ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​សំណេះសំណាល​ជាមួយ​កងកំលាំង​តំបន់​ប្រតិបត្តិកា​សឹក​រង​ខេត្តកំពត​

5 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ លោក​អភិបាលខេត្ត​បាន​ថ្លែង​ថា តាម​ការ​ស្តាប់​របាយ​ការ​របស់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពត​បាន​ថ្លែង​ថា រាល់​ការ​សាមគ្គី​រវាង​ប្រទេស​ជិតខាង​មានការ​សាមគ្គី​ភាពល្អ ហើយ​ជាង​នេះ​ទៅ​ទៀត​នា​ពេល​កន្លង​មក​ប្រទេស​ជា​មិត្ត​ក្នុង​ខេត្ត​គៀង​យ៉ាង​បាន​ជួយ​ឧបត្ថម្ភ​សាងសង់​អាគារ​បាន​មួយ​ខ្នង​ផង​ដែរ ។​ ​លោក​សុំ​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​របស់​កង​ទ​ព័​ប្រ ទេស​ជិតខាង​ជា​មិត្ត​ដែល​បាន​ជួយ​ដល់​អង្គភាព​កង​ទ​ព័​ខេត្ត​យើង ប៉ុន្តែ​ទោះបីជា​មានការ​ឧបត្ថម្ភ​ពី​បណ្តា​មិត្ត​របស់​យើង​ក្តី…

​ខេត្តកំពត ៖ លោក​អភិបាលខេត្ត​បាន​ថ្លែង​ថា តាម​ការ​ស្តាប់​របាយ​ការ​របស់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពត​បាន​ថ្លែង​ថា រាល់​ការ​សាមគ្គី​រវាង​ប្រទេស​ជិតខាង​មានការ​សាមគ្គី​ភាពល្អ ហើយ​ជាង​នេះ​ទៅ​ទៀត​នា​ពេល​កន្លង​មក​ប្រទេស​ជា​មិត្ត​ក្នុង​ខេត្ត​គៀង​យ៉ាង​បាន​ជួយ​ឧបត្ថម្ភ​សាងសង់​អាគារ​បាន​មួយ​ខ្នង​ផង​ដែរ ។​

​លោក​សុំ​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​របស់​កង​ទ​ព័​ប្រ ទេស​ជិតខាង​ជា​មិត្ត​ដែល​បាន​ជួយ​ដល់​អង្គភាព​កង​ទ​ព័​ខេត្ត​យើង ប៉ុន្តែ​ទោះបីជា​មានការ​ឧបត្ថម្ភ​ពី​បណ្តា​មិត្ត​របស់​យើង​ក្តី យើង​ជា​ម្ចាស់ផ្ទះ ឬ​ជា​ម្ចាស់​អង្គភាព យើង​ក៏​ត្រូវ​ខិតខំ​ប្រឹងប្រែង ដើម្បី​រក​ការ​អភិវឌ្ឍន៍​អង្គភាព​ខ្លួនឯង​ដែរ មិន​ត្រូវ​រង់ចាំ​ការ​ជួយ​ពី​បណ្តា​មជ្ឈដ្ឋាន​ផ្សេង​ៗ​ឡើយ ។​

​លោក​អភិបាលខេត្ត​បាន​បន្ត​ថា រាល់​កិច្ច​អ្វី​ដែល​កើតឡើង​នៅ​ក្នុង​អង្គភាព​របស់​យើង យើង​ត្រូវ​យក​មក​ពិភាក្សា​គ្នា​រួម​គ្នា គិត​រួម​គ្នា ដោះស្រាយ និង​រួម​គ្នា​ធ្វើ ទើប​យើង​ទទួល​បាន​នូវ​ជោគជ័យ​នោះ​ទាំងអស់​គ្នា ។​

​លោក​បាន​រំលឹក​ឡើង​ដែរ​អំពី​ការ​បញ្ចូល​ឃុំ​៤​ទៀត​មក​ក្រុង​កំពត ដោយ​កន្លង​មក​ក្រុង​កំពត​មាន​តែ​សង្កាត់​៥​ទេ ដូច្នេះ​រដ្ឋាភិបាល​និង​រៀបចំ​បញ្ចូល​ឃុំ​៥ របស់​ស្រុក​ទឹកឈូ​ឲ្យ​ចូល​ក្នុង​ក្រុង​កំពត ។​

​លោក​បាន​បន្ត​ថា ការ​ដឹកនាំ​ត្រូវ​តែ​មាន​ភាពរឹងមាំ និង​ដាច់ខាត​ទើប​ការងារ​អនុវត្ត​មាន​ប្រសិទ្ធភាព និង​ទទួល​ជោគជ័យ ។​

​លោក ជាវ តា​យ អភិបាលខេត្ត​បាន​សង្កត់ធ្ងន់​ថា កិច្ចការ​អ្វី​ក៏​ដោយ​បើ​យើង​មិន​យកគំនិត​ទៅ​ប្រើ គឺ​យើង​អនុវត្ត​ការងារ​អី្វ​ក៏​មិន​ទទួល​បាន​ផល​វិជ្ជមាន​នោះ​ដែរ ។ យ៉ាងណាមិញ​កិច្ចការ​ដំណើរការ​ទៅ​មុខ​បាន​ដោយ​រលូន គប្បី​យើង​ត្រូវ​រួម​គ្នា​គិត រួម​គ្នា​ធ្វើ រួម​គ្នា​ដោះស្រាយ​និង​រួម​គ្នា​ទទួលខុសត្រូវ ។ ម្យ៉ាងទៀត​ខេត្តកំពត​គឺជា​ខេត្ត​មួយ​ជាប់​ព្រំប្រទល់​រវាង​ខេត្ត​គៀង​យ៉ាង​(​វៀតណាម​)​ចឹ​ង​កងកម្លាំងប្រដាប់អាវុធ​ទាំង​ដែនទឹក ដែន​គោក​ត្រូវ​តែ​មាន​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ និង​ការពារ​ឱ្យ​បាន​រឹង​មាំ​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ