ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​…​ចៅអធិការ​វត្ត​អង្គ​នេះ​នាំ​ស្រី​ស្នេហ៍​ចូល​ដេក​ដល់​ក្នុង​កុដិ?

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ករណី​ដែល​ផ្ទុះ​ឡើង​ក្នុង​វត្ត​សុ​គ​ន្ធា​រាម ហៅ​វត្ត​ត្រពាំង​ស្គន់ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ស្គន់ ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ កំពុង​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​កក្រើក​ទាំង​អាណាចក្រ និង​ពុទ្ធចក្រ ដោយសារ​តែ​ពុទ្ធបរិស័ទ…

ខេត្តព្រៃវែង ៖ ករណី​ដែល​ផ្ទុះ​ឡើង​ក្នុង​វត្ត​សុ​គ​ន្ធា​រាម ហៅ​វត្ត​ត្រពាំង​ស្គន់ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ស្គន់ ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ កំពុង​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​កក្រើក​ទាំង​អាណាចក្រ និង​ពុទ្ធចក្រ ដោយសារ​តែ​ពុទ្ធបរិស័ទ និង​គណៈកម្មការ​អាចារ្យវត្ត​មិន​ទទួលយក​ដំណោះស្រាយ​របស់​មន្ត្រី​សង្ឃ និង​ធម្មការ​ស្រុក ។

គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​សុ​គ​ន្ធា​រាម​នេះ​បាន​អះអាង​ដូច​គ្នា​ថា ព្រះ​តេជគុណ វ.វ.ស ចៅអធិការ​វត្ត និង​ជា​ព្រះ​អនុ​គុណ​ស្រុក​កំចាយមារ​បាន​លួច​មាន​ស្រី និង​បាន​នាំ​ស្រី​ចូល​ទៅ​ដេក​ក្នុង​កុដិ​ស្ទើរ​រៀង​រាល់​យប់ ដោយ​នាង​ជា​ស្រី​ស្នេ​ហ៌​បាន​ជិះ​ម៉ូតូ​ចូល​មក​ដេក​ក្នុង​កុដិ​នៅ​ពេល​ព្រលប់ និង​ចាកចេញ​ទៅ​វិញ​នៅ​ម៉ោង​៥​ទាប​ភ្លឺ រហូត​ដល់​ពុទ្ធបរិស័ទ និង​គណៈកម្មការ​លប​តាមដាន និង​ចាប់​បាន​ស្ត្រី​ដែល​ស្រី​ស្នេ​ហ៌​របស់​លោក​បញ្ជូន​ទៅ​អោយ​សមត្ថកិច្ច​ថែម​ទៀត​ផង ប៉ុន្តែ​ពេល​យក​ស្ត្រី​រូប​នោះ​ហើយ​សមត្ថកិច្ច​បាន​ត្រឹមតែ​ធ្វើ​កំណត់ហេតុ​រួច​ក៏​ដោះ​លែង​ស្ត្រី​រូប​នោះ​ទៅ​វិញ​ដោយ​គ្មាន​ចំណាត់ការ​អ្វី​ទេ ។

ប្រភព​ដដែល​នេះ​បាន​បន្ត​ថា ដោយ​សមត្ថកិច្ច​គ្មាន​ចំណាត់ការ​ពួក​គាត់​ក៏​នាំ​គ្នា​ដាក់​ពាក្យ​ប្តឹង​ទៅ​មន្ត្រី​ធម្មការ​ស្រុក​រហូត​មានការ​កោះ​ប្រជុំ​ដោះស្រាយ​រឿង​នេះ​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ប៉ុន្តែ​ជា​លទ្ធផល​មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ​បែរជា​ចោទ​មក​លើ​គណៈកម្មការ​វិញ​ថា មួលបង្កាច់​ចៅ​អធិការ​ក្នុង​បំណង​កំចាត់​លោក​ចេញពី​វត្ត​ទៅ​វិញ​ទើប​ធ្វើ​អោយ​ពុទ្ធបរិស័ទ​ក្តៅក្រហាយ​មិន​ទទួលយក​ដំណោះស្រាយ​នេះ ។

ចំណែក​ស្ត្រី​ឈ្មោះ វ​.​ន​.​ប អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​កំចាយមារ និង​ជា​ជនសង្ស័យ​ដែល​ត្រូវ​គណៈកម្មការ​វត្ត​ចាប់​បាន​ប្រគល់​អោយ​សមត្ថកិច្ច​បាន​ឆ្លើយ​សារភាព​ថា រូប​នាង​ពិតជា​បាន​ចូល​ទៅ​ដេក​ក្នុង​កុដិ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​មែន ប៉ុន្តែ​គ្រាន់តែ​ចូល​ទៅ​ដេក​ធម្មតា មិន​បាន​លួច​រួមរ័ក​ជាមួយ​លោក​ទេ ។

រីឯ​ព្រះ​តេជគុណ វ.វ.ស មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយសារ​ពេល​ឃើញ​ក្រុម​អ្នក​សារព័ត៌មាន​ភ្លាម ព្រះ​តេជគុណ​បាន​រត់គេច​ខ្លួន​ចេញពី​វត្ត​បាត់​ហើយ​ទាក់ទង​តាម​ទូរស័ព្ទ​ក៏​មិន​ចូល​ដែរ​ព្រោះ​ព្រះ​តេជគុណ​បិទ​ទូរស័ព្ទ ។

ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ​ត្រូវ​បាន​លោក ជឹ​ម ភក្តី ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក​កំចាយមារ​លើក​ឡើង​ថា ការ​ចោទប្រកាន់​របស់​ពុទ្ធបរិស័ទ និង​គណៈកម្មការ​វត្ត គឺជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​លោក និង​កោះហៅ​ភាគី​ពាក់ព័ន្ធ​ប្រជុំ​ដោះស្រាយ​ម្តងទៀត ដោយ​លោក​ប្រធាន​ការិយាល័យ​មាន​និយាយ​ថា «​រឿង​នឹង​លោក​នឹង​កោះហៅ​មន្ត្រី​សង្ឃ ភាគី​ពាក់ព័ន្ធ​មក​ប្រជុំ​ម្តងទៀត ដើម្បី​បញ្ចប់រឿង​ដោយ​មាន​កំណត់ហេតុ​អី​និង​ត្រឹមត្រូវ​……..​ទោស​កំ​ហុង​ប៉ុណ្ណឹង​វា​មិន​ត្រូវ​អី​ដែល​ថា ត្រូវ​អោយ​ព្រះ​អង្គ​សឹក ព្រះ​អង្គ​លាចាក​សិក្ខាបទ ឬ​ក៏​ដេញ​ព្រះ​អង្គ​ចេញ​អី​វា​អត់​បាន​ទេ ពីព្រោះ​មិនមែន​ជា​ទោស​បរាជិក​ទេ ពីព្រោះ​ទោស​វា​តិចតួចដោយ​​គ្រាន់តែ​អោយ​ស្ត្រី​ស្នាក់​នៅ​លើ​កុដិ ទោះបីជា​យប់​មែន​» ។

ដោយឡែក​លោក សឿង សុ​ជាតិ អភិបាលស្រុក​កំចាយមារ​បាន​លើក​ឡើង​ថា រឿង​នេះ​ពុទ្ធបរិ​ស័ទ​​មួយ​ចំនួន​ចេះ​តែ​ចោទប្រកាន់​លោក​ដោយ​គ្មាន​ភស្តុ​តាង​ជាក់ស្ដែង​ទេ រាល់​យប់​នៅ​ក្នុង​កុដិ​លោក​​មាន​នេន​ៗ​សឹង​នៅ​ទីនោះ​ដែរ​តើ​ទៅ​ធ្វើ​អ្វី​កើត ហើយ​ទាំង​ព្រះសង្ឃ និង​នារី​នោះ​បាន​អះ​អាង​ថា មិន​បាន​រួម​ភេទ ឬ​ធ្វើ​ខុស​វិន័យ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ