ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង សូ​ណា មិន​សុខចិត្ត​ទេ ចង់​តទល់​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​សេង សូ​ណា មិន​សុខចិត្ត​ទេ និង​បាន​ចាត់​ទុក​បម្រាម​របស់​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទៅ​លើ​អាជីព​របស់​នាង​ហាក់​មិន​មាន​តម្លាភាព​ក្នុង​នាម​ជា​អ្នកសិល្បៈ​ដូច​គ្នា​។ ការ​កើតទុក្ខ​មិន​សុខចិត្ត​របស់​សូ​ណា បន្ទាប់​ពី​ក្រសួង​បាន​សម្រេច​​ដាក់​ពិន័យ​ចំពោះ​នាង ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រឡូក​សិល្បៈ​គ្រប់​រូបភាព​រយៈ​ពេល​មួយ​ឆ្នាំ ។…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​សេង សូ​ណា មិន​សុខចិត្ត​ទេ និង​បាន​ចាត់​ទុក​បម្រាម​របស់​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទៅ​លើ​អាជីព​របស់​នាង​ហាក់​មិន​មាន​តម្លាភាព​ក្នុង​នាម​ជា​អ្នកសិល្បៈ​ដូច​គ្នា​។ ការ​កើតទុក្ខ​មិន​សុខចិត្ត​របស់​សូ​ណា បន្ទាប់​ពី​ក្រសួង​បាន​សម្រេច​​ដាក់​ពិន័យ​ចំពោះ​នាង ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រឡូក​សិល្បៈ​គ្រប់​រូបភាព​រយៈ​ពេល​មួយ​ឆ្នាំ ។

សេង សូ​ណា យល់​ថា​នាង​ជាតា​រា​មួយ​ដួង​ក្នុង​ចំណោម​តារា​៤​នាក់​ផ្សេង​ទៀត​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ ខណៈ​ពេល​ដែល​តារា​ផ្សេង​ទៀត​ត្រឹម​រង​ការ​ព្រមាន​ប៉ុណ្ណោះ ។

តារា​សម្តែង​ដែល​មាន​ដើម​កំណើត​ពី​ខេត្តតាកែវ កញ្ញា​សេង សូ​ណា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ថ្ងៃ​ទី​២០ កញ្ញា ២០១៨ ថា នាង​មិន​យល់ នៅ​ពេល​ដែល​ក្រសួង​បាន​ចេញ​ក្រដាស​ពិន័យ​នេះ​ឡើង ដោយ​មិន​បាន​កោះហៅ​នាង​ឲ្យ​ទៅ​ជួប​ទល់មុខ​គ្នា​នោះ ។

នាង​បញ្ជាក់​ថា «​ខ្ញុំ​មិន​សុខចិត្ត​ទេ ហើយ​ខ្ញុំ​ចង់បាន​យុត្តិធម៌​ពី​ភាគី​ពាក់ព័ន្ធ ព្រោះ​ទាំង​សមាគម​សិល្បៈ និង​ក្រសួង​គួរតែ​ហៅ​តារា​ណា​ដែល​ថត​ស្រាត ឬ​សិច​ស៊ី​ផ្សេង​ទៀត យក​មក​ណែនាំ​ទាំងអស់ ។ ជា​ឧទាហរណ៍​បងស្រី​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ និង​តារា​មួយ​ចំនួន​ទៀត​កន្លង​មក​ក៏​ពួក​គាត់​ធ្លាប់​ថត​បែប​សិច​ស៊ី​នេះ​ដែរ ហើយ​ទាំង​អស់នេះ​ត្រូវ​លើក​ឡើង​ទាំងអស់ មិន​ត្រូវ​តែ​ខ្ញុំ​ត្រឹម​ស្លៀក​ឈុត​ប៊ី​គី​នី​ហែល​ទឹក​ក្នុង​រឿង​នោះ​ទេ »​។

បើ​តាម​សេង សូ​ណា ថាបើ​ទោះបីជា​បម្រាម​មួយ​នេះ​មិន​ប៉ះពាល់​ដល់​មុខរបរ​កែ​សម្រស់​ដែល​នាង​បើក​រកស៊ី​រៀងរាល់ថ្ងៃ​ក្តី តែ​អ្វី​ដែល​នាង​ចង់បាន​យុត្តិធម៌​នោះ​គឺ​ការ​សម្រេច​នេះ​ធ្វើ​ឡើង​ទាំង​នាង​មិនដឹង​ខ្លួន ហើយ​ចង់​ដាក់​ពិន័យ​ពាក់ព័ន្ធ​នឹង​រូបភាព​នាង​តាំងពី​ឆ្នាំ​២០១០-២០១១​នោះ​គឺ​នាង​មិន​អាច​ទទួលយក​បាន​ឡើយ ។ ខ្ញុំ​ដឹង​ក្រសួង​គ្រោង​កោះ​ហៅ​​ខ្ញុំ​ទៅ​ណែនាំ​ពាក់ព័ន្ធ​បញ្ហា​សិច​ស៊ី ហើយ​ខ្ញុំ​រង់ចាំ​ការ​កោះហៅ​នេះ​ដែរ ដើម្បី​បក​ស្រាយ​ឲ្យ​ដឹង​ច្បាស់ ប៉ុន្តែ​មិន​មាន​ឃើញ​ការ​ហៅ​សោះ តែ ស្ងាត់​ៗ​ចេញ​លិខិត​នេះ​មក ខ្ញុំ​ដេក​តែ​ឆ្ងល់ »​។

សេង សូ​ណា បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏​ដូច​ជា​សមាគម​សិល្បករ​ខ្មែរ គួរ​ហៅ​តួ​ទាំងឡាយ​ណា​ដែល​ធ្លាប់​បាន​ថត​បែប​សិច​ស៊ី​ទាំងអស់​ឲ្យ​ទៅ​ជួបជុំ​គ្នា ហើយ​ណែនាំ​កុំ​ឲ្យ​ធ្វើ​បែប​នេះ​ទៀត នោះ​ទើប​មាន​យុត្តិធម៌​សម្រាប់​នាង ។

កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ២០១៨ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​លិខិត​ប្រកាស​អំពាវនាវ​ឲ្យ​គ្រប់​ស្ថានីយទូរទស្សន៍ ព្រមទាំង​អាជីវករ​ដែល​មាន​មុខរបរ​ពាក់ព័ន្ធ​នឹង​វិស័យ​​សិល្បៈ​វប្បធម៌ ឲ្យ​ផ្អាក​ទទួលយក​កញ្ញា​សេង សូ​ណា ចូលរួម​សម្ដែង ។

លិខិត​របស់​ក្រសួង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លើក​ឡើង​ពី​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ពិន័យ និង​លើក​សរសើរ​នៃ​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ កាលពី​ថ្ងៃ​ទី​១៦ ខែ សីហា ឆ្នាំ​២០១៨ បាន​សម្រេច​ដាក់​ពិន័យ​ផ្អាក​តារា​សម្ដែង​កញ្ញា​សេង សូ​ណា មិន​ឲ្យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ​គ្រប់​រូបភាព​រួម​មាន ៖​ការ​សម្ដែង ថត​ខ្សែភាពយន្ដ ខារ៉ាអូខេ ស្ប៉ត ច្រៀង​បង្ហាញមុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ជាដើម រយៈពេល​១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៩ ។

ចំពោះ​តារា​ផ្សេង​ទៀត​មាន​ដូច​ជា​លោក​អ៊ែន ឌី អ្នក​នាង ស្រី​ម៉ុ​ច រតនៈ ពិសី និង​ពេជ្រ អា​វី​ហ្សា មិន​ត្រូវ​បាន​ក្រសួង​ហាម​មិន​ឲ្យ​ប្រឡូក​ក្នុង​សិល្បៈ​មួយ​ឆ្នាំ​ដូច​សេង សូ​ណា ទេ ប៉ុន្តែ​​អ្នក​ទាំងនោះ​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង ប្រសិនបើ​នៅ​តែ​បន្តសកម្មភាព​សិច​ស៊ី​ទៀត​នោះ​នឹង​ទទួល​រង​ការ​ពិន័យ​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ