ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​រង​របួស​២​នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៩៩-២០០ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​សេក…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៩៩-២០០ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្ក​ដោយ​រថយន្ត​០១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3667 ស​ណោ្ត​ង​រ៉ឺ​ម៉ក​ដឹក​កុងតឺន័រ មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ ភ្នំពេញ​។

លុះដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​នឹង​រថយន្ត​កូរ៉េ​ដឹក​អេ​ត​ចាយ​០១​គ្រឿង​ម៉ាក KIA ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-3503 បើកបរ​ដោយ​ឈ្មោះ កែវ សុភាព ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ នឹម សម្ផស្ស ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​ទិញ​អេ​ត​ចាយ​។ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​វែង ស្រុក​ដងទង់ ខេត្តកំពត មាន​ទិស​ដៅ​ផ្ទុយ​គ្នា បណ្ដាល​ឲ្យ​រថយន្ត​កុងតឺន័រ​ក្រឡាប់​។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​០២​នាក់ ស្រី​ម្នាក់ ១-​ឈ្មោះ កែវ សុភាព អ្នកបើកបរ​រថយន្ត​កូរ៉េ រង​របួស​មធ្យម​។ ២-​ឈ្មោះ នឹម សម្ផស្ស អ្នក​រួម​ដំណើរ​លើ​រថយន្ត​កូរ៉េ រង​របួស​មធ្យម អ្នក​ទាំង​ពីរ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅផ្ទះ​ពេទ្យ​នៅ​ភូមិ​បត់​គគីរ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។ រីឯ​វត្ថុ​តាង រថយន្ត​ចំនួន ០២​គ្រឿង បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ