ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ស្ពាន​ចម្លង​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៍​ត្អូញត្អែរ ដែល​អាជ្ញាធរទារប្រាក់​១​ថ្ងៃ​«៣៥​ម៉ឺន​រៀល​»

5 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង​៖ ស្ពាន​ចម្លង​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៍ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ប្រជាពលរដ្ឋ​១​គ្រួសារ កាល​ពីដើម​ខែកញ្ញា នៅ​ពេល​ដែល​ទឹកជំនន់​ជន់​លិច​កាត់​ផ្តាច់​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ធា​យ ស្រុក​​បាភ្នំ ខេត្តព្រៃវែង ដើម្បី​អោយ​អ្នកដំណើរ​អាច​ចរាចរ​ណ៌​ឆ្លងកាត់​ផ្លូវ​នេះ​បាន តាម​រយៈ​កង់​ម៉ូតូ និងរ​យន្ត​តូច​ៗ​។​…

​ខេត្តព្រៃវែង​៖ ស្ពាន​ចម្លង​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៍ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ប្រជាពលរដ្ឋ​១​គ្រួសារ កាល​ពីដើម​ខែកញ្ញា នៅ​ពេល​ដែល​ទឹកជំនន់​ជន់​លិច​កាត់​ផ្តាច់​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ធា​យ ស្រុក​​បាភ្នំ ខេត្តព្រៃវែង ដើម្បី​អោយ​អ្នកដំណើរ​អាច​ចរាចរ​ណ៌​ឆ្លងកាត់​ផ្លូវ​នេះ​បាន តាម​រយៈ​កង់​ម៉ូតូ និងរ​យន្ត​តូច​ៗ​។​

​ម្ចាស់​ស្ពាន​ចម្លង​១​នេះ បាន​ប្រាប់​អោយ​ដឹង​ថា គ្រប់​យានយន្ត​ទាំងអស់​ដែល​ធ្វើ​ចរាចរ​ណ៌​ឆ្លងកាត់​ស្ពាន​នេះ ត្រូវ​តែ​បង់លុយ​អោយ​គាត់​ទាំងអស់ សំរាប់​១​ម៉ូតូ​១​គ្រឿង​មនុស្ស​ម្នាក់​១៥០០​រៀល ម៉ូតូ​១​គ្រឿង​មនុស្ស​២​នាក់​២០០០​រៀល និង​រថយន្ត​១​គ្រឿង​តម្លៃ​១៥០០០​រៀល ហើយ​ក្នុង​១​ថ្ងៃ​គាត់​ប្រមូល​លុយ​បាន​ពី​អ្នក​ឆ្លងស្ពាន​ចំនួន​១​លាន​៨​សែន​រៀល ទៅ​២​លាន​រៀល​ដែរ​។​

​បើ​ទោះជា​ម្ចាស់​ស្ពាន​ប្រមូល​លុយ​ក្នុង​១​ថ្ងៃ​ៗ​បាន​ច្រើន​យ៉ាងនេះ​ក្តី ប៉ុន្តែ​ពួក​គាត់​បែរជា​នាំ​គ្នា​ត្អូញត្អែ​ថា​មិន​ចំណេញ​ទៅ​វិញ ដោយ​លើក​ហេតុផល​ថា ខាង​អាជ្ញាធរ​ស្រុក​បាន​ដាក់​កំហិត​អោយ​គាត់​បង់លុយ​ទៅ​អោយ​ស្រុក ក្នុង​១​ថ្ងៃ​៣៥​ម៉ឺន​រៀល ដែល​ស្មើ​និង​២០​ភាគរយ​នៃ​ប្រាក់​ដែល​ប្រមូល​បាន ដោយ​គ្មាន​ខាន​ឬ​លើកលែង​១​ថ្ងៃ​ណា​ទេ ទាំង​ដែល​មិន​បាន​ចេញ​ដើមទុន​អ្វី​បន្តិច​សោះ ចំណែក​ពួក​គាត់​បាន​ចំណាយ​ដើមទុន​ធ្វើ​ស្ពាន​អស់​ជាង​១​ម៉ឺន​ដុល្លារ ហើយ​ពេល​នេះ​ប្រមូល​លុយ​បាន​មិន​ទាន់​រួច​ដើម​ផង​ទេ​។​

ក្រុម​អ្នក​ម្ចាស់​ស្ពាន​បាន​បញ្ជាក់​បន្ថែម​ថា ពេល​នេះ​ពួក​គាត់​មានការ​ព្រួយ​បារ​ម្ម​ណ៌​ខ្លាំង​ណាស់​ព្រោះ​ពេល​នេះ​ទឹកបាន​ចាប់​ស្រក​ជា​បណ្ដើ​ៗ​ហើយ ទឹក​លើ​ខ្នង​ទំនប់​នៅ​សល់​ជម្រៅ​តែត្រឹម​ជង្គង់​ប៉ុណ្ណោះ ធ្វើ​ឲ្យ​អ្នកខ្លះ​លែង​ឆ្លង​លើ​ស្ពាន នាំ​គ្នា​បើករថយន្ត​កាត់ទឹក​វិញ ហើយ​បើ​នៅ​តែ​បែប​នេះ ពួក​គាត់​ច្បាស់​ជា​ប្រមូល​លុយ​បាន​មិន​រួច​ថ្លៃដើម​ធ្វើ​ស្ពាន​ទេ​។​

​ជុំវិញ​ការ​លើក​ឡើង​រឿង​អាជ្ញាធរ​ដាក់​កំហិត​ទារ​យក​លុយ​ពី​ម្ចាស់​ស្ពាន​នេះ លោក ហាក់ វង្ស មេឃុំ​ធា​យ បាន​ថ្លែងប្រាប់​ថា​លោក​មិន​បាន​ពាក់ព័ន្ធ​រឿង​លុយ​នោះ​ទេ ប្រហែល​ខាង​ស្រុក​ទេ​ដឹង0x017d7 ចំណែកឯ​លោក ទេព ភា​រុណ អភិបាលស្រុក​បាភ្នំ​វិញ​បានអោយ​ដឹង​ថា អាជ្ញាធរ​ស្រុក​មិន​បាន​ដាក់​កំហិត​ទារប្រាក់​ពី​ម្ចាស់​ស្ពាន​១​ថ្ងៃ​៣៥​ម៉ឺន​រៀល​នោះ​ទេ គឺ​គ្រាន់តែ​អោយ​ខាង​ម្ចាស់​ស្ពាន​ជួយ​ដោះស្រាយ​ថ្លៃ​បាយ​ទឹក សម្រាប់​សមត្ថកិច្ច​និង​មន្ត្រី​សាលាស្រុក​ម្នាក់ ដែល​ប្រចាំការ​នៅ​ទីនោះ​ប៉ុណ្ណោះ ដោយ​ថ្ងៃ​ខ្លះ​គេ​អោយ​១៥​ម៉ឺន​រៀល ថ្ងៃ​ខ្លះ​គេ​អោយ​បាន​២០​ម៉ឹ​ន​រៀល គឺ​មិន​បាន​ទារ​ដូច​គេ​ចោទ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ