ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​អ្នក​សារព័ត៌មាន​អាស៊ាន​ជួប​គ្នា ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ការងារ​ព័ត៌មាន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក​វិ​ជិត ឈុ​ន​គិត​ច​ន អគ្គលេខាធិការ​រង​របស់​សហព័ន្ធ អ្នក​សារព័ត៌មាន អាស៊ាន ប្រចាំ​ប្រទេស​ថៃ បាន​សុំ​ពេលវេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២០…

ខេត្តបាត់ដំបង ៖ លោក​វិ​ជិត ឈុ​ន​គិត​ច​ន អគ្គលេខាធិការ​រង​របស់​សហព័ន្ធ អ្នក​សារព័ត៌មាន អាស៊ាន ប្រចាំ​ប្រទេស​ថៃ បាន​សុំ​ពេលវេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​ជួប​ជាមួយ អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​៤​រូប នៅ​ច្រក​ឆុង​ចម ស្រុក​កាប់​ជើង ខេត្ត​សុរិន្ទ ប្រទេស​ថៃ​។ ក្នុង​គោលបំណង​ស្វែងរក​ជំនួប​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ការងារ​ព័ត៌មាន​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក តាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​ខេត្ត​សុរិន្ទ និង​ខេត្តឧត្តរមានជ័យ​បន្ថែម​ទៀត​ជា​ប្រយោជន៍ រួមចំណែក​ទប់ស្កាត់​រាល់​គ្រប់​បទល្មើស​ខុសច្បាប់ និង​ជំរុញ​វិស័យសេដ្ឋកិច្ច ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​នៅ​តាម​ព្រំដែន​កំពុង​រស់នៅ​រកស៊ី​ជាមួយ​គ្នា​ឲ្យ​ទទួល​បាន​សេចក្តីសុខ​បន្ថែម​ទៀត​។

លោក ឱម សា​រឿ​ន ភ្នាក់ងារ​សារព័ត៌មាន ជា​តំណាង​ប្រចាំការ​សម្របសម្រួល​នៅ​ទីនោះ បាន​សុំ​ពេល​ពាំនាំ​រាល់​ខ្លឹមសារ​ជំនួប​នោះ ដើម្បី​ស្វែង​យល់​ពី​ក្រុមការងារ​អ្នក​សារព័ត៌​មាននៅ​កម្ពុជា​ជា​មុន​សិន ហើយ​សុំ​ជូនដំណឹង​នៅ​ពេល​ក្រោយ​។ លោក វិ​ជិត ឈុ​ន​គិត​ច​ន បាន​ថ្លែង​ថា គោលបំណង​ជំនួប​គ្នា​នេះ គឺ​ពង្រឹង​បន្ថែម​ទៀត​រវាង​អ្នក​សារ​ប័​ត៌​មាន​ដូច​គ្នា​នៅ​តាម​ព្រំដែន ដែល​អាច​ជួប​គ្នា​ក្នុង​រយៈពេល​១​ខែ​ម្តង ឬ​លើស​នេះ​បើ​មាន​ករណី​ណា​ចាំបាច់។

ពីព្រោះ​កន្លង​មក​សកម្មភាព​របស់​សមាជិក​សហព័ន្ធ អ្នក​សារព័ត៌មាន អាស៊ាន ដែល​មាននៅ​កម្ពុជា គ្មាន​សកម្មភាព​អ្វី​ដែល​ត្រូវ​រួម​គ្នា​ជួយ​ក្នុង​កិច្ចការ​សង្គម​ឲ្យ​បាន​ផុសផុល​ឡើង បន្ថែម​ទៀត​ឡើយ​។ ម្ល៉ោះហើយ​ខាង​ភាគី​ថៃ ចង់បាន​ចំណង​មេត្រីភាព​បន្ថែម​ទៀត ពី​អ្នកមាន​អាជីព​ជា អ្នក​សារព័ត៌មាន​ដូច​គ្នា ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ទើប​យើង​មានការ​រីក​ចម្រើន​បាន​ឆាប់រហ័ស​ដូច​គ្នា​លើ​វិស័យ​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ