ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដី​ដណ្តើម​គ្នា​ឈ្នះ ដោះស្រាយ​អត់​ចេញ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង របស់​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ដែល​អះអាង​ថា ជា​ជន​រង​គ្រោះ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន្ន​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែកញ្ញា…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង របស់​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ដែល​អះអាង​ថា ជា​ជន​រង​គ្រោះ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន្ន​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែកញ្ញា ឆ្នាំ​២០១៨ នេះ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ក្រុម​អធិការកិច្ច​របស់​សាលាខេត្ត​កំពង់ឆ្នាំង ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ដល់​ដី​ទំនាស់ នៅ​ចំណុច​តោម ស្ថិត​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​ក្តុល​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ជាមួយ​ប​ណ្ឌ័​កម្ម​សិទ្ធ ដែល​ចេញ​ដោយ​មន្ត្រី​ជំនាញ ។

បើ​តាម​ស្ត្រី​ឈ្មោះ សេង ហុង អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១៤ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​រៀបរាប់​ថា ដី​ចំណុច​ខាងលើ ប្ដី​របស់​គាត់​ទិញ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ដោយ​បាន​បោះបង្គោល​ធ្វើ​ព្រំ​ដី​យ៉ាង​ត្រឹមត្រូវ តាំងពី​មុន​ពេល​ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​មក​ម្ល៉េះ ។ នៅ​ពេល​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី​ចុះ​មក​ដល់ទី​នេះ ប្តី​គាត់​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​មន្ត្រី​ជំនាញ និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត ។

ស្ត្រី​ខាងលើ​បន្ត​ថា ក្រោយមក​ប្តី​គាត់​ក៏​ទទួល​បាន​ប័​ណ្ឌ​កម្មសិទ្ធិ​ដោយ​ស្របច្បាប់​យ៉ាង​ត្រឹមត្រូវ ពី​មន្ត្រី​ជំនាញ មាន​ចំនួន​៧​ប័​ណ្ឌ ស្មើនឹង​៣៦​ហិ​កតា ។ ក្រោយមក​ប្តី​គាត់​បាន​ស្លាប់​ទៅ គាត់​និង​កូន​ៗ​បាន​កាន់​លើ​ដី​នោះ​បន្ត ប៉ុន្តែ​ក្រោយមក​ក្នុងអំឡុងពេល​ប្រមាណ ២-៣ ខែ​ចុង​ក្រោយ​នេះ ស្រាប់តែ​មាន​ជនខិលខូច​មួយ​ក្រុម​ដែល​គេ​ដឹង​ថា ឈ្មោះ​ណុ​ង ណា​ក់ មាន​ទីលំនៅ​ឃុំ​ក្តុល ជា​មេ​ក្លោ​ង បាន​លួច​ដាក់​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​គាត់​ដោយ​ធ្វើ​សកម្មភាព​ពេល​យប់ ឈូស​បណ្តើរ​ដាំ​ដើម​ស្វាយ​បណ្តើរ​ពេល​​ខ្លះ​ចូល​ដាំ​ពេល​ថ្ងៃ និង​ធ្វើ​របង​ព័ទ្ធ​យក​ដី​របស់​គាត់​អស់​៣៦​ហិ​កតា ។

ស្ត្រី​ខាងលើ​បន្ត​ទៀត​ថា នៅ​ពេល​មាន​សកម្មភាព​លួច​ឈូស​ឆាយដី​របស់​គាត់​បែប​នេះ គាត់​បាន​ដាក់​បណ្ដឹង​ទៅ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ដែរ ប៉ុន្តែ​ត្រូវ​គេ​ប្រាប់​ថាឱ្យ​គាត់​ដាក់​ចូល​ទៅ​មន្ទីរ​សុរិយោដី​ខេត្ត​ទៅ ទើប​គាត់​ដាក់​បណ្តឹង​ទៅ​តុលាការ និង​ដាក់​ទៅ​អាជ្ញាធរ​ខេត្ត​ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ ។

ទោះ​យ៉ាងនេះ​ក្តី បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អធិការកិច្ច​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​​កើតហេតុ​ដោយ​បាន​ធ្វើការ​វាស់វែង​តាម​ប្រព័ន្ធ​និយាម​កាម បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន ថា ក្រុម​គាត់​មកនេះ​ដោយ​ទទួលបញ្ជា​ពី​អភិបាលខេត្ត​តែ​ប៉ុណ្ណោះ ដើម្បី​មក​ពិនិត្យ​លើ​បញ្ហា​ទំនាស់​ដីធ្លីរ​នេះ ។ ប៉ុន្តែ​ក្រោយ​ពី​ការ​ពិនិត្យ​ឃើញ​ថា ស្ត្រី​ឈ្មោះ​សេង ហុង ពិតជា​មាន​ប័ណ្ណ​កាន់កាប់​ដីធ្លី​ចំនួន​៧​ក្បាលដី ស្មើ​ចំនួន​៣៦​ហិ​កតា​ពិតប្រាកដ​មែន។ ការងារ​បន្ទាប់​ក្រុម​អធិការកិច្ច និង​បូក​សរុប​លទ្ធផល​នៃ​ការ​ចុះ​អង្កេត ថ្ងៃនេះ​ដាក់​ជូន​​ទៅ​ថ្នាក់លើ​ដើម្បី​សម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ