ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​បា.ញ់​សម្លា.ប់​មនុស្ស​៣​នាក់ រួច​បា.ញ់​ក្បាល​ខ្លួនឯង​សម្លា.ប់​ខ្លួន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​៣​នាក់​បាន​ត្រូវស្លាប់​ហើយ​៣​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២០ ​កញ្ញា​ ពេល​មានការ​បាញ់ប្រហារ​ថ្មី​មួយ​នៅ​សហរដ្ឋអាមេរិក ក្នុង​តំបន់ឧស្សាហកម្ម​មួយ​នៃ​រដ្ឋ​ម៉ា​រី​ឡែ​ន ​។​ ការ​បាញ់ប្រហារ​នេះ​ជា​ស្នាដៃ​របស់​នារី​វ័យក្មេង​ម្នាក់​ដែល​បន្ទាប់​មក​បាន​បាញ់​សម្លាប់​ខ្លួន ខណៈ​ហេតុផល​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ។…

សហរដ្ឋអាមេរិក ៖ មនុស្ស​៣​នាក់​បាន​ត្រូវស្លាប់​ហើយ​៣​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២០ ​កញ្ញា​ ពេល​មានការ​បាញ់ប្រហារ​ថ្មី​មួយ​នៅ​សហរដ្ឋអាមេរិក ក្នុង​តំបន់ឧស្សាហកម្ម​មួយ​នៃ​រដ្ឋ​ម៉ា​រី​ឡែ​ន ​។​ ការ​បាញ់ប្រហារ​នេះ​ជា​ស្នាដៃ​របស់​នារី​វ័យក្មេង​ម្នាក់​ដែល​បន្ទាប់​មក​បាន​បាញ់​សម្លាប់​ខ្លួន ខណៈ​ហេតុផល​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ប្រមុខ​ប៉ូលិស​ម្នាក់ លោក​ JEFFREY GAHLER​ ថ្លែង​ថា ការ​បាញ់ប្រហារ​កើត​មាននៅ​ទីក្រុង​ ABERDEEN ​រដ្ឋ​ម៉ា​រី​ឡែ​ន ភា​គ​ឦសាន​សហរដ្ឋអាមេរិក​ ។ ​មាន​មនុស្ស​ស្លាប់​៣​នាក់​ក្នុង​នោះ​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង ហើយ​ម្នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ចំណែក​មនុស្ស​៣​នាក់​រង​របួស​ ។​

នារី​ខ្មាន់កាំភ្លើង​ក៏​ស្លាប់​នៅ​មន្ទីរពេទ្យ​ដែរ​ ។​ នារី​នោះ​មាន​អាយុ​២៦​ឆ្នាំ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​ ។​ នារី​រូប​នេះ​តាម​ប៉ូលិស​ថា​ មានឈ្មោះ​ SNOCHIA MOSELAY ​រស់នៅ​តំបន់​បាល់​ទី​ម័​រ ។ នាង​នា​ព្រឹក​ថ្ងៃ​ទី​២០ ​កញ្ញា​ ស្ថិត​នៅ​ក្នុង​ឃ្លាំង​ដែល​នាង​ធ្វើការ ក្នុង​ក្រុមហ៊ុន​ផលិត​ឱសថ​មួយ​នៃ​ទីក្រុង​ ABERDEEN ​ជាទី​ក្រុង​តូច​មួយ​ស្ថិត​នៅ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ខាងជើង​ក្រុង​វ៉ា​សិុ​ន​តោន ។

ពុំ​ទាន់​ដឹង​ពី​ហេតុផល នារី​រូប​នោះ​បាន​បាញ់ដំបូង​នៅ​ខាងក្រៅ បន្ទាប់​មក​ក្នុង​អគារ​ ។​ ក្រោយ​បាញ់ប្រហារ​នាង​ប៉ុនប៉ង​សម្លាប់​ខ្លួន ដោយ​បាញ់​ក្បាល​ខ្លួនឯង​១​គ្រាប់​ ។ ​របួសធ្ងន់​គេ​បាន​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ​តំបន់​មួយ​ហើយ​ស្លាប់​នៅ​ទីនោះ​ ។

​ប៉ូលិស​និយាយ​ថា​ នារី​រូប​នេះ​បាន​ប្រើ​កាំភ្លើងខ្លី​ម៉ាក​ GLOCK​ ដែល​នាង​ទិញ​ស្របច្បាប់​ព្រមទាំង​បង់​គ្រាប់​ជា​ច្រើន ​។ ការ​បាញ់ប្រហារ​តែង​កើត​មាន​ញឹកញាប់​នៅ​សហរដ្ឋអាមេរិក តែ​កម្រ​មាន​ប្រព្រឹត្ត​ដោយ​នារី​ ។

យោង​តាម​ការ​សិក្សា​មួយ​របស់​ FBI​ ថា​នារី​ខ្មាន់កាំភ្លើង​មាន​មិន​ដល់​៥%​ផង ។ ករណី​នារី​បាញ់ប្រហារ​មាន​សរុប​ប្រមាណ​ជា​១៦០​លើក​រវាង​ឆ្នាំ​២០០០​ទៅ​២០១៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ