ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ខ្មែរ​ម្នាក់ ឡាវម្នាក់​ ហ៊ានយ៉ាង​គគ្លើន​​ដល់ម្ល៉ឹង…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ជនជាតិ​ឡាវ​ម្នាក់ ​ខ្មែរ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថ​​កិច្ច​នគរបាល​ការិយាល័យ​ទី​៩ នៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃចាប់ខ្លួន​ កាលពី​យប់​ថ្ងៃ​ទី​២០ កញ្ញា ស្ថិត​នៅ​ចំណុច​លើ​ផ្លូវ​លេខ​៧០…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ជនជាតិ​ឡាវ​ម្នាក់ ​ខ្មែរ​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថ​​កិច្ច​នគរបាល​ការិយាល័យ​ទី​៩ នៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃចាប់ខ្លួន​ កាលពី​យប់​ថ្ងៃ​ទី​២០ កញ្ញា ស្ថិត​នៅ​ចំណុច​លើ​ផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ខណៈ​ពួក​គេ​បាន​និង​កំពុង​ដឹក​ជញ្ជូន​គ្រឿង​​ញៀន​ជាង​២​គីឡូក្រាម ឆ្លងកាត់​​តាម​​បណ្តា​​ខេត្ត ដើម្បី​ចូល​មក​ជួញដូរ​​​ក្នុង​រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​ម្នាក់​​ឈ្មោះ ឡោ សុ​គ​ន្ធា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​សំអាង ឃុំ សំអាង ស្រុក ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង និង​ម្នាក់​ឈ្មោះ សុ​ី​ង​ធី​ន អ៊ូ​ថង ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅវៀង​ច័ន្ទ ប្រទេសឡាវ ។

ប្រភពបន្តថា ការ​ឆ្មក់​​ចាប់​ក្រុម​ជួញដូរ​គ្រឿងញៀន ​មក​ពី​ប្រទេស​ឡាវ​នេះ ដឹកនាំ​ដោយ​លោក​វរ​សេនី
​ឯក យិ​ន បញ្ញា​រិ​ទ្ធ នាយការិយាល័យ​ទី​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ។ ជាមួយ និងការ​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​២​នាក់​ខាងលើ​នេះ សមត្ថ​កិច្ច​ដកហូត​ថ្នាំ​ញៀន​ប្រមាណ​ជាង​២​គីឡូក្រាម និងទូរស័ព្ទ​ចំនួន​២​គ្រឿង ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ