ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ដី​ថ្មី​នៅ​ហ្វ៊ី​លី​ពី​ន​ស្លា.ប់​យ៉ាងតិច​២២​នាក់

5 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ មនុស្ស​យ៉ាងតិច​២២​នាក់​ស្លាប់​ហើយ​ច្រើន​សិប​នាក់​ទៀត​បាត់​ខ្លួន ដោយ​សារ​ការ​បាក់​ដី​មួយ​នៅ​កោះ​ទេសចរណ៍​សេ​ប៊ូ​ ភាគ​កណ្ដាល​ហ្វ៊ី​លី​ពី​ន​ ។ ​ការ​បាក់​ដី​នេះ​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង នា​ព្រឹក​ថ្ងៃ​ទី​២០​កញ្ញា​បាន​កប់​ផ្ទះ​ប្រមាណ​ជា​១០​ខ្នង​ ។ ក្រោយ​កាយ​រក​ឃើញ​សាកសព​មនុស្ស​ថ្មី​ៗ​នៅ​តំបន់…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ មនុស្ស​យ៉ាងតិច​២២​នាក់​ស្លាប់​ហើយ​ច្រើន​សិប​នាក់​ទៀត​បាត់​ខ្លួន ដោយ​សារ​ការ​បាក់​ដី​មួយ​នៅ​កោះ​ទេសចរណ៍​សេ​ប៊ូ​ ភាគ​កណ្ដាល​ហ្វ៊ី​លី​ពី​ន​ ។ ​ការ​បាក់​ដី​នេះ​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង នា​ព្រឹក​ថ្ងៃ​ទី​២០​កញ្ញា​បាន​កប់​ផ្ទះ​ប្រមាណ​ជា​១០​ខ្នង​ ។

ក្រោយ​កាយ​រក​ឃើញ​សាកសព​មនុស្ស​ថ្មី​ៗ​នៅ​តំបន់ ​ITOGON នា​ថ្ងៃ​ទី​២០ ​កញ្ញា ​ប៉ូលិស​បាន​លើក​ពី​តុល្យការ​ថ្មី​ថា ការ​បាក់​ដី​ថ្មី​នេះ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​២២​នាក់​ ។ ​គ្រោះ​ធម្មជាតិ​ថ្មី​នោះ​កើត​មាន​ក្រោយ​ការ​វាយប្រហារ​បន្តិច​នៃ​ព្យុះ​មង្ឃុត ដែល​សម្លាប់​មនុស្ស​យ៉ាងតិច​៨៨​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ពិសេស​ដោយសារ​ការ​បាក់​ដី​ ។ នៅ​កោះ​សេ​ប៊ូ​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ខិតខំ​គាស់កកាយ​ប៉ុនប៉ង​តាម​រក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ក្នុងភូមិ​ទីណា​អាន​ ។

បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ ដី​ចង្កេះ​កូនភ្នំ​មួយ​បាន​បាក់​នា​វេលា​ម៉ោង​៦​ព្រឹក​ម៉ោង​ក្នុងស្រុក ហើយ​ទោះជា​ផ្ទះ​កម្ពស់​៤​ជាន់​ក៏​ត្រូវ​កប់​ដែរ​ ។​ អ្នកនាំពាក្យ​ម្នាក់​នៃ​ផ្នែក​ការពារ​សីុ​វិល​និយាយ​ថា តុល្យការ​បច្ចុប្បន្ន​អ្នក​ស្លាប់មាន​២២​នាក់​រួច​មនុស្ស​ប្រមាណ​ជា​៥០​នាក់​បាត់​ខ្លួន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ