ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ម៉ោង​គត់​! ម្តាយ​ឪពុក​បាន​ត្រឹមតែ​យំសោក​ស្តាយ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនៈគីរី ៖ កុមា​រា​ជនជាតិ​គ្រឹ​ង​ម្នាក់​បាន​លង់ទឹក​អូរ​ស្លាប់ យ៉ាង​អាណោចអាធម៌​ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ ចំណុច​កើតហេតុ​ត្រង់​ចំណុច​កំពុង​ទឹកអូរ​ចម្ការ​ចាស់ ឈ្មោះ ចា​វ៉ា​ន់ ហៅ​អូរ​ទុក…

ខេត្ត​រតនៈគីរី ៖ កុមា​រា​ជនជាតិ​គ្រឹ​ង​ម្នាក់​បាន​លង់ទឹក​អូរ​ស្លាប់ យ៉ាង​អាណោចអាធម៌​ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ ចំណុច​កើតហេតុ​ត្រង់​ចំណុច​កំពុង​ទឹកអូរ​ចម្ការ​ចាស់ ឈ្មោះ ចា​វ៉ា​ន់ ហៅ​អូរ​ទុក ស្ថិត​នៅ​ភូមិ​ក្រេះ ឃុំ​ប៉ូ​យ ស្រុក​អូ​ជុំ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ប៉ូលិស​ឃុំ និង​ស្រុក​បាន​ឲ្យ​សារព័ត៌មាន​យើង​ដឹង​ថា កុមា​រា​រង​គ្រោះ​មានឈ្មោះ ហ៊ី​ម សា​រិ​ន ភេទ​ប្រុស អាយុ​១០​ឆ្នាំ មុខរបរ​សិស្ស ជា​ជនជាតិ​គ្រឹ​ង រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ក្រោយ​ពី​កើតហេតុ​ឪពុក​ម្ដាយ​កុមា​រា​រង​គ្រោះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ ជា​លទ្ធផល​ឃើញ​ថា កុមា​រា​រង​គ្រោះ​ពិតជា​លង់ទឹក​ស្លាប់​មែន​គ្មាន​រឿង​ឃាតកម្ម​កើតឡើង​នោះ​ទេ ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​មុន​ពេល​មានរឿង​ក្មេង​លង់ទឹក​ស្លាប់​នោះ​មាន​អ្នក​ភូមិ​៧-៨​នាក់ មាន​ចាស់ មាន​ក្មេង​បាន​នាំ​គ្នា​ងួ​ត​ទឹកអូរ​ដូច​សព្វដង ។ ដោយឡែក​កុមា​រា​រង​គ្រោះ​តែងតែ​ហែល​ទឹក​លេង​ដាច់​ឆ្ងាយ​ពី​មនុស្ស​ចាស់​ហើយ​ទឹកអូរ​មាន​ជម្រៅ រហូត​ដល់​៥​ទៅ​៦​ម៉ែត្រ នៅ​រដូវវស្សា​ទឹកអូរ​ហូរ​គួ​ច​យ៉ាង​ខ្លាំង​ហូរ​ស​ម្តៅ​ទន្លេ​សេ​សាន្ត ។

ចំណែក​សព​កុមា​រា​រង​គ្រោះ​លង់ទឹក​បាន​បាត់​ខ្លួន​តែ​រយៈពេល​មួយ​ម៉ោង​គត់​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​រក​សព​ឃើញ ឃ្លាត​ចម្ងាយ​២០​ម៉ែត្រ​ពី​កន្លែង​ងូតទឹក ។ បច្ចុប្បន្ន​សព​កុមា​រា​រង​គ្រោះ​ត្រូវ​បាន​ឪពុក​ម្ដាយ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​គ្រឹ​ង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ