ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​តែ​មួយប៉ប្រិចភ្នែក​បុក​រះ​បន្តកន្ទុយ​គ្នា​ស្លា.ប់​រាយ​បាយ​ពេញ​ផ្លូវ

5 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​បណ្តាល​ឲ្យ​បុរស និង​ស្ត្រី​ម្នាក់​ស្លាប់​​នៅ​ហ្នឹង​កន្លែង​កើតហេតុ និង​មនុស្ស​ក្មេង​ចាស់​ចំនួន​៥​នាក់​ផ្សេង​ទៀត​រង​របួសស្រាល​ធ្ងន់ ។ ហេតុ​ការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែកញ្ញា​  ឆ្នាំ​២០១៨…

​ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​បណ្តាល​ឲ្យ​បុរស និង​ស្ត្រី​ម្នាក់​ស្លាប់​​នៅ​ហ្នឹង​កន្លែង​កើតហេតុ និង​មនុស្ស​ក្មេង​ចាស់​ចំនួន​៥​នាក់​ផ្សេង​ទៀត​រង​របួសស្រាល​ធ្ងន់ ។ ហេតុ​ការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែកញ្ញា​  ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​ស្ថានីយ​ប្រេង​ស៊ូ​គី​មុិ​ច ផ្លូវបំបែក​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។​

​ប្រភព​ខាងលើ​បាន​បន្ត​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ពណ៌​ស មិន​មាន​ផ្លា​ក​លេខ បើកបរ​ចុះ​មក​ពី​ចំណោត​លោកយាយ​ម៉ៅ​ក្ន​ង​ល្បឿន​លឿន​​​ដោយសារ​តែ​មាន​បញ្ហា​ហ្វ្រាំង​មិន​ជាប់​ក៏​ទៅ​បុក​រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​ខាង​មុខ​រួច​ក៏​បុក​​រះ​បន្តកន្ទុយ​គ្នា និង​មាន​រថយន្ត​តាក់​សុ​ី​ដែល​កំពុង​តែ​ចត​រង់ចាំ​ដឹក​អ្នក​ធ្វើ​ដំណើរ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ជា​បន្តបន្ទាប់ ។​

​បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ហើយ​​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ក្រោម ហៅ​វត្ត​ឥន្ទ​ញ្ញាណ រង់ចាំ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។​

​ដោយឡែក​វត្ថុ​តាង​រថយន្ត​បង្ក និង​រថយន្ត​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​ស្ទូច​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ