ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​ប្រកាស​សហការ​ប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៦

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឆត អេ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ២០១៨​ថា​«​សហគមន៍​អឺរ៉ុប​នៅ​បន្ត​ធ្វើ​ការងារ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី…

រាជធានី​ភ្នំពេញ ៖ លោក​ឆត អេ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ២០១៨​ថា​«​សហគមន៍​អឺរ៉ុប​នៅ​បន្ត​ធ្វើ​ការងារ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី និង​បណ្តា​ប្រទេស​ជា​ដៃ​នានា​»​។

លោក​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ស្នាក់​ការ​សហគមន៍​ក្នុង​រាជធានី​ភ្នំពេញ ។ ក្នុង​ពេល​ដែល​សហគមន៍​អឺរ៉ុប បើក​ការ​ប្រកួត​រូបថត​បែប​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ប្រចាំឆ្នាំ​២០១៨ ។ លោក​បាន​លើក​ឡើង​ថា​«​ខ្ញុំ​បានដឹង​ពី​ការ​អត្ថា​ធិ​ប្យា​យ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​អនុសាសន៍​នៃ​សភា​អឺរ៉ុប កាលពី​ស​ប្តា​ហ៍​មុន ។ តែ​ខ្ញុំ​មិន​ធ្វើការ​បញ្ចេញ​ជា​មតិ​អ្វី​ជាមួយ​បញ្ហា​នេះ​ទេ ទាក់ទង​សភា​អឺរ៉ុប​ពីព្រោះ​ថា ការ​សម្រេច​របស់​សភា​អឺរ៉ុប​នោះ​បាន​ផ្តោត​លើ​កា​រវិ​វត្ត​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ ក្នុង​ព្រឹត្តិការណ៍​នៃ​ប្រទេស​កម្ពុជា​» ។

លោក​បាន​បញ្ជាក់​ថា គ្មាន​ភាព​ខុស​គ្នា​ទេរ​វាង​សហភាព​អឺរ៉ុប និង​សមាជិក​របស់​ខ្លួន​ចំពោះ​ជំហ​គាំទ្រ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​កម្ពុជា និង​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​ទៅ ។ លោក​បាន​លើក​ឡើង​ទៀត​ថា ក្នុង​ការ​សម្រេច​របស់​សភា​អឺរ៉ុប​បាន​ដាក់​ចេញ​ជា​អនុសាសន៍​ជា​ច្រើន​ជា​អ្វី​ដែល​សភា​នៃ​សហគមន៍​អឺ​រុ​ប​បាន​សម្រេច ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ឲ្យ​គាត់​ពិនិត្យ​មើល​នូវ​អ្វី​ដែល​សភា​អឺរ៉ុប​បាន​សម្រេច ។ សហគមន៍​អឺរ៉ុប​បាន​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា តាំងពី​ទស​វត្ស​ឆ្នាំ​១៩៩០​មក​ដល់​ពេល​នេះ មាន​ផ្នែក​កសិកម្ម សេដ្ឋកិច្ច​ជាដើម ។

លោក​ថា​«​រឿង​ទាំង​អស់នោះ​មាន​ថ្លែង​នៅ​ក្នុង​ការ​បន្ត​គាំទ្រ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​» ។ លោក​ថា​ពេល​ថ្មី​សហគមន៍​អឺរ៉ុប និង​សមាជិក​សហគមន៍​បាន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ខ្លាំង ។ ទាំង​សហគមន៍​អឺរ៉ុប និង​រដ្ឋ​ជា​សមាជិក​បាន​គាំទ្រ​កម្ពុជា និង​មាន​ឯកសារ​មួយ​ដែល​មាន​ថវិកា​របស់​សហភាព​អឺរ៉ុប មិន​ប​ញ្ជូ​ល​ទាំង​សមាជិក​កំពុងធ្វើការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ មាន​ប្រមាណ​៤១០​លាន​អឺ​រ៉ូ សម្រាប់​ធ្វើការ​រយៈពេល​៧​ឆ្នាំ ។ លោក​ថា នៅ​ក្នុង​នោះ​៦០%​នៃ​ថវិកា​នេះ​ជា​ថវិកា​គាំទ្រ​ដោយ​ផ្ទាល់ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រតនាគារ​ជាតិ​កម្ពុជា ចូលរួម​ជួយ​ក្រសួង​នីមួយ​ៗ ។

លោក​បាន​លើក​ឡើង​ថា ថវិកា​ទាំងនេះ​បាន​ជួយ​ដល់​ជំនួយ​ឥត​សំណង​ផង​ដែរ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​តំបន់​ទាំងអស់ នៅ​អឺរ៉ុប​លើកលែងតែ​សព្វាវុធ ។ ជំរុញ​ឲ្យ​រីក​ចម្រើន​លើក​វិស័យសេដ្ឋកិច្ច និង​កំណើនសេដ្ឋកិច្ច ។ ប្រទេស​កម្ពុជា​បាន​ទទួល​អត្ថប្រយោជន៍​ទាំង​អស់នេះ ដូច​វិស័យ​ផ្សេង​ៗ​ដែល​បានឃើញ​ការ​នាំ​ចេញ​ដូច វិស័យ​សំលៀក​បំពាក់​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ ។ លោក​ថា​«​អ្វី​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​នោះ គឺ​ទាក់ទង​នឹង​ការ​លើកកម្ពស់ និង​ជំរុញ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​» ។

នេះ​ជា​អ្វី​ដែល​បាន​ដាក់​ចេញ​ដោយ​សភា​អឺរ៉ុប កាលពី​ស​ប្តា​ហ៍​មុន ។ លោក​បាន​អះអាង​ថា​«​សម្រាប់​រូប​លោក​ក៏​ដូច​ជា ប្រតិភូ​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ដែរ គោលបំណង​នៃ​ការ​បង្កើត​ឲ្យ​មាន​ប្រតិភូ​សហភាព​អឺរ៉ុប និង​រូប​លោក​ជា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា គឺជា​សារ​ដែល​បញ្ជាក់​ថា យើង​មាន​សំឡេង​តែ​មួយ​ក្នុង​បណ្តា​ប្រទេស​ភាព​អឺរ៉ុប​» ។ លោក​បា​នប ញ្ជា​ក់​បន្ថែម​ថា​«​អ្វី​ដែល​យើង​ធ្វើការ គឺ​ប្រទេស​ណា​ដែល​មិន​មាន​ទំនាក់ទំនង​ជាមួយ​សហភាព​អឺរ៉ុប ហើយ​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​សហភាព​អឺរ៉ុប​នោះ យើង​តែងតែ​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​» ។ លោក​បាន​លើក​ឡើង​ថា​«​សហភាព​អឺរ៉ុប​នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ ដូចដែល​យើង​បាន​ធ្វើ​កាលពី​អតីតកាល​មក​ហើយ ។ យើង​ចង់​ធ្វើ​ការងារ​ឲ្យ​មាន​ភាព​លក្ខណៈ​ភាព​ជា​វិជ្ជមាន​ការ​ធានា​ឲ្យ​បាន​នូវ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា និង​អត្ថប្រយោជន៍​ប្រទេស​កម្ពុជា​ទាំងមូល​» ៕

កែសម្រួលដោយ