ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេថា តើគួរ​ធ្វើ​បែប​ណា​ឱ្យ​កូនច្បង​ស្រលាញ់​ប្អូន?

5 ឆ្នាំ មុន

នៅ​ពេល​ដែល​អ្នក​កើតកូន​ទី​២ តើ​អ្នក​ធ្លាប់​សង្កេត​ឃើញ​ទេ​ថា កូនច្បង​តែងតែមាន​ភាព​ច្រណែន ហើយ​មិនសូវ​ត្រូវ​គ្នា​ជាមួយ​ប្អូន​ឡើយ ហើយ​គេ​តែងតែ​ឈ្លោះ​ជាមួយ​ប្អូន​ទៀត​ផង ។ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​ទើប​គេ​អាច​ស្រលាញ់​ប្អូន​បាន​នោះ ហើយ​ត្រូវ​គ្នា ? ១-ចែករំលែក​ប្រដាប់ប្រដា​ល់លេង…

នៅ​ពេល​ដែល​អ្នក​កើតកូន​ទី​២ តើ​អ្នក​ធ្លាប់​សង្កេត​ឃើញ​ទេ​ថា កូនច្បង​តែងតែមាន​ភាព​ច្រណែន ហើយ​មិនសូវ​ត្រូវ​គ្នា​ជាមួយ​ប្អូន​ឡើយ ហើយ​គេ​តែងតែ​ឈ្លោះ​ជាមួយ​ប្អូន​ទៀត​ផង ។ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​ទើប​គេ​អាច​ស្រលាញ់​ប្អូន​បាន​នោះ ហើយ​ត្រូវ​គ្នា ?

១-ចែករំលែក​ប្រដាប់ប្រដា​ល់លេង ៖ នៅ​ពេល​ដែល​អ្នកទិញ​ប្រដាប់ប្រដា​ល់លេង​ឲ្យ​កូន អ្នក​មិន​ត្រូវ​ទិញ​ដូច​គ្នា​ទេ ហើយ​អ្នក​ត្រូវ​ទិញ​ប្រដាប់ប្រដា​ល់លេង ប្លែក​ៗ​ឲ្យ​ពួក​គេ​លេង ដោយ​បង្រៀន​ឲ្យ​គេ​ចេះ​ចែករំលែក​ប្រដាប់ប្រដារ​លេង​ជាមួយ​គ្នា ទើប​មនោសញ្ចេតនា​បងប្អូន​គេ​ល្អ ។

២-ចែករំលែក​អាហារ ៖ នៅ​ពេល​ដែល​អ្នកទិញ​កា​រ៉េ​ម ឬ​នំ​ដែល​ឆ្ងាញ់​ឲ្យ​កូន អ្នក​មិន​ត្រូវ​ទិញ​២​ទេ អ្នក​ត្រូវ​ទិញ​តែ​មួយ ហើយ​បង្រៀន​កូន​ឲ្យ​ចែក​គ្នា​បរិភោគ ព្រោះ​បើ​អ្នកទិញ​ឲ្យ​គេ​ម្នាក់​មួយ នោះ​គេ​នឹង​មិន​មាន​ភាព​ស្និទ្ធស្នាល​ឡើយ ប៉ុន្តែ​បើ​គេ​បរិភោគ​ជាមួយ​គ្នា នោះ​មនោសញ្ចេតនា​របស់​គេ​ទាំង​ពីរ​នឹង​កាន់តែ​ល្អ ។

៣-ឱប ៖ អ្នក​ត្រូវ​តែ​ឧស្សាហ៍​ឲ្យ​គេ​ឱប​គ្នា ព្រោះ​ការ​ឱប​នេះ​អាច​បញ្ជាក់​ពី​ការ​ស្រលាញ់រ​បស់បង​ចំពោះ​ប្អូន ។ ដូចនេះ​គេ​នឹង​កាន់តែ​ត្រូវ​គ្នា ហើយ​កាន់តែ​ស្រលាញ់​ប្អូន​ជាង​មុន ជាង​នេះ​ទៅ​ទៀត​គេ​នឹង​មិន​ឈ្លោះ​ជាមួយ​ប្អូន​ឡើយ ។

៤-ហៅ​បង​ឲ្យ​ជួយ​ប្អូន ៖ អ្នក​អាច​ហៅ​បង​ឲ្យ​ជួយ​ពាក់​ស្បែកជើង​ឲ្យ​ប្អូន នាំ​ប្អូន​ទៅ​លាង​ដៃ ឬ​លាងដៃ​ឲ្យ​ប្អូន នាំ​ប្អូន​ទៅ​លេង ឬ​ជិះ​កង់​ជាមួយ​ប្អូន នោះ​យូរ​ទៅ​គេ​នឹង​អាច​ចុះ​សម្រុង​នឹង​ប្អូន​យ៉ាង​ងាយ ហើយ​មិន​ស្អប់​ប្អូន​នោះ​ទេ ព្រោះ​គេ​មាន​ប្អូន​កំដរគេ​លេង ហើយ​លេង​បាន​សប្បាយ​ទៀត​ផង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ