ្លួន បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ដោយ​គ្មាន​សាច់ញាតិ​ណា​ជួយ​សង្គ្រោះ​ទាន់​ឡើយ​។

ករណី​ខាងលើ​នេះ បាន​កើតឡើង​នៅ​ភូមិ​២​ផ្សេង​ៗ​គ្នា ស្ថិត​ក្នុង​ឃុំ​-​ស្រុក និង​ថ្ងៃ​តែ​មួយ គឺ​ម្នាក់​រស់នៅ​ភូមិ​ព្រៃ​ទួល ធ្វើ​អត្តឃាត​នៅ​ម៉ោង​៨ និង​៣០​នាទី​ព្រឹក និង​ម្នាក់​ទៀត​រស់នៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ធ្វើ​អត្តឃាត​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ ទី​១-​ឈ្មោះ​អ៊ី​ម កេ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ទួល ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង និង​ទី​២-​ឈ្មោះ​អឹ​ន សុ​ជាតិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១ បាន​យក​ខ្សែ​ភ្លើងពណ៌​ស ចងក​សម្លាប់​ខ្លួន​ភ្ជាប់​នឹង​ឈើ​ផ្ទោង​ដំបូល​ផ្ទះបាយ កម្ពស់​២​ម៉ែត្រ​។​ចំណែកឯ​ជន​រង​គ្រោះ​ទី​២ បាន​យក​ក្រមា​ពណ៌​ខ្មៅ​លាយ​ពណ៌​ទឹកក្រូច ចងក​សម្លាប់​ខ្លួន​ភ្ជាប់​នឹង​ធ្នឹម​ក្រោមផ្ទះ កម្ពស់​២​ម៉ែត្រ​។

យោង​តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ​បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​សុទ្ធតែ​មនុស្ស​មាន​វិបត្តិ​ផ្លូវចិត្ត​រៀង​ៗ​ខ្លួន ។

ករណី​អត្តឃាត​នេះ​មិន​មាន​សាច់ញាតិ​ណា​ម្នាក់​ដឹង​ទេ​ថា​តើ​បុរស​ទាំង​២​នាក់​ដែល​សម្រេចចិត្ត​ចងក​អ្វើ​អត្តឃាត​នេះ​មាន​វិបត្តិ​អ្វី​ឡើយ​ទើប​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួន​បែប​នេះ​។

ក្រោយ​ពី​អាជ្ញាធរ​ភូមិ និង​នគរបាល​បច្ចេកទេស​ធ្វើ​កោសល្យវិច័យ​រួច បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ