ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មានថា​កូន​អ្នកលក់​មាស​ពេជ្រ ជា​ចោរឆក់​កាបូប​សោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​វ័យក្មេង​ពីរ​នាក់ ម្នាក់​ជា​កូន​អ្នកលក់​មាស​ពេជ្រ នៅ​ផ្សារ​ទួល​ទំពូង កាលពី​រសៀល​ថ្ងៃ​ទី​២០ កញ្ញា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ យុវជន​វ័យក្មេង​ពីរ​នាក់ ម្នាក់​ជា​កូន​អ្នកលក់​មាស​ពេជ្រ នៅ​ផ្សារ​ទួល​ទំពូង កាលពី​រសៀល​ថ្ងៃ​ទី​២០ កញ្ញា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ឆក់​កាបូប​ជនជាតិ​ចិន​ម្នាក់ បាន​ប្រាក់​ជិត​មួយ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ វេ​ង ម៉េ​ង​លាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​ជាងទង ជា​កូន​អ្នក​មាស​ពេជ្រ នៅ​ផ្សារ​ទួល​ទំ​ពួ​ង និង​មាន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​សង់​ថ្មី​អត់លេខ ផ្លូវលំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

រីឯ​ម្នាក់​ទៀត​ឈ្មោះ គ​ន្ធា ម៉េ​ង​លី ហៅ​សាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ ស្នាក់​នៅផ្ទះ​អត់លេខ ផ្លូវ​លេខ​៤៨០ សង្កាត់​ផ្សារ​ដើម​ថ្លូ​វ ខណ្ឌចម្ការមន​។ វត្ថុ​តាង​ចាប់​យក​រួម​មាន​ម៉ូតូ​ម៉ាក PCX ១​គ្រឿង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ GY-៥៨៣៣ និង​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1HF-៩៧០០ ដែល​ពួក​គេ​បាន​ជិះ​ធ្វើ​សកម្មភាព​ឆក់​កន្លង​មក​។ ជន​រង​គ្រោះ​ក្នុង​អំពើ​ឆក់​នោះ​ឈ្មោះ XU DONG HUIL ភេទ​ប្រុស ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ PE 1406431 ជា​ភ្ញៀវ​ទេសចរណ៍​។ តាម​មន្ត្រី​សមត្ថកិច្ច​បាន​បង្ហើប​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ជន​រង​គ្រោះ បាន​ធ្វើ​ដំណើរ​ម្នាក់ឯង​នៅ​លើ​ដងផ្លូវ​លេខ​២៩៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ ដោយ​មាន​ស្ពាយ​កាបូប​មួយ​ជាប់​ខ្លួន​។

ពេល​ជន​រង​គ្រោះ​កំពុង​ដើរ ស្រាប់តែ​ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក ភី​ស៊ី​អិ​ច ពណ៌​ទឹកប៊ិច ទៅ​អែប​ក្បែរ​ជន​រង​គ្រោះ ហើយ​ម្នាក់​ជិះ​ខាងក្រោយ បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​របស់​ជនជាតិ​ចិន​នោះ និង បាន​ជិះ​គេចខ្លួន​បាត់​ស្រមោល​។ ក្រោយ​កើត​មាន​ហេតុការណ៍​នេះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ដល់​សមត្ថកិច្ច ដោយ​បាន​បញ្ជាក់​ថា ក្នុង​កាបូប​នោះ​មាន​លិខិតឆ្លងដែន​១​ក្បាល ប្រាក់​ដុល្លារ​មាន​ជាង​៧.០០០ ដុល្លារ​អា​មេ​រិ​ក អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន និង​កាត​ធនាគារ​៤​សន្លឹក​។

ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​នោះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ជា​ប្រធាន បាន​ប្រើប្រាស់​កម្លាំង​ជំនាញ​ឲ្យ​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជា​បន្ទាន់​រហូត​៣​ថ្ងៃ​មក ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២ នាក់​ដូច​មានឈ្មោះ​ខាងលើ​នេះ​។ ក្រោយ​ពី​ឃាត់ខ្លួន​ទើបបាន​លេច​ធ្លាយ​ចម្លើយ​សារភាព របស់​យុវជន​ដែល​ជា​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា គេ​ជា​កូន​អ្នកលក់​មាស​ពេជ្រ​ម្នាក់ នៅ​ផ្សារ​ទួល​ទំពូង តែ​ដោយសារ​សេពគប់​ជាមួយ​មិត្តភក្តិ​មិនល្អ ចេះ​ប្រើប្រាស់​គ្រឿងញៀន និង​ដើរ​មិន​ចូល​ផ្ទះ ក៏​បែកគំនិត​ឆក់​កាបូប ដើម្បី​បាន​ប្រាក់​ដោះស្រាយ​ក្រពះ​មួយ​គ្រា​ៗ ដែរ​។ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង និង​ចម្លើយ​សារភាព​គ្រប់គ្រាន់ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ