ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ជម្លោះរវាងក្រុមហ៊ុន​​ចាក់សំរាមគរចោល​…ឯពលរដ្ឋដេកហិត​រាល់ថ្ងៃ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី៖  សេចក្តីរាយការណ៍ឱ្យដឹងថា មាន​ក្រុមហ៊ុន​​ចំនួន​២​​បាន​ឈ្លោះ​គ្នា​​រឿង​ចាក់សំរាម​គរ​ពេញ​ផ្លូវ ​បណ្ដាល​ឱ្យ​​​​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្នុង​ការ​រស់នៅ​របស់​​ប្រជាពលរដ្ឋ ។ បើ​ទោះជា​មានការ​ចុះ​ស្រាវជ្រាវ​រក​ការ​ពិត ដើម្បី​ដោះស្រាយ​បញ្ហា​លើ​ករណី​ក្រុមហ៊ុន​​ទាំង​ពីរវិនិយោគ​ក្នុង​ក្រុង​បាន​លុង គឺ​ក្រុមហ៊ុន​វិនិ​យោគ​ផ្សារ និង​ក្រុមហ៊ុន​អនាម័យ​ក្រុង​បាន​លុង ពី​សំណាក់​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ចុះ​ស្រាវជ្រាវ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ក្ដី…

ខេត្តរតនគិរី៖  សេចក្តីរាយការណ៍ឱ្យដឹងថា មាន​ក្រុមហ៊ុន​​ចំនួន​២​​បាន​ឈ្លោះ​គ្នា​​រឿង​ចាក់សំរាម​គរ​ពេញ​ផ្លូវ ​បណ្ដាល​ឱ្យ​​​​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្នុង​ការ​រស់នៅ​របស់​​ប្រជាពលរដ្ឋ ។ បើ​ទោះជា​មានការ​ចុះ​ស្រាវជ្រាវ​រក​ការ​ពិត ដើម្បី​ដោះស្រាយ​បញ្ហា​លើ​ករណី​ក្រុមហ៊ុន​​ទាំង​ពីរវិនិយោគ​ក្នុង​ក្រុង​បាន​លុង គឺ​ក្រុមហ៊ុន​វិនិ​យោគ​ផ្សារ និង​ក្រុមហ៊ុន​អនាម័យ​ក្រុង​បាន​លុង ពី​សំណាក់​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ចុះ​ស្រាវជ្រាវ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ក្ដី ក៏​ទំនាស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​នៅ​តែ​អូស​បន្លាយ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ឆ្នាំ​ដដែល​ជា​ដដែល​។

ជាក់ស្ដែង​ គំនរ​សំរាម​ដ៏​ស្អុយរលួយចាក់​គរ​​នៅ​លើ​ដងផ្លូវ​សាធារណៈ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​កា​ចាញ់ ក្រុង​បាន​លុង ខេត្តរតនគិរី​ ។ ដែល​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ក្រុង​បាន​លុង និង​ក្រុមហ៊ុន​អនាម័យ​ក្រុង​បាន​លុង មាន​ទំនាស់​គ្នា បន្ទាប់​ពី​រថយន្ត​ដឹក​សំរាម​របស់​ក្រុម គី​ម ជ្រា អនាម័យ​ក្រុង​បាន​លុង​ស្ទះ​នឹង​សំរាម ដែល​ក្រុមហ៊ុន​ផ្សារ​យក​ទៅ​ចាក់​លើ​ដងផ្លូវ​ធ្វើ​ឱ្យ​​ស្ទះ​រថយន្ត តាំងពី​ថ្ងៃ​ទី​១២ ​កញ្ញា ឆ្នាំ​២០១៨ រហូត​មក​ថ្ងៃនេះ មិន​ទាន់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​ណាមួយ​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​នេះ​ទេ ទើប​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​មាន​ប្រត្តិកម្មផល​ប៉ះពាល់​ដែល​មាន​ទៅ​លើ​ពួក​គាត់​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ពីរ​ឈ្លោះ​គ្នា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក​វេទនា ក្នុង​ការ​ធ្វើ​ដំណើរ ក្មេង​ទៅ​សាលារៀន​មិន​បាន ហើយ​ក្លិន​ស្អុយរលួយ​ជះក្លិន​ទៅ​លើ​ភូមិ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​រស់នៅ និង​ពិបាក​ទាំង​ការ​ហូប​ចុក ព្រមទាំង​ប្រើប្រាស់​ទឹក​។

ពាក់ព័ន្ធរ​ណី​ខាងលើ​នេះ លោក ជា គួ​ង ប្រធាន​ក្រុមហ៊ុន គី​ម ជ្រា អនាម័យ​សំរាម​ក្រុង​បាន​លុង បាន​ឪ្យ​ដឹង​ថា ទិដ្ឋភាព​ដែល​យើង​ឃើញ​សំរាម​ចាក់​តាម​ដងផ្លូវ ជាប់​គាំង​រថយន្ត​២​គ្រឿង​នេះ គឺ​បណ្ដាល​មក​ពី​រថយន្ត​ដឹក​សំរាម​របស់​ក្រុម​វិនិយោគ​ផ្សារ ដឹក​សំរាម​ទៅ​ចាក់​ពង្រាយ​តាម​ដងផ្លូវ​គ្មាន​សណ្ដាប់ធ្នាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើ​ការ​វិនិយោគ​ក្រុមហ៊ុន​លោក គឺ​បណ្ដាល​មក​ពី​អាជ្ញាធរ​មូលដ្ឋាន​មិន​ដោះស្រាយ ធ្វើ​ឲ្យ​ស្ទះ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​លោក​ ។ លោក ជា គួ​ង បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​វិ​និ​យោក​ផ្សារ បាន​ដឹក​សំរាម​យក​ទៅ​ចាក់​ទីតាំង​នោះ​រយៈពេល​បី​ខែ​មក​ហើយ លោក​ក៏​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ផង​ដែរ ក៏​ប៉ុន្តែ​អាជ្ញាធរ​មិន​មាន​ចំណាត់ការ​ណាមួយ ឃាត់​រថយន្ត​យក​សួរនាំ ថា​តើ​រថយន្ត​ណា​ជា​អ្នក​ខុស​នោះ​ទេ​។

លោក​ប្រធាន​ក្រុមហ៊ុន បាន​អះអាង​ថា ទីតាំង​ចាក់សំរាម ជាទី​តាំងរបស់​លោក​បាន​ស្នើ​សុំ​ពី​អាជ្ញាធរ​មូល​ដ្ឋាន​សម្រាប់​ចាក់សំរាម​របស់​ក្រុមហ៊ុន ហើយ​គ្រា​ដែល​ផុត​អាណត្តិ​វិនិយោគ លោក​នឹង​ប្រគល់​ទីតាំង​នេះ​ជូន​រដ្ឋ​វិញ​។ ក៏​ប៉ុន្តែ​លោក​ប្រធាន​បាន​បញ្ជាក់​ទៀត​ថា លោក​សុខចិត្ត​រំដោះ​សំរាម​ចេញពី​ក្រុង ទៅ​ចាក់​នៅ​ក្បែរ​ទីតាំង​នោះ​បន្ត​ទៀត លោក​មិន​សុខចិត្ត​ទុក​ឲ្យ​សំរាម​ស្អុយ​នៅ​ក្នុង​ក្រុង​នោះ​ទេ តែបើ​នៅ​តែ​ស្ទះ​របៀប​នេះ លោក​នឹង​នាំ​ឡាន​ដឹក​សំរាម​ទៅ​ពេញ​សាលាក្រុង​ហើយ​នៅ​ថ្ងៃស្អែក​នេះ​ហើយ​។

លោក​ឧក​ញ៉ាសា លាង ប្រធាន​ក្រុមហ៊ុន ហេង ដា​រ៉ា វិនិយោគ​ផ្សារ​ក្រុង​បាន​លុង បាន​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ដឹង នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ថា ឡាន​សំរាម​របស់​ក្រុមហ៊ុន​វិនិយោគ​ផ្សារ បាន​ដឹក​សំរាម​យក​ទៅ​ចាក់​នៅ​លើ​ទីតាំង​ដែល​តុលាការ និង​អាជ្ញាធរ​ក្រុង​បាន​កំណត់ ក៏​ប៉ុន្តែ​ត្រូវ​ជាប់​គាំង ដោយ​សារ​លោក ជា គួ​ង យក​ឡាន​ដឹក​សំរាម​បី​គ្រឿង​ទៅ​បិត​មិន​ឲ្យ​រថយន្ត​ក្រុមហ៊ុន​ផ្សារ​ចេញ​មក​ដឹក​សំរាម​បន្ត​ទៀត បណ្ដាល​ឲ្យ​ស្ទះ​សំរាម​ស្អុយ​ពេញ​ផ្សារ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អាជីវករ និង​ប្រជាពលរដ្ឋ​។ លោក​ឧក​ញ្ញ៉ា​បាន​បញ្ជាក់​ទៀត​ថា ទ​ង្វើ​នេះ​ក៏​ដោយសារ​ក្រុមហ៊ុន គី​ម ជ្រា អនាម័យ​សំរាម​របស់​លោក ជា គួ​ង មិន​គោរព​តាម​ដីការ​សម្រេច​រក្សា​កា​ពារ​របស់​តុលា ហើយ​លោក​ឧកញ៉ា​ ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ និង​គ្រប់​ស្ថា​ប័ណ្ណ​ពាក់ព័ន្ធ តែ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​។

ជុំវិញ​ករណី​នេះ​ដែរ​លោក ងិ​ន ណែ​ល អភិបាលក្រុង​បាន​លុង​ថា បញ្ហា​ខាងលើ​នេះ បណ្ដាល​មក​ពី​ក្រុមហ៊ុន​ពីរ​អនុវត្ត​មិន​បាន​តាម​ដីការ​សម្រេច​របស់​តុលាការ ទោះជា​យ៉ាងណា​អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​ចេញ​សេចក្ដីសម្រេច​ណាមួយ​បាន​ទេ ពីព្រោះ​បញ្ហា​ដែល​កើត​មាន​ឡើង​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​ ។

នៅ​ថ្ងៃ​ទី​២០ ​កញ្ញា វេលា​ម៉ោង​៤​រសៀល ប្រជាពលរដ្ឋ​ជា​ច្រើន​អ្នក​បាន​ស្ទាក់​រថយន្ត​ដឹក​សំរាម​របស់​លោក​គី​ម ជ្រា មិន​អោយ​ចូល​ទៅ​ចាក់​នៅ​កន្លែង​កើតហេតុ​បន្ត​ទៀត​ទេ​ខ្លាច​វា​ហ៊ា​ដល់​ភូមិ​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ