ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិផ្លាស់ប្តូរ​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បន្តស្មុគស្មាញ…!

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​កូដកម្ម​តវ៉ា​របស់​គ្រូ​និង​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ដែល​បន្ត​ជាប់​គ្នា​៣​ថ្ងៃ​មក​ហើយ​នោះ បាន​ជំរុញ​ឱ្យ​លោករដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​តែ​មានវត្តមាន​ដោះស្រាយ​បញ្ហា​ផង​ដែរ ទើប​រលក​នៃ​ការ​ទាមទារ​របស់​គ្រូ​និង​សិស្ស​បាន​ស្ងប់ចិត្ត ។ការ​តវ៉ា​នេះ​បាន​ផ្តើម​ពី​ការ​ផ្លាស់​ប្តូរ​នាយក​វិទ្យាល័យ…

​រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​កូដកម្ម​តវ៉ា​របស់​គ្រូ​និង​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ដែល​បន្ត​ជាប់​គ្នា​៣​ថ្ងៃ​មក​ហើយ​នោះ បាន​ជំរុញ​ឱ្យ​លោករដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​តែ​មានវត្តមាន​ដោះស្រាយ​បញ្ហា​ផង​ដែរ ទើប​រលក​នៃ​ការ​ទាមទារ​របស់​គ្រូ​និង​សិស្ស​បាន​ស្ងប់ចិត្ត ។ការ​តវ៉ា​នេះ​បាន​ផ្តើម​ពី​ការ​ផ្លាស់​ប្តូរ​នាយក​វិទ្យាល័យ លោក មូល ស៊ុ​យ​ហេង ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​មួយ​នៃ​ក្រសួង និង​ការ​តវ៉ា​មួយទៀត​នោះ គឺ​សុំ​ឱ្យ​ដក​វិទ្យាល័យ​ពីសា​លា​ជំនាន់​ថ្មី ។

លោក ហង្ស ជួនណា​រុ​៉​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា បាន​អញ្ជើញ​មក​ធ្វើការ​ដោះស្រាយ​ជាមួយ​លោកគ្រូ​អ្នកគ្រូ​នៃ​វិទ្យាល័យ​នេះ ដោយ​តម្រូវ​ឱ្យ​មានការ​បោះ​ឆ្នោត​លើ​ករណី​លោកនាយក ដែល​លោក​រដ្ឋមន្ត្រី​ធ្វើ​ជា​សាក្សី ។ ការ​បោះ​ឆ្នោត​នេះ​គឺ​ដើម្បី​ចង់​ដឹង​ថា តើ​លោក មូល ស៊ុ​យ​ហេង ដែល​ជានា​យក​ចាស់​នៃ​វិទ្យាល័យ​ព្រះ​សុ​ី​សុវត្ថិ​មានការគាំទ្រ​ប៉ុន្មាន​ឲ្យ​នៅ​ដដែល​ឬ​ក៏​ផ្លាស់​ចេញ ដោយ​មាន​លោកគ្រូ​អ្នកគ្រូ​ចូលរួម​ចំនួន​១៥២​រូប ។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នេះ​គឺជា​កិច្ចប្រជុំ​សម្ងាត់ ហើយ​មាន​របៀបវារៈត្រូវធ្វើ​ការ​បោះ​ឆ្នោត​ជា​លក្ខណៈ​ប្រជាធិបតេយ្យ ដូច្នេះ​រឿង​ទុក​លោក មូល ស៊ុ​យ​ហេង នាយក​ចាស់ ឬ​មិន​ទុក​វា​អាស្រ័យ​ទៅ​លើ​ការ​បោះ​ឆ្នោត​របស់​លោកគ្រូ​អ្នកគ្រូ ។ លោក​អញ្ជើញ​មកនេះ ក៏​ធ្វើ​តាម​សំណើ​របស់​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ស្នើ​សុំ​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា​ដែរ ។ នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​ក៏​បាន​សុំ​ឲ្យ​អ្នក​សា​ព័​ត៌
មាន​ចេញ​ក្រៅ​សាល​ប្រជុំ​ដែរ ព្រោះ​ជា​ការ​ប្រជុំ​ផ្ទៃក្នុង ។

អ្នកគ្រូ​ម្នាក់​ដែល​បាន​ចូលរួម​បោះ​ឆ្នោត​សម្ងាត់​ហើយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ផ្អែក​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​សេរី​រួច​មក​ឃើញ​ថា លោក មូល ស៊ុ​យ​ហេង ទទួល​បាន​ការ​​គាំទ្រ​ចំនួន​៩៧​សំឡេង​លើ​៥៤​សំឡេង​នៃ​ចំនួន​គ្រូ​១៥២​នាក់ តែ​១​សំឡេង​មោឃៈ ដែល​បាន​ចូលរួម​ប្រជុំ​ក្នុង​ចំណោម​គ្រូ​សរុប​ទាំងអស់​ដែល​មាន​ចំនួន២៣៦​នាក់ ។ គេ​សង្កេត​ឃើញ​ថា បើ​ទោះបីជា​សំឡេង
ឆ្នោត​បាន​ទៅ​លើ​លោក មូល ស៊ុ​យ​ហេង នាយក​វិទ្យាល័យ​ចាស់​ក៏​ដោយ ក៏​ក្រុម​អធិការកិច្ច​របស់​ក្រសួង កំពុង​តែ​សួរនាំ​រឿង​ទំនាស់​ខាងលើនេះ​ដែរ ។

លោកគ្រូ​បង្រៀន​ថ្នាក់​ទី​៨​ម្នាក់​សុំ​មិន​ឲ្យ​បង្ហាញ​ឈ្មោះ​និយាយ​ថា ការ​បោះ​ឆ្នោត​ជា​សម្ងាត់​និង​មានការ​បិទទ្វារ​បន្ទប់​ប្រជុំ គឺ​មាន​វត្តមាន​លោក ហង្ស ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា អញ្ជើញ​ចូលរួម និង​ពិនិត្យ​ជា​លទ្ធផល​គឺ​៩៧​ឡេ​ង​លើ​៥៤​សំឡេង​ដែល​សុំ​រក្សា​ទុក​លោក មូល ស៊ុ​យ​ហេង ជានា​យក​វិទ្យាល័យ​ដដែល ។ ប៉ុន្តែ​យើង​មិនដឹង​ថា ថ្នាក់​ក្រសួង​ឯកភាព​តាម​ការ​បោះ​ឆ្នោត​នេះ​ដែរឬ​ក៏​អត់​នោះ​ទេ ជាក់ស្តែង​យ៉ាងណា​យើង​នៅរង់ចាំ​មើល​សេចក្តីសម្រេច​របស់​ក្រសួង​បន្តទៀត ។ រីឯ​ករណី​មួយទៀត ដែល​លោកគ្រូ​អ្នកគ្រូនិង​សិស្សានុសិស្ស​សំណូមពរ​ឲ្យ​ផ្លាស់​សាលា​ជំនាន់​ថ្មី​ចេញពី​វិទ្យាល័យ​ព្រះ​សុ​ី​សុវត្ថិ នៅ​មិន​ទាន់​មាន​ចម្លើយ​ពី​ក្រសួង​អប់រំ យុវជន​និងកីឡា​ទេ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​កិច្ចប្រជុំ​សម្ងាត់​នេះ​ដែរ លោក​រដ្ឋមន្ត្រី មិន​បាន​លើករឿង​ហ្នឹង​មក​និយាយ​ឡើយ ។ បញ្ហា​នេះ​យើង​មិនដឹង​ថា តើ​រយៈពេល​បុ​៉​ន្មា​ន​ថ្ងៃ បុ​៉​ន្មា​ន​ខែ​ទើប​ក្រសួង​ឆ្លើយ​តប​បញ្ហា​នេះ ។ ម្យ៉ាងវិញទៀត​យើង​មិនដឹង​ថា ក្រសួង​នឹង​គោរព​តាម​ការ​បោះ​ឆ្នោត​សម្ងាត់​ពី​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ចូលរួម​បោះ​ឆ្នោត​១៥១​នាក់ មាន​សំឡេង​គាំទ្រ​ដល់​ទៅ​៩៧​លើ​៥៤​សំឡេង​នេះ​ដែរ​ឬទេ?

លោកគ្រូ​ខាងលើ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា បើ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​លោក ហង្ស ជួនណា​រ៉ុ​ន ជា​រដ្ឋមន្ត្រី ដែល​បាន​ចូលរួម​ជា​សាក្សី​ក្នុង​ការ​បោះ​ឆ្នោត​នេះ មិន​យក​ទៅ​អនុវត្ត​ទេ មាន​តែ​យើង​នាំ​គ្នា​ធ្វើ​កូដកម្ម​បន្ត​រហូត​ទាល់តែ​មានការ​ឆ្លើយ​តប​ណាមួយ​ដែល​យើង​អាច​ទទួលយក​បាន ។ ក្រោយ​ពី​កិច្ចប្រជុំ​បិទទ្វារ​បាន​បញ្ចប់ លោក​រដ្ឋមន្ត្រី ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ផ្សេង​ៗ ដែល​ចូលរួម​មិន​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នកកាសែត​ឡើយ ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស នាំ​គ្នា​ធ្វើ​កូដកម្ម​អស់​រយៈពេល​៣​ថ្ងៃ​ប្រឆាំង​ការ​ដក​លោកនាយក​វិទ្យាល័យ​ព្រះសុ​ី​សុវត្ថិ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ គណ​:​កម្ម​ការ​មួយ​ដឹកនាំ​ដោយ​លោក ជ័យ សា​រិ​ន អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​អប់រំ​យុវជន និង​កីឡា តំណាង​លោក​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​យោង​តាម​លិខិត​បង្គាប់ការ​ចុះ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ របស់​លោក ហែម សុ​ី​ណា​រ៉េ​ត ប្រធាន​មន្ទីរ​អប់រំ​យុ​ជន​និង​កីឡា រាជធានី​ភ្នំពេញ វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ត្រូវ​ផ្លាស់​ប្តូរ​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី​របស់​ខ្លួន​ជា​បណ្តោះអាសន្ន គឺ​លោក អ៊ុ​ក សម្បត្តិ ដែល​ជា​អនុប្រធាន​មន្ទីរ​អប់រំ ទទួល​បន្ទុក​ធ្វើ​ជា​ប្រធាន​គណៈ​គ្រប់គ្រង​បណ្តោះអាសន្ន​នៅ​វិទ្យាល័យ​ព្រះ​សុវត្ថិ ដោយ​មាន​អនុ​ប្រធាន​៣​រូប និង​សមាជិក​៥​រូប ៕ ​

អត្ថបទសរសេរ ដោយ