ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​វែក​ចក​ក្នុង​ទឹក​…​អ្នក​គោរព​នៅ​តែ​គោរព អ្នក​មិន​គោរព​នៅ​តែ​មិន​គោរព !

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៩​ខែ​ហើយ​ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ សហការ​ជាមួយ​ការិយាល័យ​ចរា​ចរណ៍​​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ជា​ប្រចាំ​ដើម្បី​អនុវត្ត​យុទ្ធនាការ​​ឃាត់​ម៉ូតូ និង​រថយន្ត បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ នៅ​រង្វង់​មូល​ជុំវិញ​វិមាន​ឯករាជ្យ និង​ផ្លូវ​ព្រះ​សុរា​ម្រឹត ស្ថិត​ក្នុង​សង្កាត់​ចតុមុខ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៩​ខែ​ហើយ​ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ សហការ​ជាមួយ​ការិយាល័យ​ចរា​ចរណ៍​​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ជា​ប្រចាំ​ដើម្បី​អនុវត្ត​យុទ្ធនាការ​​ឃាត់​ម៉ូតូ និង​រថយន្ត បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ នៅ​រង្វង់​មូល​ជុំវិញ​វិមាន​ឯករាជ្យ និង​ផ្លូវ​ព្រះ​សុរា​ម្រឹត ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ទោះបីជា​មានការ​ដាក់​កម្លាំង​ប្រចាំការ​ចាំ​ស្ទាក់​ចាប់​រាល់ថ្ងៃ​ក្តី​ក៏​នៅ​តែ​មាន​អ្នក​ជិះ​បញ្ច្រាស់ទិស​ចរាចរ​ណ៏ និង​ចាប់​បាន​រាល់​ផង​ដែរ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១០​យប់ កម្លាំង​បាន​ធ្វើការ​ឃាត់​យានយន្ត​សរុប​ចំនួន​១១​គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​៩​គ្រឿង និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿង ដោយ​បាន​ញ្ជូ​ន​ទៅ​ការិយាល័យ​ចរា​ចរណ៍​​​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើកា​អប់រំ​ណែនាំ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ