ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ដើមឆ្នាំ​២០១៩ និយោជក​រោងចក្រ​ត្រូវ​បើកប្រាក់​ឈ្នួល​ដល់​កម្មករ​២​ដង​ក្នុង​១​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្រេច​ឲ្យ​ថៅកែ​រោងចក្រទាំងអស់ ត្រូវ​បើក​ប្រាក់ខែ​ជូន​កម្មករនិយោជិត ក្នុង​១​ខែ​២​ដង ចាប់ពី​ដើមឆ្នាំ​២០១៩ តទៅ ។ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្រេច​ឲ្យ​ថៅកែ​រោងចក្រទាំងអស់ ត្រូវ​បើក​ប្រាក់ខែ​ជូន​កម្មករនិយោជិត ក្នុង​១​ខែ​២​ដង ចាប់ពី​ដើមឆ្នាំ​២០១៩ តទៅ ។ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា បាន​សម្រេច​ថា ចាប់ពី​ខែមករា ឆ្នាំ​២០១៩​តទៅ ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​ទាំងឡាយ​ណា ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញត្តិ​នៃ​ច្បាប់​​ស្តី​ពី​ការងារ ត្រូវ​រៀបចំ​ឲ្យ​មានការ​បើកប្រាក់​ឈ្នួល​ជួន​កម្មករនិយោជិត​ចំនួន​២​ដង​ក្នុង​មួយ​ខែ ដោយ​ត្រួ​វ​បើក​លើក​ទី​១ ក្នុង​ស​ប្តា​ហ៍​ទី​២ និង​លើក​ទី​២​ក្នុង​ស​ប្តា​ហ៍​ទី​៤ នៃ​ខែ​នីមួយ​ៗ ។

សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា «​លើក​ទី​១ គឺ​ស្មើនឹង​ចំនួន​៥០%​នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ​ក្នុង​មួយ​ខែ ។ លើក​ទី​២ គឺ​ស្មើនឹង​ចំនួន​ប្រាក់​ឈ្នួល​សុទ្ធសាធ​ដែល​នៅ​សល់ ប្រាក់​ឈ្នួល​បន្ទាប់បន្សំ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ដែល​កម្មករនិយោជិត​ត្រូវ​ទទួល​បាន​នៅ​ក្នុង​ខែ​នីមួយ​ៗ» ។

សេចក្តី​ប្រកាស​នេះ ក៏​បាន​ឲ្យ​នាយក​ខុ​ទ្ទ​កាល័យ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុអគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ ប្រធានយក​ដ្ឋា​ន​វិវាទ​ការងារ ប្រធាន​អង្គភាព ក្រោម​ឱវាទនៃ​ក្រសួង​ការងារ ប្រធាន​មន្ទី​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​-​ខេត្ត ត្រូវ អនុវត្ត​តាមភារកិច្ច​រៀង​ៗ​ខ្លួន ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​ទៅ ។

សូម​ជម្រាប​ថា ការ​សម្រេច​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ​ដែល​តែងតែ​គិតគូរ​ដល់​កម្មករនិយោជិត​លើ​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​។ ជាក់ស្តែង ក្នុង​ជំនួប​សំណេះសំ​ណា​ល​ជាមួយ​កម្មករ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្រេច​ឲ្យ​មានការ​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​២​ដង ក្នុង​មួយ​ខែ ៕​

អត្ថបទសរសេរ ដោយ