ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​គ្រាន់តែ​ឃើញ​ប៉ូលិស​រត់​ប្រាស​អាយុ​ដូច​បានឃើញ​ខ្មោច​នៅ​សល់តែ​ប្រពន្ធ​ប៉ូលិស​ចាប់

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​ចំនួន​១៤​កញ្ចប់​ក្នុង​នោះ​ធំ​៣​កញ្ចប់ ថង់​វេច​ខ្ចប់ ម៉ូតូ​១​គ្រឿង​រួម​នឹង​ជនសង្ស័យ​ចំនួន​២​នាក់​នៅ​ភូមិ​ជំនីក ឃុំ​ជំនីក​ស្រុក​ក្រូចឆ្មារ ដោយ​ជាប់ចោទ​បទ​រក្សា​ទុក និង​ចែកចាយ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា…

ខេត្ត​ត្បូងឃ្មុំ ៖ ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​ចំនួន​១៤​កញ្ចប់​ក្នុង​នោះ​ធំ​៣​កញ្ចប់ ថង់​វេច​ខ្ចប់ ម៉ូតូ​១​គ្រឿង​រួម​នឹង​ជនសង្ស័យ​ចំនួន​២​នាក់​នៅ​ភូមិ​ជំនីក ឃុំ​ជំនីក​ស្រុក​ក្រូចឆ្មារ ដោយ​ជាប់ចោទ​បទ​រក្សា​ទុក និង​ចែកចាយ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​ច្បាប់ ។

លោក​អនុ​សេនី​យ៏​ឯក អាត សានូ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ​ទទួល​ផែន​គ្រឿងញៀន​ប្រាប់​ឲ្យដឹង​ថា កម្លាំង​សង្ងាត់​បាន​ផ្តល់​ព័ត៌មាន​មក​ថា នៅផ្ទះ​របស់​ឈ្មោះ ម៉ា​អាត ស៊ី​យៈ ភេទ​ស្រី អាយុ​២៤ ឆ្នាំ​ខ្មែរ​អ៊ិ​ស្លា​ម នៅ​ភូមិ​ខាងលើ​បាន​លក់ និង​ចែកចាយ​គ្រឿងញៀន​ដោយ​ខុសច្បាប់​បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌មាន​នេះ​ភ្លាម រូប​លោក​បាន​សុំ​គោល​ការ​ណ៏​ពី​លោក​អធិការ​នគរបាល​ស្រុក និង​លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ដើម្បី​រៀបចំ​កម្លាំង​ដើម្បី​ចេញ​ប្រិ​តិ​ប​ត្តិ​ការ​បង្ក្រាប ។

លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ទទួល​ផែន​គ្រឿងញៀន​ប្រាប់​បន្ត​ថា នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ស្ទាក់​ចាប់​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ វូ​អាត អ៊ី​សា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ តាម​រយៈ​វិធានការ​ញុះញង់ ដោយ​ឆែក​ឃើញ​មាន​ថ្នាំ​ញៀន​១​កញ្ចប់ លុះ​ពេល​ដែល​សួរនាំ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​នេះ​បាន​ទិញ​នៅផ្ទះ​របស់​ឈ្មោះ ស៊ី​យៈ ។

ជាមួយ​នោះ​ក៏​បាន​សុំ​គោល​ការ​ណ៏​ពី​លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដើម្បី​ឆែកឆេរ​ផ្ទះ​មានការ​អនុញ្ញាត​ដោយ​មាន​កម្លាំង​នគរបាល​ស្រុក​នគរបាល​មូលដ្ឋាន​អាជ្ញាធរ​ដែនដី​បាន​ឆែកឆេរ​លំនៅ​ឋាន ។ ក្នុង​ពេល​ដែល​ចុះ​ទៅ​ប្រតិបត្តិការ​នោះ​បុរស​ជា​ប្តី គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ពី​ចំងាយ​បាន​រត់គេច​ខ្លួន​បាត់​ដោយ​ចាប់​បាន​តែ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ស៊ី​យៈ ដោយ​បាន​រឹបអូស​បាន​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់ ក្នុង​នោះ​មាន​ធំ​៣​កញ្ចប់ ដប​សម្រាប់​សេព​គ្រឿងញៀន ទូរស័ព្ទ​ដៃ​២​គ្រឿង ។

លោក​អនុ​សេនី​យ៏​ឯក អាត សានូ អធិការ​ង​នគរបាល​ស្រុក​ក្រូចឆ្មារ​បញ្ជាក់​ថា ក្រោយ​ពី​បាន​សួរនាំ​រួចរាល់​នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​លោក​អយ្យការ​អម​សាលា​ដំបូ​ង​ខេត្ត​ចាត់ការ​តាម​ច្បាប់ និង​ស្រាវជ្រាវ​តាម​ចាប់​បក្សពួក​មួយ​ចំនួន​ទៀត មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ