ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត នាងប្រពន្ធ​ហ៊ាន​ចុះ​ចេញ​ពីផ្ទះតែ​ខ្លួន​ទទេ​…ចិត្តស្លុយ​មែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឃាត់ខ្លួនប្រពន្ធ​របស់​ខ្លួន​ ជាមួយនឹង​បុរស​ម្នាក់​ផ្សេង​ទៀត នាំ​ទៅ​ប្រគល់​ឱ្យនគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​ជួយចាត់ការ​តាម​ច្បាប់ ដោយ​ចោទប្រកាន់​ប្រពន្ធថា បាន​លេង​ឆាត​ហ្វេ​ស​ប៊ុ​ក​ចុះឡើង​ៗជាមួយ​បុរស​ម្នាក់​នោះ​ រហូត​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​គ្នាយ៉ាង​​ឆេះ​សន្ធោសន្ធៅ និង​បាន​ណាត់ជួប​គ្នា​រួមរ័ក​មេត្រី​យ៉ាង​ត្រេកត្រអាល​ជាមួយ​គ្នា​ជា​ញឹកញាប់ទៀត​ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឃាត់ខ្លួនប្រពន្ធ​របស់​ខ្លួន​ ជាមួយនឹង​បុរស​ម្នាក់​ផ្សេង​ទៀត នាំ​ទៅ​ប្រគល់​ឱ្យនគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​ជួយចាត់ការ​តាម​ច្បាប់ ដោយ​ចោទប្រកាន់​ប្រពន្ធថា បាន​លេង​ឆាត​ហ្វេ​ស​ប៊ុ​ក​ចុះឡើង​ៗជាមួយ​បុរស​ម្នាក់​នោះ​ រហូត​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​គ្នាយ៉ាង​​ឆេះ​សន្ធោសន្ធៅ និង​បាន​ណាត់ជួប​គ្នា​រួមរ័ក​មេត្រី​យ៉ាង​ត្រេកត្រអាល​ជាមួយ​គ្នា​ជា​ញឹកញាប់ទៀត​ ។ ទីបំផុត ប្រពន្ធ​របស់​គាត់ ​បាន​ចុះ​ចេញ​ពី​ផ្ទះ​ចោល​រូប​គាត់ និង​កូនប្រុស​ស្រី​២​នាក់ ​ទៅ​រស់នៅ​លួចលាក់​ជា​សហាយស្មន់​ជាមួយ​បុរស​ខាងលើ​នោះ អស់​​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ។

ចំណែក​រូប​គាត់ ​រួម​នឹង​ឪពុកក្មេក​(​ឪពុក​បង្កើត​ប្រពន្ធ​) ​បាន​តាម​រក​គ្រប់កន្លែង ក៏​ស្រាប់តែ​ប្រទះ​ឃើញ​អ្នក​ទាំង​២​នាក់​ កំពុង​ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ ទើប​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល និង​ទាម​ទារជំងឺចិត្ត​ចំនួន​៤​ពាន់​ដុល្លារ ហើយ​ផ្តាច់និស្ស័យ​ស្នេហ៍​ ដោយ​ប្រគល់​ប្រពន្ធ​ទៅ​ឲ្យ​ប្រុស​សហាយ​នោះ​តែ​ម្ដង ។ ប៉ុន្តែ​ដោយសារ​តែ​ការ​ដោះស្រាយ​មិន​ត្រូវរ៉ូវ​គ្នា ទើប​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជូន​អ្នក​ទាំង​២​នាក់​នេះ​ទៅ​កាន់​ប៉ុស្តិ៍​ពងទឹក ខណ្ឌដង្កោ ​ចាត់ការ​បន្ត​វិញ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា នៅ​តាម​ផ្លូវ
ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ជា​ប្ដី​បាន​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ នី ស៊ី​ណេ​ត អាយុ​៣១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ បាន​លួចលាក់​ស្នេហា​ជាមួយ​បុរស​ឈ្មោះ យឹ​ម ចាន់​វណ្ណៈ អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ក្នុង​បុរី​សន្ដិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ប្ដី​បាន​រៀបរាប់​ប្រាប់​ឲ្យ​នគរបាល​ថា រូប​គាត់​និង​ប្រពន្ធ​បាន​រៀប​ការ​ជាមួយ​គ្នា​តាមប្រពៃណី​រយៈពេល​១៣​ឆ្នាំ​មក​ហើយ ដោយ​ក្រាប​សំពះ​ផ្ទឹម​ក្បាល​ដល់​កន្ទេល ក្រោម​ការ​ចូលរួម​ដឹង​ឮ​និង​អប​អរសាទរ​ពី​សំណាក់​មេបា​ញាតិមិត្ត និង​ភ្ញៀវ​កិត្តិយស​ទាំង​សងខាង ។ មិន​តែប៉ុណ្ណោះ មានការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយក៏​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ​តាម​ច្បាប់​ថែម​ទៀត​ផង ។ ចំណែក​ការ​រួមរស់​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​រយៈពេល​១៣​ឆ្នាំ​កន្លង​មកនេះ ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់ បច្ចុប្បន្ន​អាយុ​៨​ឆ្នាំ និង​កូនស្រី​ម្នាក់​បច្ចុប្បន្ន​អាយុ​១២​ឆ្នាំ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា កាលពី​គ្រា​មុន​ ប្រពន្ធ​ស្រឡាញ់​គាត់​ខ្លាំង​ណាស់ មិន​ដែល​មានការ​ថ្នាំងថ្នាក់​គ្នា​អ្វី​ធំដុំ​ឡើយ ហើយ​គាត់​ក៏​មិន​នឹក​ស្មានថា​ នាង​ផិតក្បត់​រូប​គាត់​បែប​នេះ​សោះ ។ ម្យ៉ាងទៀត​គាត់​មិន​បានដឹង​ថា ប្រពន្ធ​លួចលាក់​ស្នេហាជាមួយ​បុរស​ឈ្មោះ យឹ​ម ចាន់​វណ្ណៈ នោះ​តាំងពី​ពេល​ណា​មក​ទេ គឺ​ទើបតែ​ដឹង​រយៈ​ពេល​ជាង​១​ខែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ។

ការ​បែកធ្លាយ​ពី​ទំនាក់ទំនង​ស្នេហា​រវាង​ប្រ​ព​ន្ធ់​គាត់​និង​បុរស​ឈ្មោះ យឹ​ម ចាន់​វណ្ណៈ នោះ​គឺ​តាម​រយៈ​ការ​លេង​ឆាត​ហ្វេ​ស​ប៊ុ​ក​សាសង​គ្នា​របស់​អ្នក​ទាំង​២​នាក់​នោះ ។ ម្យ៉ាងទៀត គាត់​ក៏​ធ្លាប់​បាន​សួរនាំ​ប្រពន្ធ​រឿង​លេង​ឆាត​នោះ​ដែរ ហើយ​នាង​ប្រាប់​ថា​គ្រាន់តែ​លេង​ធម្មតា​ប៉ុណ្ណោះ ទើប​គាត់​មិនរ​វីរ​វល់ ។ លុះ​ក្រោយមក ស្រាប់តែ​ប្រពន្ធ​លួច​ចុះ​ចោល​គាត់ ​និង​កូនប្រុស​ស្រី​ទៅ​រស់នៅ​ជាមួយ​ប្រុស​សហាយ​ខាងលើ​ បាត់​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ។

បន្ទាប់​ពី​បាត់​ប្រពន្ធ រូប​គាត់​និង​ឪពុកក្មេក (​ឪពុក​បង្កើត​របស់​ប្រពន្ធ​) ​បាន​តាម​រក​គ្រប់​ទីកន្លែង និង​បាន​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ពងទឹក​ថែម​ទៀត​ផង ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២០  កញ្ញា ស្រាប់តែ​ឃើញ​ប្រពន្ធ​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ប្រុស​សហាយ ក៏​ឃាត់ខ្លួន​ទាំង​២​នាក់​ នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​តែ​ម្ដង ។ មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ឃាត់ខ្លួន បុរស​ជា​ប្ដី​បាន​ប្រគល់​ប្រពន្ធ​ទៅ​ឲ្យ​ប្រុស​សហាយ ហើយ​គាត់​ទាម​ទារជំងឺចិត្ត​ពី​ប្រពន្ធ​ចំនួន​៤​ពាន់​ដុល្លារ ។ ខណៈនោះ​ ក៏​មានការ​ចរចា​គ្នា​យូរ​ដែរ ប៉ុន្តែ​មិន​ត្រូវ​រ៉ូវ​គ្នា ​ទើប​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជូន​អ្នក​ទាំង​២​ទៅ​កាន់​ប៉ុស្តិ៍​ពងទឹក ខណ្ឌដង្កោ ដើម្បី​ដោះស្រាយ​បន្ត​វិញ ។

ប្រភព​ខាងលើ​បន្ត​ថា បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ពងទឹក​ បាន​នាំ​អ្នក​ទាំង​២​ទៅ​កាន់​សាលាសង្កាត់​ពងទឹក និង​ដោះស្រាយ​គ្នា​នៅ​ទីនោះ ហើយ​បុរស​ជា​ប្ដី​បាន​សម្រេចចិត្ត​ដាច់ខាត​លែងយក​ប្រពន្ធ​នេះ​ទៀត​ហើយ ។ គាត់​បាន​សម្រេច​លែងលះ​ប្រពន្ធ​នេះ និង​ទាមទារ​សំណង​ជំងឺ​ចិត្តពី​ប្រពន្ធ​មក​នៅ​ត្រឹម​ចំនួន​៣​ពាន់​ដុល្លារ​វិញ និង​យក​កូន​ទាំង​២​នាក់ គឺ​កូនប្រុស​អាយុ​៨​ឆ្នាំ​និង​កូនស្រី​អាយុ​១២​ឆ្នាំទៅ​ចិញ្ចឹម ។

ជាមួយ​នេះ បាន​ប្រគល់​ប្រពន្ធ​ទៅ​ឲ្យ​បុរស​ឈ្មោះ យឹ​ម ចាន់​វណ្ណៈ ដោយ​ឲ្យ​នាង​ចុះ​ចេញទៅ​តែ​ខ្លួន​ទទេ​ប៉ុណ្ណោះ ។ ដោយសារ​តែ​ស្មោះ​ស្ម័គ្រ​​ជាមួយ​ប្រុស​ស្នេហ៍​ថ្មី នាង​ជា​ប្រពន្ធ​បាន​សុខចិត្ត​បង់លុយ​៣​ពាន់​ដុល្លារ​ទៅ​ឲ្យ​ប្ដី​ដើម ផ្ដាច់និស្ស័យ​ជាង​១៣​ឆ្នាំ ដោយ​ចុះ​ចេញ​តែ​ខ្លួន​ទទេ​ ទៅ​នៅ​ជាមួយ​ប្រុស​សហាយ​ជា​ការ​បញ្ចប់រឿង ៕ ​

អត្ថបទសរសេរ ដោយ