ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​លម្អិត​ករណី​​គ្រឿងញៀ.ន​ជាង​២​គីឡូក្រាម នាំ​មក​ពី​ឡាវ​​…

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២២ កញ្ញា លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយ​មាន​អនុញាតិ​ពី​នាយ​ឧត្តមសេនីយ៍…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២២ កញ្ញា លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយ​មាន​អនុញាតិ​ពី​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បង្កើត​គណៈកម្មការ ចាប់ផ្តើម​បើក​កញ្ចប់​ថ្នាំ​ញៀន នៅ​ចំពោះ​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​ម្នាក់ និង ឡាវ ម្នាក់ ដើម្បី​ពិនិត្យ​នូវ​សារធាតុ​ថ្នាំ​ញៀ​ង និង ថ្លឹង​ឲ្យ​បានដឹង​ច្បាស់លាស់​នៃ​ទម្ងន់​ពិតប្រាកដ ។

លទ្ធផល​វត្ថុ​តាង​ចាប់​យក​នោះ​គឺ ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice)​ដែល​មាន​ចំនួន ២​កញ្ចប់​ធំ ស្មើ​ទម្ងន់ ២០០០.១២ ក្រាម​(​ជាង​២​គីឡូក្រាម​) ។ ក្រោយ​ពី​ធ្វើ​ពិធី​បើក​កញ្ចប់​នោះ​ហើយ ជនសង្ស័យ​ទាំង​២​នាក់ សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។

គួរ​បញ្ជាក់​ថា សេចក្តីរាយការណ៍​ប​ឋ ពី​កម្លាំង​សមត្ត​កិច្ច​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ទី​៩ នៃ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាលពី​យប់​ថ្ងៃ​ទី​២០ កញ្ញា បាន​ឆក់​ចាប់​ឃាត់ខ្លួន​ជនឧក្រិដ្ឋ រក​សុ​ី​ជួញដូរ​គ្រឿងញៀន ដែល​មាន​ខ្មែរ​ម្នាក់ និង​ឡាវ​ម្នាក់ នៅ​ចំណុច​លើ​ផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ខណៈ​ពួក​គេ​បាន នឹង កំពុង​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​ជាង​២​គីឡូក្រាម ឆ្លងកាត់​ពីរ​បណ្តាល​ខេត្ត ចូល​មក​ជួញដូរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡោ សុ​គ​ន្ធា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​សំអាង ឃុំ សំអាង ស្រុក ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង និង ម្នាក់​ឈ្មោះ សុ​ី​ង​ធី​ន អ៊ូ​ថង ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ វៀង​ច័ន្ទ ប្រទេស ឡាវ ។ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា ការ​ឆក់​ចាប់​ក្រុម​ជួញដូរ​គ្រឿងញៀន​មក​ពី​ប្រទេស​ឡាវ​នេះ ដឹកនាំ​ដោយ​លោក​វរៈ​សេនី​ឯក យិ​ន បញ្ញា​រិ​ទ្ធ នាយការិយាល័យ​ទី​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ។

ជាមួយ និងការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ​នេះ សមត្ត​កិច្ច​ដកហូត​ថ្នាំ​ញៀន​ប្រមាណ​ជាង​២​គីឡូក្រាម និង ទូរស័ព្ទ​ចំនួន​២​គ្រឿង ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ