ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! ជិត​២​គីឡូ ថែម​ទាំង​កាំភ្លើង​៤​ដើម​ទៀត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ស្រី​២​នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន​ជិត​២​គីឡូក្រាម អាវុធ​ខ្លី​៤​ដើម និង​រថយន្ត​២​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ។…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ស្រី​២​នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន​ជិត​២​គីឡូក្រាម អាវុធ​ខ្លី​៤​ដើម និង​រថយន្ត​២​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ។

តាម​ប្រភព​ព័ត៌មាន​បានដឹង​ថា នៅ​ពេល​ឃាត់ខ្លួន​សង្ស័យ​ប្រុស​-​ស្រី​៦​នាក់​បាន​កាលពី​ថ្ងៃ​ទី​០៩​ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​សា​ស្គ្រ​ស្រុក​អូរ​ជ្រៅ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​អូរ​ជ្រៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ទី​១-​ឈ្មោះ សន ពិសី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​២-​ឈ្មោះ សេង សុ​មេ​ត​ធា ហៅ​ធា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ជនសង្ស័យ​ស្នាក់​នៅ​ក្រុង​សិរី​សោភ័ណ ធ្វើ​សកម្មភាព​ស្រុក​អូរ​ជ្រៅ​ឃាត់​មាន​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ខេ​ទឹកកក​២​ថង់ ។

ក្រោយ​ពេល​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​ហើយ​បាន​សាកសួរ​ចម្លើយ​បាន​សារភាព​កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ហើយ​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុងភូមិ​សា​ស្គ្រ​ក្រុង​សិរី​សោភ័ណ​ជនសង្ស័យ​ឈ្មោះ ឱ បូ​រ៉ា​នី​ត ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ក្រុង​សិរី​សោភ័ណ ។

នៅ​ពេល​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បាន​ជនសង្ស័យ​៣​នាក់​បាន​សារភាព​កម្លាំង​ជំនាញ​បាន​បន្ត​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ទៀត​នៅ​វេលា​ម៉ោង​៣​និង​៥២​នាទី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ដែល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ទី​១-​ឈ្មោះ ឃី​ម ចំរើន​កូ​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​ស្ល​ក្រាម​ក្រុង​-​ខេត្តសៀមរាប​, ទី​២-​ឈ្មោះ ជួប ដា​វី​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​បឹង​កុក​ពីរ សង្កាត់​បឹង​កុក ក្រុង​-​ខេត្តកំពង់ចាម និង​ទី​៣-​ឈ្មោះ ចាន់ ម៉​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​គគី​កណ្តាល ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​បាន​ដកហូត​សម្ភារ​មាន​អាវុធ​ខ្លី​១​ដើម​ម៉ាក់ CPZ-10C​លេខ C423986 ពណ៌​ខ្មៅ​បិត​ស្គុ​ត​ពណ៌​ត្រី​អ៊ី បង់​១​ចំនួន​១៥​គ្រាប់ និង​អាវុធ​ខ្លី​១​ដើម​ទៀត​ម៉ាក​BERETTA លេខ PZ-27666 ពណ៌​ខ្មៅ បង់​១​មាន​១២​គ្រាប់ និង​កាំបិត​ស្នៀត​១ និង​រថយន្ត​១​គ្រឿង​ម៉ាក MAZDA ស៊េរី​ឆ្នាំ​២០១៨ ពណ៌​សបិត​ស្គុ​ត​ខ្មៅ គ្មាន​ផ្លា​ក​លេខ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

បន្ទាប់​ពី​ឃាត់​ជនសង្ស័យ​ប្រុស​-​ស្រី​៣​នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ និង​រឹបអូស​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​យ៉ា​ម៉ា​ចំនួន​១៩៩៥​គ្រាប់​, គ្រឿងញៀន​ប្រភេទ​កេ​តា​មីន​៨,៥១​ក្រាម​, ថ្នាំ​ញៀន​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី​ទំងន់​២,៩៦​ក្រាម​, ជញ្ជីង​ថ្លឹង​៤​គ្រឿង​, អាវុធ​ខ្លី​២​ដើម និង​រថយន្ត​១​គ្រឿង​ទៀត​នៅ​ក្រុង​-​ខេត្តសៀមរាប ។

ចំពោះ​ជនសង្ស័យ​ប្រុស​-​ស្រី​៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង​រឹបអូស​វត្ថុ​តាង​សរុប​រួម​មាន​គ្រឿងញៀន​ជិត​២​គីឡូក្រាម និង​អាវុធ​៤​ដើម និង​រថយន្ត​២​គ្រឿង ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ប្រុស​-​ស្រី​៥​នាក់​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​គ​របាល​ខេត្តបន្ទាយមានជ័យ​ដែល​ស្នងការ និង​ស្នងការ​រង​នគរបាល​ខេត្ត និង​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រង​អម​សាលា​ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ