ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកហាម​មិន​ឱ្យ​​…កូនប្រុស​ខឹង​ស្ទុះ​ទៅ​វាយ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ឱ​ពុក​ម្នាក់​បាន​រង​របួសធ្ងន់​ដោយសារ​កូនប្រុស​បង្កើត​វាយ​សំពង​ដោយ​ដំបង ព្រោះតែ​ខឹង​នឹង​ឱ​ពក​មិន​អោយ​យក​ម៉ូតូ​ជិះ​ដើរ​លេង​។ លោក​វរសេនីយ៍ឯក​អ៊ូច ហៀ​ង អធិការ​នគរបាល​ក្រុង​ច្បារមន​បានអោយ​ដឹង​ថា​កាលពី​នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​ថ្ងៃ​ទី​២១ កញ្ញា ២០១៨​មាន​ករណី​អំពើ​ហិង្សារ​ក្នុង​គ្រួសារ កើត​ទ្បើ​ង​នៅ​ភូមិ​កាប់​ទូក…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ឱ​ពុក​ម្នាក់​បាន​រង​របួសធ្ងន់​ដោយសារ​កូនប្រុស​បង្កើត​វាយ​សំពង​ដោយ​ដំបង ព្រោះតែ​ខឹង​នឹង​ឱ​ពក​មិន​អោយ​យក​ម៉ូតូ​ជិះ​ដើរ​លេង​។

លោក​វរសេនីយ៍ឯក​អ៊ូច ហៀ​ង អធិការ​នគរបាល​ក្រុង​ច្បារមន​បានអោយ​ដឹង​ថា​កាលពី​នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​ថ្ងៃ​ទី​២១ កញ្ញា ២០១៨​មាន​ករណី​អំពើ​ហិង្សារ​ក្នុង​គ្រួសារ កើត​ទ្បើ​ង​នៅ​ភូមិ​កាប់​ទូក សង្កាត់ កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ជន​ដៃដល់​ដែល​ជា​កូន ឈ្មោះ​មី​ត ហ្វី​លី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ចំណែក​ឱ​ពុក​ជា​ជន​រង​គ្រោះ​ឈ្មោះ​ម៉ាត់ សាលី អាយុ​៦៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​កាប់​ទូក បណ្ដាល​ដុំ ក្រុង​ច្បារមន ។

ប្រភព​ពី​មន្ត្រី​នគរបាល​បានអោយ​ដឹង​ថា​តាម​ការ​សាកសួរ​ក្រុម​គ្រួ​សារបាន​រាយការណ៍​ថា មុន​ពេល​កើតហេតុ នៅ​ពេល​ដែល​អ្នក​ផ្ទះ​កំពុង​សំរាក​ស្រាប់តែ​លេចមុខ​ជន​ដៃដល់​ជា​កូនប្រុស មិនដឹង​ថា មក​ពី​ផឹកស៊ី​នៅឯណា​នោះ​ទេ​បាន​មក​ទារ​សោ​ម៉ូតូ​ចង់​យក​ជិះ​ចេញ​ទៅ​ក្រៅ​។

ប្រភព​បន្ត​ថា ពេល​នោះ​ឪ​ពុក​បាន​ចេញ​មក​ឃាត់​មិន​អោយ​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​ក្រៅ​ឡើយ​ ព្រោះ​ខ្លាច​កូន​មាន​គ្រោះថ្នាក់ ទំនងជា​ជន​ដៃដល់​ខឹង​នឹង​ឪពុក​ដែល​ហាម​មិន​អោយ​យក​ម៉ូតូ​ជិះ ទើប​ជន​ដៃដល់​ស្ទុះ​ទៅ​យក​ដំបង​មក​វាយ​លើ​ឱ​ពុក បណ្តាល​អោយ​រង​របួសធ្ងន់​តែ​ម្តង​។

លោក​អធិការ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជន​រង​គ្រោះ​បាន​រង​របួស​បែកក្បាល​ខាងឆ្វេង និង​បាក់ដៃ​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ ។ ក្រោយ​កើតហេតុ​ក្រុម​គ្រួ​សារបាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។

ក្រុម​គ្រួសារ​ជន​ដៃដល់​បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​ដៃដល់​ដើ​ផឹកស៊ី​មិន​ជួយ​ធ្វើ​កិច្ច​ការងារ​ផ្ទះ​នោះ​ទេ លើស​ពី​នេះ​ទៅ​ទៀត​ក៏​ជន​ដៃដល់​ក៏​ជា​មុខសញ្ញា​ជក់​ថ្នាំ​ញៀន​ទៀត​ផង​។

ក្រុម​គ្រួសារ​ស្នើ​សុំ​អោយ​សមត្ថ​កិច្ចចាត់ការ​ជន​ដៃដល់​ម្នាក់​នេះ​តាម​ផ្លូវច្បាប់​កុំ​លើកលែង​ឱ្យ​ឡើយ​។

នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ២០១៨ ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ