ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​…​នៅ​អាចចាញ់​កល​ទម្លាក់​យោង​​ទៀត​…​?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ចោរមួយក្រុម​​ធ្វើ​សកម្មភាព​យក​គ្រឿងអលង្ការ​កាឡៃ​ដូរ​យក​គ្រឿងអលង្ការ​ប្លា​ទី​ន​ និង​សម្ភារ​មួយ​ចំនួន​ទៀតនារីជា​​នាង​កម្មការិនី​រោងចក្រ​កាត់​ដេរ​ម្នាក់​បាន​សម្រេច បន្ទាប់​មក​​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​​បាត់​ដោយ​សុវត្ថិភាព​ ។​ ចំណែក​នាងរង​គ្រោះ​ក្រោយ​ពី​បានដឹង​ថា​ត្រូវ​ចាញ់បោក​ជនសង្ស័យ​ទាំងនោះ​ហើយ​ ក៏​បាន​បោះចោល​គ្រឿងអលង្ការ​កាឡៃ​ទៅ​ក្នុង​ទឹក​ស្រែ បន្ទាប់​មក​បាន​ដើរ​បណ្ដើរ​និង​ស្រែកយំ​បណ្ដើរសំដៅ​​ចូល​ទៅ​ក្នុងភូមិ​មួយ​ជិត​កន្លែង​កើតហេតុ​…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ចោរមួយក្រុម​​ធ្វើ​សកម្មភាព​យក​គ្រឿងអលង្ការ​កាឡៃ​ដូរ​យក​គ្រឿងអលង្ការ​ប្លា​ទី​ន​ និង​សម្ភារ​មួយ​ចំនួន​ទៀតនារីជា​​នាង​កម្មការិនី​រោងចក្រ​កាត់​ដេរ​ម្នាក់​បាន​សម្រេច បន្ទាប់​មក​​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​​បាត់​ដោយ​សុវត្ថិភាព​ ។​

ចំណែក​នាងរង​គ្រោះ​ក្រោយ​ពី​បានដឹង​ថា​ត្រូវ​ចាញ់បោក​ជនសង្ស័យ​ទាំងនោះ​ហើយ​ ក៏​បាន​បោះចោល​គ្រឿងអលង្ការ​កាឡៃ​ទៅ​ក្នុង​ទឹក​ស្រែ បន្ទាប់​មក​បាន​ដើរ​បណ្ដើរ​និង​ស្រែកយំ​បណ្ដើរសំដៅ​​ចូល​ទៅ​ក្នុងភូមិ​មួយ​ជិត​កន្លែង​កើតហេតុ​ ឱ្យ​អ្នក​ភូមិ​ជួយ​​ បង្ក​​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២១ ​កញ្ញា នេះ ស្ថិត​នៅ​ចំណុច​វាលស្រែ ក្បែរ​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើតាម​ា​នារី​រង​គ្រោះ​ឱ្យ​​ដឹង​ថា ​នាង​ឈ្មោះ​អេ​ន ពៅ អាយុ២១​ឆ្នាំ ជា​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ មាន​ប្តី​ជា​មេការ​ភោជនីយ៍ដ្ឋាន និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​គុ​ស ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​ បច្ចុប្បន្ន ​ស្នាក់​​នៅផ្ទះ​ជួល​មួយកន្លែង ​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

នាងបន្តថា នាង​​​បាន​​ចាញ់បោក​ជន​សង្ស័យ​៥​នាក់​ អស់​​កងដៃ​ប្លា​ទី​ន​ចំនួន​១៨​កង ,​ខ្សែ​.ក​ប្លា​ទី​ន​ទម្ងន់​២​ជី​, ទូរស័ព្ទ​ដៃ​១​គ្រឿង​, លុយ​១​មុ​ឺ​ន​រៀល​ ។​ ចំណែក​ក្រុម​ជនសង្ស័យ​ បាន​យក​ខ្សៃ.​ក​កាឡៃ​មួយ​ខ្សែ​ធ្វើ​សកម្ម​ភាព​ទម្លាក់យោង​​ទាក់​នារីរងគ្រោះ ។

នារីរងគ្រោះ​បន្ត​ទៀត​​ថា ជនសង្ស័យ​មាន​គ្នា​ចំនួន​៥​នាក់ ​ក្នុង​នោះ​មាន​ប្រុស​៣​នាក់ ​និង​ស្រី​២​នាក់ ​ជិះ​ម៉ូតូ​២​គ្រឿង ​ប៉ុន្តែ​នាង​ចាំ​បាន​តែ​មួយ​គ្រឿង ​ម៉ាក​ស៊ុ​យ​ហ្ស្យ៊​គី​ស្មាស់​ អត់​ចាំ​ស្លាក​លេខ​ ។ ​នៅ​មុន​កើតហេតុ​ នាង​បាន​​ដើរ​ចេញពី​​បន្ទប់​ផ្ទះ​ជួល ដើម្បី​ទៅ​ធ្វើការ​រោងចក្រ ក៏​បាន​ជួប​ជាមួយ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​ម្នាក់ ហើយ​ស្ត្រី​នោះ​​បាន​សួរ​នាង​ថា​ «​តើ​មាន​រើស​បាន​កញ្ចប់​មាស​​អត់ ព្រោះ​គេ​ជ្រុះ​បាត់?»​ ។ ពេល​នោះ ​នាង​មិន​ទាន់​បាន​ឆ្លើយ​ផង ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្មាស់មួយ​គ្រឿង ​មិន​ចាំ​ស្លាក​លេខឌុ​ប​ស្ត្រី​ម្នាក់​ទៅ​ដល់​ឈប់​ជិត ​ហើយ​បាន​ប្រាប់​ថា «​កុំ​មាត់​ឱ្យ​​គេ​ដឹង ​ខ្ញុំ​ជា​អ្នក​រើស​បាន យើង​ទុក​ចែក​គ្នា​» ។

​បន្ទាប់​មក​ ក៏​មាន​បុរស​២​នាក់​ទៀត​បាន​ទៅ​ដល់ ​ហើយ​បាន​ឌុ​ប​នាង​ចូល​តាម​ផ្លូវ​ភូមិ​ព្រៃ​ល្វា រហូត​ទៅ​វាលស្រែ​ចំណុច​កើតហេតុ​ខាងលើ​បាន​ឈប់ ។ ហើយ​ស្ត្រី​សង្ស័យ​ម្នាក់​បាន​យក​កញ្ចប់​គ្រឿងអលង្ការ ​ដែល​ថា​រើស​បាន​នោះ​បង្ហាញ​ឲ្យ​នាង​មើល​មាន ​ទាំង​សម្បុ​ត​ទិញ​មាស​១​សន្លឹក​ថែម​ទៀត​ផង​។

មិនតែប៉ុណ្ណោះ​ បាន​ហុចឱ្យ​នាង​កាន់កញ្ចប់​នោះ​ផង​ដែរ ហើយ​ពួក​ជនសង្ស័យ​បាន​ប្រាប់​ថា​ ខ្សែ​.ក​ដែល​រើស​បាន​មាន​ទម្ងន់​៤​តម្លឹង ​មាន​តម្លៃ​ជាង​៦​ពាន់​ដុល្លារ និង​ប្រាប់​ឱ្យ​​នាង​យក​ខ្សែ​.ក​ទាំងអស់​​នឹង​ ​ហើយ​ប្រគល់​តែ​របស់​នៅ​ជាប់​ខ្លួន​​នាង​មកឱ្យ​​ពួក​ខ្ញុំ​ទៅ​បាន​ហើយ​ មិន​ចាំបាច់​យក​ទៅ​ដូរ​ទេ​ នាំតែ​​យូរ​ខ្លាច​ម្ចាស់​គេ​ទាន់​យក​វិញ​។

​​ក្រោយមក​ ដោយ​មានការ​សង្ស័យ​ នាង​បាន​​មើល​ម្ដងទៀត ទើប​ដឹង​ថា ​ខ្សែ​.ក​នៅ​ក្នុង​ថង់​នោះ​ ជា​របស់​កាឡៃ​ ក៏​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​បាន​បោះចោល​ទៅ​ក្នុង​ទឹក​ស្រែ និង​ទ្រហោយំ​ដោយ​មិនដឹង​ខ្លួន​ព្រមទាំង​ដើរទៅ​រក​អ្នក​ភូមិ​ជួយតែម្តង ​។​

អត្ថបទសរសេរ ដោយ