ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ឡើយ​ស្លា.ប់​២​នាក់ និង​របួស​ជា​ច្រើន​ហើយ​បន្ត​បុក​រះ​ទៀត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ស្លាប់​០២​នាក់ និង​របួសធ្ងន់​-​ស្រាល​០៥​នាក់ នៅ​ក្នុង​ហេតុការណ៍ បុក​បន្តកន្ទុយ​គ្នា ហើយ​ផ្លូវបំបែក​ស្ថានីយ​រថភ្លើង​ក្នុងភូមិ​០៣ សង្កាត់​លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ស្លាប់​០២​នាក់ និង​របួសធ្ងន់​-​ស្រាល​០៥​នាក់ នៅ​ក្នុង​ហេតុការណ៍ បុក​បន្តកន្ទុយ​គ្នា ហើយ​ផ្លូវបំបែក​ស្ថានីយ​រថភ្លើង​ក្នុងភូមិ​០៣ សង្កាត់​លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ បណ្តាល​ឲ្យ​បុរស និង​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ក្នុង​កន្លែង​កើតហេតុ និង​មនុស្ស​ក្មេង​-​ចាស់​ចំនួន​០៥​នាក់ ផ្សេង​ទៀត​រង​របួសស្រាល​-​ធ្ងន់ ។ ក្រោយ​កើតហេតុ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល ។

សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែ​ក​ញ្ញ ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​ស្ថានីយ​ប្រេង ផ្លូវបំបែក​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ពណ៌​ស មិន​មាន​ស្លាក​លេខ បើកបរ​ចុះ​មក​ពី​ចំណោត​លោកយាយ​ម៉ៅ​ក្ន​ង​ល្បឿន​លឿន ដោយសារ​តែ​មាន​បញ្ហា​ហ្វ្រាំង​មិន​ជាប់​ក៏​ទៅ​បុក​រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​ខាង​មុខ រួច​ក៏​បុក​រះ​បន្តកន្ទុយ​គ្នា និង​មាន​រថយន្ត​តាក់ស៊ី​ដែល​កំពុង​តែ​ចត​រង់ចាំ​ដឹក​អ្នក​ធ្វើ​ដំណើរ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ជា​ច្រើន​គ្រឿង​១- រថយន្ត​ម៉ាក​សឺ​ដេ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2.L.0858 ជា​រថយន្ត​របស់​លោក អ៊ុ​ក កាលី​ន ប្រធាន​ច្រក​កំពង់​ផែ​សេដ្ឋកិច្ច​ទំនប់​រលក​នៃ​សាលាខេត្ត​ព្រះ​សីហ​នុ ។ ២- រថយន្ត​តូ​រី​ស​១២​កៅអី ពណ៌​សលាយ​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-4876 ។ ៣- រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C- 9963 ។ ៤- រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់ ដាយ​ពណ៌​ស មិន​មាន​ស្លាក​លេខ ។ ៥- រថយន្ត​កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2A-9386 ។ និង​ខូចខាត​ម៉ូតូ​ចំនួន​០២​គ្រឿង​ទៀត ។ មួយ​គ្រឿង​ម៉ាក​វេ​វ អាល់​ហ្វា ជា​ម៉ូតូ​ជន​រង​គ្រោះ ដែល​ស្លាប់​បាត់បង់​ជីវិត បាន​រង​ការ​ខូចខាត​ទាំងស្រុង ។
០២- ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៧ ពណ៌​ខ្មៅ​បុក​ដាច់​ស្លាក​លេខ​បាត់ ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ក្រោម​ហៅ​វត្ត​(​ឥន្ទ​ញ្ញាណ​) រង់ចាំ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។


នៅ​ពេលវេលា​ខាងលើ​ក៏​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង ដោយ​រថយន្ត​បុក​ម៉ូតូ​នៅ ក្នុងភូមិ​០៤ សង្កាត់​លេខ​០៤ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ សព​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ដឹក​យក​មក​រក្សា​ទុកជា​មួយ​សព​កើតហេតុ​ខាងលើ​នេះ​ដែរ ។


ដោយឡែក​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខាងលើ​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ