ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យើង​គ្រប់​គ្នា​តែង​ស្វែងរក​អ្វីមួយ​ជាទី​ពឹង

5 ឆ្នាំ មុន

សត្វលោក​ក្នុង​ត្រៃភព​នេះ​តែង​មានចិត្ត​គិត​រក​របស់​ជាទី​ពឹង ទី​អាស្រ័យ​ដូច​ក្រុម​គ្រួសារ​មួយ មាន​ភរិយា មាន​ស្វាមី មានកូន​មាន​ចៅ​ជាដើម​រមែង​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​ត្រូវ​ប្រាថ្នា​ចង់បាន​នូវ​ទ្រព្យធន​ទៀត​ដើម្បី​បានជា​ទីពឹង​ដ៏​ពិតប្រាកដ​នៅ​ក្នុង​ជីវិត​នៃ​ពួក​គេ ។ សេចក្ដី​រំពឹង សេចក្ដី​ប្រាថ្នា ដែល​បាន​ផុស​ឡើង​ចេញពី​សន្ដាន​ចិត្ត…

សត្វលោក​ក្នុង​ត្រៃភព​នេះ​តែង​មានចិត្ត​គិត​រក​របស់​ជាទី​ពឹង ទី​អាស្រ័យ​ដូច​ក្រុម​គ្រួសារ​មួយ មាន​ភរិយា មាន​ស្វាមី មានកូន​មាន​ចៅ​ជាដើម​រមែង​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​ត្រូវ​ប្រាថ្នា​ចង់បាន​នូវ​ទ្រព្យធន​ទៀត​ដើម្បី​បានជា​ទីពឹង​ដ៏​ពិតប្រាកដ​នៅ​ក្នុង​ជីវិត​នៃ​ពួក​គេ ។

សេចក្ដី​រំពឹង សេចក្ដី​ប្រាថ្នា ដែល​បាន​ផុស​ឡើង​ចេញពី​សន្ដាន​ចិត្ត ដែល​ជោកជាំ​ដោយ​រាគៈ​ជាដើម​នោះ វា​មិនមែន​ជា​រឿង​ដែល​បាន​មក​តាមតែ​តម្រូវការ​ឡើយ លុះណាតែ​បុគ្គល​តស៊ូ អំណត់ ព្យាយាម​ដ៏​ខ្លាំងក្លា បូក​រួម​នឹង​សមត្ថភាព​ថែម​ទៀត​ទើប​អាច​សម្រេច​ក្តី​បំណង​បាន បើ​ពុំនោះ​ទេវា​នឹង​ផ្ដល់​នូវ​ការ​ខកចិត្ត​ដល់​អ្នក​វិញ​មិន​ខាន តែ​ទោះជា​យ៉ាងណា​របស់​ដទៃ​ៗ​ក្នុង​លោក​នេះ​មិនមែន​ជាទី​ពឹង​ពិតប្រាកដ​ឡើយ ។

ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង ដែល​បាន​ត្រាស់​ដឹង​នូវ​ព្រះធម៌ គឺ ទ្រង់​មិន​មាន​ព្រះ​ទ័យ​ចង់បាន​អ្វី​ផ្សេង​ទៀត​ឡើយ ព្រោះ​ព្រះ​អង្គ​បាន​នូវ​ទីពឹង​ដ៏​ប្រសើរ មិន​មាន​អ្វី​ដទៃ​ក្រៃ​លែង​ជាង​នេះ​ឡើយ ព្រះធម៌​ទើប​បានជា​ទីពឹង​ពិតប្រាកដ ។

ដូច្នេះ​សូម​ពុទ្ធបរិស័ទ​ទាំងឡាយ ត្រូវ​ព្យាយាម​យក​ព្រះធម៌​បានជា​ទីពឹង​ជាទី​ពំនាក់​អាស្រ័យ មិន​ថា ជាតិ​នេះ ឬ​ជាតិ​មុខ​ឡើយ​គឺ​ត្រូវ​តែ​មាន​សន្ដាន​ចិត្ត​យក​ព្រះធម៌​ជាទី​ពឹង កុំ​យក​វត្ថុ​អ្វី​ដទៃ​ជាទី​ពឹង​មិន​រឹង​មាំ​ទេ ។