ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ការ​ផុត​ពូជ​របស់​ដំរី «​មេ​ម​ម៉ត​រោម​វែង​» អាច​បណ្តាល​មក​ពី​កត្តា​សំខាន់​១​នេះ

5 ឆ្នាំ មុន

ដំរី «​មេ​ម​ម៉ត​រោម​វែង​» (Woolly Mammoth) ឬ​« មេ​ម​ម៉ត​រោម​ក្រាស់​» (Mammuthus primigenius) មាននៅ​លើ​ផែនដី​កាលពី ៨០០.០០០…

ដំរី «​មេ​ម​ម៉ត​រោម​វែង​» (Woolly Mammoth) ឬ​« មេ​ម​ម៉ត​រោម​ក្រាស់​» (Mammuthus primigenius) មាននៅ​លើ​ផែនដី​កាលពី ៨០០.០០០ ទៅ ៦០០.០០០ ឆ្នាំ​មុន ​ចាត់​ទុក​ថា ជា​តំណាង​ក្រុម​ចុង​ក្រោយ​របស់​ត្រកូល «​មេ​ម​ម៉ត​» ដែល​បាន​ផុត​ពូជ​កាលពី ១៨.០០០ ឆ្នាំ​មុន ។​

​ការ​បាត់​មុខ​របស់​ដំរី​ខាងលើ​បាន​តម្រូវ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ទូទៅ​ចង់​ដឹង​ថា វា​បាន​បាត់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ ?

​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​អ្នក​វិទ្យាសាស្ត្រ​មក​ពី​មជ្ឈមណ្ឌល​ការ​វិវត្តន៍​មនុស្ស​សាស្ត្រ និង​អ្នក​ស្រាវជ្រាវ​អន្តរជាតិ បាន​វិភាគ​លើ​គំរូ «isotope» ឬ​ភាព​ខុស​គ្នា​នៃ​ធាតុ​ផ្សំ​ផ្នែក​គីមី​របស់​សារធាតុ​កាបូន និង​នី​ត្រូ​ហ្សែ​ន (Nitrogen) ពី​គ្រោង​ផូស៊ីល នៃ​គ្រោងឆ្អឹង​របស់ «​មេ​ម​ម៉ត​» មាន​អាយុ​ពី​១៨.០០០ ទៅ ១៧.០០០​ឆ្នាំ នៅ​អឺរ៉ុប​ខាងកើត បាន​ប្រទះ​ឃើញ​ទិន្នន័យ​យ៉ាង​ជ្រាលជ្រៅ​ទាក់ទិន​នឹង​ប្រភេទ​រុក្ខជាតិ​ជា​ចំណី​របស់ «​មេ​ម​ម៉ត​» ។​

​អ្នក​វិទ្យាសាស្ត្រ​បង្ហើប​ឲ្យ​ដឹង​ថា មេ​ម​ម៉ត មាន​បម្រែបម្រួល​លើ​ការ​ស៊ី​ចំណី​កាលពី​ប្រហែល​៣.០០០​ឆ្នាំ​មុន​នៃ​ការ​ផុត​ពូជ​របស់​វា ដោយសារ​ការ​បម្រែបម្រួល​អាកាសធាតុ​ធ្វើ​ឲ្យ​វា​មិន​អាច​រក​ចំណី​បាន និង​ត្រូវ​ដណ្ដើម​គ្នា​រក​ចំណី​ជាមួយ​សត្វ​ផ្សេង​ទៀត ។​

​ទិន្នន័យ​ទាំងនេះ​អាច​រៀបរាប់​ពី​ស្ថានការណ៍​នៃ​ការ​ផុត​ពូជ​របស់​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ទាំងនេះ​មាន​ពាក់ព័ន្ធ​នឹង​បម្រែបម្រួល​លើ​អាកាសធាតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ