ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​កម្ពុជាកំពុង​តែ​ក្លាយជា​អ្នក​ឆ្លាត​វ័យ​គួរ​ឱ្យកត់សម្គាល់​លើ​ផ្នែក​គិត​​លេខ

5 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កុមារ​កម្ពុជា​ច្រើន​រូបបាន​​ត្រៀម​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើ​ផ្នែក​គណិតសាស្ត្រ​រហ័ស​នៅ​ម៉ា​ឡេ​សុ​ី​ នា​ខែធ្នូឆ្លងកាត់​បទ​ពិសោធន៍​ប៉ុន្មាន​លើក​មក​ហើយបាន​ធ្វើ​ឱ្យ​គេ​សង្កេត​ឃើញ​ថា​ កុមារ​កម្ពុជា​ជា​ច្រើន​រូប ​កំពុង​តែ​ក្លាយជា​អ្នក​ឆ្លាត​វ័យ​គួរ​ឱ្យកត់សម្គាល់​លើ​ផ្នែក​គិត​លេខ​ ប្រកបដោយ​ភាព​រហ័ស​លឿន​ មិន​ត្រឹមតែ​លេចធ្លោ​ក្នុងស្រុក​ប៉ុណ្ណោះ​នោះ ​សូ​ម្បី​តែ​ឡើង​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ ក៏​ឃើញ​ថា​ដណ្តើម​​​បានការ​ទាក់ទាញ​ខ្លាំង​…

រាជធានីភ្នំពេញ ៖ កុមារ​កម្ពុជា​ច្រើន​រូបបាន​​ត្រៀម​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើ​ផ្នែក​គណិតសាស្ត្រ​រហ័ស​នៅ​ម៉ា​ឡេ​សុ​ី​ នា​ខែធ្នូឆ្លងកាត់​បទ​ពិសោធន៍​ប៉ុន្មាន​លើក​មក​ហើយបាន​ធ្វើ​ឱ្យ​គេ​សង្កេត​ឃើញ​ថា​ កុមារ​កម្ពុជា​ជា​ច្រើន​រូប ​កំពុង​តែ​ក្លាយជា​អ្នក​ឆ្លាត​វ័យ​គួរ​ឱ្យកត់សម្គាល់​លើ​ផ្នែក​គិត​លេខ​ ប្រកបដោយ​ភាព​រហ័ស​លឿន​ មិន​ត្រឹមតែ​លេចធ្លោ​ក្នុងស្រុក​ប៉ុណ្ណោះ​នោះ ​សូ​ម្បី​តែ​ឡើង​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ ក៏​ឃើញ​ថា​ដណ្តើម​​​បានការ​ទាក់ទាញ​ខ្លាំង​ រហូត​ធ្វើ​ឱ្យ​​គេ​ស្គាល់​កម្ពុជា​កាន់តែ​ខ្លាំង​។

នេះ​ជា​ការ​លើក​ឡើង​ពី​ថ្នាក់ដឹកនាំ​លោកគ្រូ​ជំនាញ​ឯកទេស ដែល​បាន​រៀបចំ​កម្មវិធី​ជំនួប​សំណេះសំណាល​ថ្នាក់ដឹកនាំ​កំពូល​នៃ​កម្មវិធី UCMAS អន្តរជាតិ និង UCMAS កម្ពុជា នៅ​ក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៨ ។ ក្នុង​គោលបំណង​សំណេះសំណាល​ពី​ស្តី​ពី​ចំណាប់អារម្មណ៍​របស់​ថ្នាក់ដឹកនាំ​កម្មវិធី UCMAS ជាមួយនឹង​កម្មវិធី​ប្រឡង​ថ្នាក់​ជាតិ​លើក​ទី​៣ និង​ការ​អភិវឌ្ឍន៍​លើ​កម្មវិធី UCMAS ក្នុង​ប្រទេស​កម្ពុជា​។

កម្មវិធី​នេះ​ ត្រូវ​បាន​ចូលរួម​ពី​គណៈ​គ្រប់គ្រង​នៃ​កម្មវិធី UCMAS ដោយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត Dino Wong ស្ថាបនិក និង​ប្រធាន UCMAS អន្តរជាតិ​,លោក លី​សា​ឃុន អគ្គនាយក UCMAS ប្រចាំ​នៅ​ប្រទេស​កម្ពុជា , កញ្ញា ហេង រចនា នាយិកា​គ្រប់គ្រង​ទូទៅ​នៃ UCMAS កម្ពុជា​, លោក Bernard Wong នាយក​ប្រ​តិ​ប​តិ្ត​នៃ UCMAS កម្ពុជាស្ថាប័ន​សារព័ត៌មាន​, ស្ថានីយទូរទស្សន៍​ល្បី​ក្នុង​កម្ពុជា​។

អត្ថបទសរសេរ ដោយ