ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ឯង ឱ្យ​ក្រែង​ចេះ​គេ​…​កន្លែង​ណា​ខុស​ច្បាស់​ចេះ​រក​នឹកឃើញ​ណាស់ !

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​បង្កប់​ឈើ​ពេញ​មួយ​គ្រឿង​បាន​ដឹក​ចេញពី​ខេត្តឧត្តរមានជ័យ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៤ កាត់​ស្រុក​ស្វាយ​លើ រួច​ហួស​ចូល​មក​តាម​ស្រុក​សូត្រ​និគម ដើម្បី​ឆ្ពោះទៅ​កាន់​ខេត្តតាកែវ​ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៏​ឯក ណុ​ប សា​រ៉ា​ក់…

​ខេត្តសៀមរាប ៖ រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​បង្កប់​ឈើ​ពេញ​មួយ​គ្រឿង​បាន​ដឹក​ចេញពី​ខេត្តឧត្តរមានជ័យ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៤ កាត់​ស្រុក​ស្វាយ​លើ រួច​ហួស​ចូល​មក​តាម​ស្រុក​សូត្រ​និគម ដើម្បី​ឆ្ពោះទៅ​កាន់​ខេត្តតាកែវ​ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៏​ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​សូ​និគម បាន​ធ្វើការ​បង្ក្រាប​បាន​ភ្លាម​ៗ ទាំង​រថយន្ត និង​មនុស្ស​ចំនួន​៣​នាក់​ក្នុង​នោះ​មាន​ម្ចាស់​ឈើ​ម្នាក់​ផង​ដែរ ។

ក្នុង​ប្រតិបត្តិការ​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​០៧​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦៤ ពី​ស្វាយ​លើ​ទៅ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​អូរ​លុះ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

​លោក​វរ​សេនី​យ៏​ឯក ណុ​ប សា​រ៉ា​ក់ អធិការ​ស្រុក​សូទ្រនិគម​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​រថយន្ដ​យី​ឌុ​ប​ដឹកស្រូវ​បង្កប់​ឈើ​ខុសច្បាប់​១​គ្រឿង​កំពុង​រត់​ឆ្លងកាត់​ក្នុងភូមិ​សាស្ត្រ​ស្រុក​សូទ្រនិគម ខណៈ​ពេល​នោះ​លោក​បាន​បញ្ជា​កម្លាំង​ឱ្យ​ចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះ​បាន​១​គ្រឿង នៅ​ចំណុច​ភូមិ​អូរ​លុះ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប បន្ទាប់​​ពី​បង្ក្រាប​បាន​កម្លាំង​ជំនាញ​របស់​អធិការ​ស្រុក​ក៏​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ហើយ​​រាយការណ៍​ជូន​លោកស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែនការ​ងារ​ប្រឆាំង​បទល្មើស​សុំ​កម្លាំង​​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចូលរួម​សហការ​ត្រួតពិនិត្យ ។​

​លោក​អធិការ​បាន​បន្ត​ទៀត​ថា ជា​លទ្ធផល​គឺ​កម្លាំង​សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​ប្រភេទ​ឈើ​ផ្ចឹក​ចំនួន​បឋម​២០​ម៉ែត្រគូប រថយន្ត​១​គ្រឿង ពណ៌​ស​ទ្រុង​ខៀវ ពាក់​ផ្លា​ក​លេខ តាកែវ 3A-1718០ ចំណុះ​២៥​តោន និង​មនុស្ស​ចំនួន​៣​នាក់​ក្នុង​នោះ​ម្ចាស់​ឈើ​ម្នាក់​ផង​ដែរ រួច​ធ្វើការ​ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សូទ្រនិគម​ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​ដោយ​អនុលោម​ទៅ​តាម​ច្បាប់ ស្តី​ពី​ព្រៃឈើ ។​

​លោក​បាន​បញ្ជាក់​ថា ម្ចាស់​ឈើ​ឈ្មោះ ស សៀ​ក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​គ្រាំ​ង​តូច ឃុំ​ប្រាំបី​មុំ ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​កម្មករ​២​នាក់​ទៀត​មិន​បាន​យកឈ្មោះ​នោះ​ទេ ព្រោះ​ថ្នាក់លើ​យក​តែ​ម្ចាស់​ឈើ​ទៅ​តុលាការ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ