ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​លើកលែង​កូតា​ដល់​ដែកថែប​កូរ៉េ​ខាងត្បូង

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ ប្រភព​មួយ​ចំនួន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ផលិតផល​ដែក​ថែប​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​អនុគ្រោះ​ពី​កូតា​អា​មេ​រិ​ក​ជា​លើក​ដំបូង​តាំងពី​សហរដ្ឋអាមេរិក​ដាក់​កូតា​លើ​ការ​នាំ​ចូល​ដែកថែប​កូរ៉េ​ខាងត្បូង​កាលពី​ប៉ុន្មាន​ខែ​មុន ។ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​កបាន​យល់ព្រម​លើ​សំណើ​របស់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ផ្នែក​សុខាភិបាល​អា​មេ​រិ​ក​គឺ Micro Stamping ឲ្យ​ដក​បំពង់​ដែកថែប​របស់​ក្រុមហ៊ុន…

ទីក្រុង​សេ​អ៊ូ​ល ៖ ប្រភព​មួយ​ចំនួន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ផលិតផល​ដែក​ថែប​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​អនុគ្រោះ​ពី​កូតា​អា​មេ​រិ​ក​ជា​លើក​ដំបូង​តាំងពី​សហរដ្ឋអាមេរិក​ដាក់​កូតា​លើ​ការ​នាំ​ចូល​ដែកថែប​កូរ៉េ​ខាងត្បូង​កាលពី​ប៉ុន្មាន​ខែ​មុន ។

កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​កបាន​យល់ព្រម​លើ​សំណើ​របស់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ផ្នែក​សុខាភិបាល​អា​មេ​រិ​ក​គឺ Micro Stamping ឲ្យ​ដក​បំពង់​ដែកថែប​របស់​ក្រុមហ៊ុន SL របស់​កូរ៉េ​ចេញពី​បញ្ជី​កូតា ។

ក្រុមហ៊ុន SL គឺជា​ក្រុមហ៊ុន​ផលិត​បំពង់​ដែកថែប​ដែល​ផ្គត់ផ្គង់​ដល់​វិស័យ​ជា​ច្រើន​ដូច​ជា​វិស័យ​សុខាភិបាល កម្ចាត់​មេរោគ និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​ដែល​រួម​មាន​សម្រាប់​ម្ជុលចាក់​ថ្នាំ​ជាដើម ។

វា​ជា​ករណី​ដំបូង​តាំងពី​សហរដ្ឋអាមេរិក​បាន​ដាក់​កូតា​ប្រចាំឆ្នាំ​លើ​ការ​នាំ​ចូល​ត្រឹម ២,៦៣​លាន​តោន​ប៉ុណ្ណោះ​សម្រាប់​ផលិតផល​ដែកថែប​កូរ៉េ​ខាងត្បូង ឬ​ស្មើ​៧០%​នៃ​ចំនួន​នាំ​ចេញ​ជា​មធ្យម​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ ។

ជាដំបូង សហរដ្ឋអាមេរិក​មិន​អនុញ្ញាត​ឲ្យ​មានការ​អនុគ្រោះ​លើ​ការ​នាំ​ចេញ​ដែកថែប​កូរ៉េ​ខាងត្បូង​ទេ ព្រោះ​ពួក​គេ​សម្រេច​ថា​ដាក់​កូតា​ជំនួស​ពន្ធ​២៥%​ទៅ​ហើយ ។  ប៉ុន្តែ​កាលពី​ចុងខែ​សីហា លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​ចេញ​បញ្ជា​អនុ​ញ្ញាត​​ឲ្យ​មានការ​អនុគ្រោះ​កូតា​តាម​ករណី​សម្រាប់​ដែកថែប​កូរ៉េ អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​ល ដោយ​យោង​ទៅ​តាម​ស្ថានការណ៍​នៃ​វិស័យ​ដែកថែប​អា​មេ​រិ​ក ។

ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ផលិត​ដែកថែប​កូរ៉េ​បាន​សហការ​ខិតខំ​ទាមទារ​ការ​អនុគ្រោះ​កូតា​នេះ​បន្ថែម​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ