ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​វៀតណាម​​​ទទួលមរណភាពហើយ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ ​VNA ​ថា ប្រធានាធិបតី​វៀត​ណាម​​លោក​ត្រាន់​ដាយ​ក្វា​ង ​(TRAN DAI QUANG) ​ជា​អ្នក​អភិរក្សនិយម…

ប្រទេស​វៀតណាម ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ ​VNA ​ថា ប្រធានាធិបតី​វៀត​ណាម​​លោក​ត្រាន់​ដាយ​ក្វា​ង ​(TRAN DAI QUANG) ​ជា​អ្នក​អភិរក្សនិយម ក្នុង​ផ្ទៃ​របប​កុំ​មុយ​​នី​ស្ត បាន​ទទួលមរណភាព​ហើយ​នា​ថ្ងៃ​ទី​២១ ​កញ្ញា ក្នុង​ជន្មាយុ​៦១​ឆ្នាំ​ដោយ​រោគាពាធ​។

ទីភ្នាក់ងារ​ព័​ត៌​​មាន​វៀតណាម ​VNA ​រៀបរាប់​ថា លោក​ប្រធានាធិបតី​ត្រាន់​ដាយ​ក្វា​ង បាន​ទទួលមរណភាព​នៅ​ឯ​មន្ទីរពេទ្យ​យោធា​ ក្រុង​ហាណូយ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២១​ កញ្ញា​។​ លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​នៅ​បន្ត​បំពេញការងារ​ទោះបី​​រូប​លោក​មើលទៅ​មាន​អាកា​រៈ​ហត់​ហេវ ​និង​ស្គមស្គាំង​ក៏​ដោយ​។​ ហើយ​ជំងឺ​ពិត​ប្រាកដ​របស់​លោក​ពុំ​ត្រូវ​បាន​លាតត្រដាង​ឡើយ​។

ក្រៅពី​តួនាទី​ជា​ប្រធានាធិបតី លោក​ជា​មនុស្ស​គន្លឹះ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​គន្លឹះ​ទាំង​ឡាយ ក្នុង​ផ្ទៃ​ការិយាល័យ​នយោបាយ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម ជា​អ្នក​ក្ដាប់​អំណាច​ពិតប្រាកដ​ដែល​ជ្រើសតាំង​ប្រធានាធិបតី​។​ ហើយ​ការិយាល័យ​នយោបាយ​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​ជា​ស្ថាប័ន​ដឹកនាំ​កំពូល​របស់​ប្រទេស តាម​ពិតជា​ប្រភព​នៃ​រាល់​ការ​ចេញ​សេច​ក្ដី​សម្រេចចិត្ត​សំខាន់​ៗ​។  ជន​លេខ​មួយ​ពិតប្រាកដ​របស់​វៀតណាម​ គឺ​អគ្គ​លេខា​បក្ស លោក​ង្វៀ​ន​ភូ​ជុង​។​ ដូច្នេះ​មរណភាព​របស់​ប្រធានាធិបតី គ្មាន​អី​ប៉ះពាល់​ដល់​ស្ថេ​រ​ភាព​​នៃ​របប​កុំ​មុ​យ​នី​ស្ត ដែល​កាន់​អំណាច​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ​នោះ​ទេ​។

លោក​ត្រាន់​ដាយ​ក្វា​ង​ ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ ជា​តំណែង​គន្លឹះ​មួយ​របស់​​ប្រទេស​។ ​អាណត្តិ​របស់​លោក​កំណត់​ពី​ការ​បង្ក្រាប​រាល់​ពួក​ប្រឆាំង​ក្នុង​ប្រទេស ដោយ​​អ្នកនយោបាយ អ្នកលេង​អ៊ី​ន​ធើ​រ​ណេ​ត​ប្រឆាំង​ ព្រមទាំង​អ្នកកាសែត​ច្រើន​សិប​នាក់​​ត្រូវ​ជាប់​ឃុំឃាំង​។ ​នោះ​ជា​លើក​ដំបូង​ដែល​ឧត្ដមសេនីយ៍​ប៉ូលិស​មួយ​រូប ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​វៀតណាម​។​ ការ​ជ្រើសតាំង​រូប​លោក​បញ្ជាក់​ពី​ការ​ក្ដោប​ក្ដាប់​ខាង​នយោបាយ​របស់​ពួក​អ្នក​អភិរក្សនិយម ក្រោយ​សមាជ​បក្ស​កុំ​មុ​យ​នី​ស្ន្ កាលពី​ខែ​មករា​​ឆ្នាំ​២០១៦ ដែល​កំណត់​ពី​ការ​តស៊ូ​ផ្ទៃក្នុង​គ្នា​យ៉ាង​ស្វិតស្វាញ រវាង​ពួក​អ្នក​អភិ​រក្សនិយម​និង​ពួក​អ្នក​និយម​ការ​កែទម្រង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ