ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្វាន់​លើកទឹកចិត្តដល់​​សិស្ស​ប្រឡង​បាក់​ឌុប​ជាប់

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ​កញ្ញា ​លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមាន​ជ័យ បាន​​​នាំ​យក​រង្វាន់​​ផ្តល់​ជូន​សិ​ស្សា​នុស្ស​សិស្ស​ចំនួន​២៤​នាក់ ដែល​ទើបនឹង​ប្រលង​ជាប់​សញ្ញា​មធ្យមសិក្សា​ទុតិយភូមិ ចំនួន​៤៧​នាក់​គិត​ចាប់ពី​និទ្ទេស…

រាជធានី​ភ្នំពេញ ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ​កញ្ញា ​លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមាន​ជ័យ បាន​​​នាំ​យក​រង្វាន់​​ផ្តល់​ជូន​សិ​ស្សា​នុស្ស​សិស្ស​ចំនួន​២៤​នាក់ ដែល​ទើបនឹង​ប្រលង​ជាប់​សញ្ញា​មធ្យមសិក្សា​ទុតិយភូមិ ចំនួន​៤៧​នាក់​គិត​ចាប់ពី​និទ្ទេស A ដល់​និទ្ទេស D ដើម្បី​ជា​ការ​លើកកម្ពស់ និង​ជា​ការ​អបអរសាទរ​ចំ​ពេ​ាះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​កន្លង​មក ។ អង្គពិធី​ខាងលើ​នេះ ប្រព្រឹត្តិ​ទៅ​នា​វិទ្យាល័យ​ហ៊ុន​សែន ចាក់​អង្រែ​ក្រោម ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ បាន​មាន​ប្រសា​ន៍ និង​ថ្លែងអំណរគុណ​ដល់ និង​បាន​កោត​សរ​សើរ​ដល់ លោកគ្រូ អ្នកគ្រូ​ទាំ​អស់ ដែល​បាន​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​យ៉ាង​យកចិត្តទុកដាក់ ដល់​សិស្សា​​នុសិស្ស​កន្លង​មក ដែល​សកម្មភាព​ទាំងនេះ​គឺជា​ការ​ចូលរួម​លើក​ស្ទួយ​គុណភាព​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ឲ្យ​កាន់តែ​រីក​ចម្រើន ទៅ​មុខ​បន្ត​ទៀត​។

លោក​អភិបាល ក៏​បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស ឲ្យ​ខិតខំ​ព្យាយាម​រៀនសូត្រ ក្រេប​យកចំណេះ​ដឹង ដើម្បី​យកចំណេះ​ដឹង​ទាំង​អស់នេះ​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​ទៅ​មុខ​បន្ត​ទៀត ជា​ពិសេស​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន នឹង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ឲ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​ត្រូវធ្វើ​ខ្លូ​ន​ជា កូន​ល្អ សិស្ស​ល្អ និង​ប្រជា​ណ​ល​រដ្ឋ​ល្អ សម្រាប់​សង្គម​ជាតិ​យើង ។ ជា​ពិសេស ក្មួយ​ៗ​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់ ចង់​រៀន​បន្ត​សកល​វិទ្យាល័យ អាច​ទាក់​ទៅ​លោក​អភិ​បាលរង ឡុ​ង ង៉ែត ដើម្បី​ទទួលយក អាហារូបករណ៍ របស់​សម្ដេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​របស់ ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត និង អាហារូបករណ៍ ផ្សេង​ៗ​ទៀត​បាន​។

ក្នុង​ពី​ធី​នេះ​ដែរ លោក ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ បាន​ឧបត្ថម្ភ​ដូច​ជា ៖ ១-​ឧបត្ថម្ភ​សិស្ស​ជាប់​និទ្ទេស A ទទួល​បាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក Wave ស៊េរី​ឆ្នាំ​២០១៨ ម្នាក់​មួយ​គ្រឿង ចំនួន ២​នាក់ ។ ២-​ឧបត្ថម្ភ​ដល់​សិស្ស​ជាប់​និទ្ទេស B ទទួល​បាន Computer ម្នាក់​មួយ​គ្រឿង ចំនួន ៧​នាក់ ។ ៣-​ឧបត្ថម្ភ​​ដល់​សិស្ស​ជាប់​និទ្ទេស C ទទួល​បាន​ថវិកា ក្ន​ង​ម្នាក់ ១០០​ដុល្លារ ចំនួន ១៤​នាក់ ។ ៤-​ឧបត្ថម្ភ​ដល់​សិស្ស​ជាប់​និទ្ទេស D ទទួល​បាន​ថវិកា ក្នុង​ម្នាក់ ៥០​ដុល្លារ ចំនួន ២៤​នាក់​ផង​ដែរ

ទន្ទឹម​នឹង​នេ​ាះ ​ដែរ លោក​អភិបាល​ខណ្ឌ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​វិទ្យាល័យ​ហ៊ុន​សែន​ចាក់​អង្រែ ចំនួន​៥០០​ដុល្លារ និង​ឧបត្ថម្ភ​ថវិកា​ជូន​បឋម​សិក្សា​ហ៊ុន​សែន​ចាក់​អង្រែ​ចំនួន ២៥០​ដុល្លារ បន្ថែម​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ