ប្រទេសតង់ហ្សានី ៖ នាវាដឹកអ្នកដំណើរ១គ្រឿងបានលិចកាលពីថ្ងៃទី២០ កញ្ញា ក្នុងបឹងVICTORIA ប្រទេសតង់ហ្សានី។ ហើយអ្នកទទួលខុសត្រូវជាន់ខ្ពស់តង់ហ្សានីម្នាក់ បានគូសបញ្ជាក់ថា រដ្ឋាភិបាលខ្លាចអ្នកស្លាប់មានដល់២០០នាក់។ ក្នុងដំណាក់កាលនេះចំនួនអ្នកស្លាប់មាន៤២នាក់។
បើតាមក្រុមហ៊ុន TEMESA ម្ចាស់នាវានេះបានគូសបញ្ជាក់ថា ប្រតិបត្តិការរុករកអ្នកនៅរស់រានមានជីវិត បានផ្អាករហូតដល់ព្រឹកព្រលឹមថ្ងៃទី២១ កញ្ញា។ ចំណែកនាវាឈ្មោះ MV NYERERE នោះ បានលិចនាវេលារសៀល ត្រង់កន្លែងមួយចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីផែលើកោះ UKEREWI។
លោក GEORGE NYARMAHA ដែលដឹកនាំក្រុមប្រឹក្សាស្រុក UKEREWI តំបន់MWANZA ក៏បានអះអាងថា គេពុំទាន់ដឹងពីចំនួនពិតប្រាកដនៃអ្នកដំណើរជិះលើនាវានេះឡើយ រូចនាវាក៏ដឹកទំនិញនានាផងដែរ។ ចំណែកមូលហេតុនៃគ្រោះថ្នាក់នោះពុំទាន់ដឹងក្នុងពេលភ្លាមៗ ប៉ុន្តែការលិចនាវាបែបនេះជារឿយៗមកពីការដឹកលើសចំណុះ។
គួររំលឹកថា កាលពីឆ្នាំ១៩៩៦ ការលិចនាវាដឹកអ្នកដំណើរមួយគ្រឿងក្នុងបឹង VICTORIAដែរ នាតំបន់ជាមួយគ្នា បណ្ដាលឲ្យមនុស្សស្លាប់ដល់៥០០នាក់៕
ចែករំលែកព័តមាននេះ