ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​រិះគន់​ខ្លាំង​ៗ​ថា ចាប់​បាន​តែ​អា​កំ​ប៉េ​ក​កំប៉ុក​អង្ករ​កំប៉ុង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មួយ​រយៈកាល​នេះ បន្ទាប់​ពី​មានការ​ផ្សាយ​អំពី​ល្បែង​កន្ទុយលេខ​រីក​ដុះ​ដាល ​និង​បើក​លេង​យ៉ាង​រំភើយ​នៅ​ក្រុង​ច្បារមន និង​ផ្សារ​ត្រ​ពាំ​ក្រឡឹង​នោះ ធ្វើ​ឱ្យ​សមត្ថ​កិច្ច​ក្តៅស្លឹកត្រចៀក បាន​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ការ​បង្ក្រាប​ល្បែង​មួយ​នេះ មតិ​ខ្លះ​គាំទ្រ​ចំពោះ​ការ​ខិតខំ​របស់​សមត្ថកិច្ច…

ខេត្តកំពង់ស្ពឺ ៖ មួយ​រយៈកាល​នេះ បន្ទាប់​ពី​មានការ​ផ្សាយ​អំពី​ល្បែង​កន្ទុយលេខ​រីក​ដុះ​ដាល ​និង​បើក​លេង​យ៉ាង​រំភើយ​នៅ​ក្រុង​ច្បារមន និង​ផ្សារ​ត្រ​ពាំ​ក្រឡឹង​នោះ ធ្វើ​ឱ្យ​សមត្ថ​កិច្ច​ក្តៅស្លឹកត្រចៀក បាន​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ការ​បង្ក្រាប​ល្បែង​មួយ​នេះ មតិ​ខ្លះ​គាំទ្រ​ចំពោះ​ការ​ខិតខំ​របស់​សមត្ថកិច្ច ឯ​អ្នកខ្លះ​ទៀត​ថា ចាប់​បាន​តែ​អ្នក​អត់​ខ្សែ ចំណែក​អ្នកមាន​ខ្សែ​ដូច​ប្រពន្ធ​លោក​ប៉េ​អឹ​ម​គ្មាន​ឃើញ​បង្ក្រាប​សោះ ។

ការ​បង្ក្រាប​ល្បែងស៊ីសង (​កន្ទុយលេខ​) ធ្វើ​ឡើង​វេលា​ម៉ោង​៣​រសៀល កាលពី​ថ្ងៃ​ទ​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​របស់​ឈ្មោះ​ហុ​ក ស្រេង (​ផ្ទះ​ជួល​) ក្នុងភូមិ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វ័​ន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ហើយ​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​បាន​ធ្វើកា​ឃាត់ខ្លួន មនុស្ស​០២ នាក់​ស្រី ១-​ឈ្មោះ​ឈុ​ន រុន ភេទ​ស្រី អាយុ​៤២​ឆ្នាំ (​ប្រពន្ធ​របស់​ឈ្មោះ​ហុ​ក ស្រេង​) នៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វ័​ន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ និង​២.​ឈ្មោះ​ហុ​ក សៀង​លី​ម ភេទ​ស្រី អាយុ​​២១​ឆ្នាំ (​កូន​)​នៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វ័​ន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ល្បែងស៊ីសង​កន្ទុយលេខ​នេះ​ធ្វើ​ឡើង​ដោយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​។ ហើយ​ការ​បង្ក្រាប​នេះ​ផង​ដែរ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន ក្រដាស​កត់​កន្ទុយ​លេខ​​មួយ​ចំនួន​ធំ​, សៀវភៅ​កត់​លេខ​០៣​ក្បាល​, ក្រដាស​រាម មួយ​ដុំ​, ទូរស័ព្ទ​ដៃ​០២ គ្រឿង (​សាំ​ស៊ុ​ង​០១​គ្រឿង និង​អាយ​ហ្វូ​ន​០១​គ្រឿង​) ព្រមទាំង​ម៉ាស៊ីន​គិត​លេខ​០១​គ្រឿង។ អត់​ឃើញ​ចាប់​បាន​ប្រាក់​ទេ​… ហេ​! ហេ​!

ហើយ​ក្នុង​ពេល​ចាប់​នេះ​ផង​ដែរ អ្នក​ឈរ​មើល​មួយ​ចំនួន​បាន​នាំ​គ្នា​និយាយ​ដាក់​សមត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ថា ចាប់​បាន​តែ​អ្នក​តូចតាច​អត់​ខ្សែ​អត់​ខ្នង ចំណែក​មេ​ឆ្នោត​ធំ​ៗ​មិន​ដែល​ឃើញ​អស់លោក​បង្ក្រាប​បាន​ម្តងណា​សោះ​។ បើ​ទោះជា​យ៉ាងនេះ​ក្តី ក៏​សមត្ថកិច្ច​នៅ​តែ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ហើយ​បន្ត​ចងក្រង​ឯកសារ​បញ្ជី​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ