ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​ចិន ​ព្រោះ​ទិញ​អាវុធ​រុ​ស្ស៊ី

5 ឆ្នាំ មុន

ប្រទេស​ចិន​-​សហរដ្ឋអាមេរិក ៖ រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២០ ​កញ្ញា​ បាន​ដាក់​​ទណ្ឌកម្ម​ប្រឆាំង​ស្ថាប័ន​យោធា​ចិន​មួយ ដោយសារ​ការ​ទិញ​បណ្ដា​យន្តហោះ​ប្រយុទ្ធ​​រុ​ស្ស៊ី ដែល​បំពាន​លើ​ច្បាប់​អា​មេ​រិ​កមួយ ស្ដី​ពី​ទណ្ឌកម្ម​ទាំងឡាយ​ប្រឆាំង​ក្រុង​មូស្គូ មក​ពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​នេះ​ចូល​ក្នុង​ការ​បោះ​ឆ្នោត​អា​មេ​រិ​ក​ឆ្នាំ​២០១៦​។…

ប្រទេស​ចិន​-​សហរដ្ឋអាមេរិក ៖ រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២០ ​កញ្ញា​ បាន​ដាក់​​ទណ្ឌកម្ម​ប្រឆាំង​ស្ថាប័ន​យោធា​ចិន​មួយ ដោយសារ​ការ​ទិញ​បណ្ដា​យន្តហោះ​ប្រយុទ្ធ​​រុ​ស្ស៊ី ដែល​បំពាន​លើ​ច្បាប់​អា​មេ​រិ​កមួយ ស្ដី​ពី​ទណ្ឌកម្ម​ទាំងឡាយ​ប្រឆាំង​ក្រុង​មូស្គូ មក​ពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​នេះ​ចូល​ក្នុង​ការ​បោះ​ឆ្នោត​អា​មេ​រិ​ក​ឆ្នាំ​២០១៦​។

បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​ក្រសួងការបរទេស​អា​មេ​រិ​ក​និយាយ​ថា យើង​ដាក់​ទណ្ឌកម្ម​នេះ​​ដោយ​ពុំ​មានការ​រង់ចាំ ប្រឆាំង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ឧបករណ៍​យោធា ជា​ស្ថាប័ន​ចិន​ត្រួតពិនិត្យ​បច្ចេកវិទ្យា​យោធា ព្រមទាំង​ប្រឆាំង​នាយក​នៃ​ទីភ្នាក់ងារ​នោះ​លោក​ LI SHANGFU ដែល​ធ្វើការ​ទូទាត់​គ្នា​ជាមួយ​ក្រុមហ៊ុន ROSOBORONEXPORT ជា​ក្រុម​ហ៊ុននាំចេញ​គ្រឿង​សព្វាវុធ​សំខាន់​របស់​រុ​ស្ស៊ី​។

ក្រសួងការបរទេស​អា​មេ​រិ​កបាន​តវ៉ា​ប្រឆាំង ដែល​ចិន​ទិញ​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​ធុន SOUKHOI-35​ ចំនួន​១០​គ្រឿង ក្នុង​ឆ្នាំ​២០១៧ ព្រមទាំង​មី​ស៊ី​ល​ដី​-​អាកាស​រុ​ស្ស៊ី S-400​នា​ឆ្នាំ​នេះ​។

យោង​តាម​ទណ្ឌកម្ម​នេះ​ទី​ភ្នា​ក់​ចិន​នោះ​និង​នាយក​របស់​ខ្លួន នឹង​ពុំ​អាច​ស្នើ​សុំ​អាជ្ញាប័ណ្ណ​នាំ​ចេញ ព្រមទាំង​នឹង​ពុំ​អាច​ចូល​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​ឡើយ​។ ​វា​បន្ថែម​លើ​ប​ញ្ញី​ទណ្ឌ​កម្ម​របស់​ក្រសួង​រតនាគារ បណ្ដា​ស្ថាប័ន​ដែល​ពលរដ្ឋ​អា​មេ​រិ​ក​ពុំ​អាច​ធ្វើការ​ទូទាត់​គ្នា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ