ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (នឹកផ្ការំដួល) ដោយ Wolf Hunter

14 ឆ្នាំ មុន

ផែនដីមូលខ្លំវិលជុំ​ឥតដាច់ ថ្ងៃរះហើយលិចតាមក្បួនតម្រា
រលកជិវិតពង្រាត់ជីវ៉ា ផាត់រំដួលផ្ការសាត់ចាកទង។

ផែនដីមូលខ្លំវិលជុំ​ឥតដាច់  ថ្ងៃរះហើយលិចតាមក្បួនតម្រា
រលកជិវិតពង្រាត់ជីវ៉ា     ផាត់រំដួលផ្ការសាត់ចាកទង។
បុប្ផាក្រពុំជំរំសាយធូ      ជិវិតតស៊ូកាលនៅភៀសខ្លួន
ជិវិតរសាត់ប្រៀបបានដូចក្បូន  ឥឡូវមាសស្ងួននាងផុតទុក្ខភ័យ។
អាសូររំដួលខ្មួលខ្មាញ់តាមទឹក​   ប្រឹងរត់ទៅមុខតាមក្តីស្រមៃ
ស្រុកអន្លង់វែងប្រឹងភ្ជាប់និស្ស័យ      ធំឡើងដឹងក្តីរំដួលបែកចិត្ត។
រំដួលអូនអើយបងប្រឹងថែដើម   ថែគ្រប់ដង្ហើមផ្សើមរឿងជិវិត
ជំរំសាយធូថ្ងូរប្រាប់ការពិត     រំដួលបែកចិត្តត្បិតមានប្រុសថ្មី។
ទឹកហូរកាត់ស្ទឹងរៀមយំសំកុក   អន្លង់វែងជាស្រុកជាទឹកដី
ជាទីកំណើតឧត្តរមានជ័យ      ធ្លាប់កាន់ដៃស្រីមើលទឹកស្ទឹងហូរ។
ឥឡូវរំដួលបន្សល់ទុកដើម      ឯផ្កាស្រស់ឆ្នើមរសាត់តាមអូរ
បងអ្នកខំថែបានត្រឹមយំថ្ងូរ      រំដួលបវរឈ្លក់នឹងដុល្លារ។
រំដួលអូនអើយសូមអូនភ្ញាក់ខ្លួន        សូមស្រស់នឹមនួនអាសូររៀមរ៉ា
បងនឹកអូនណាស់ស្ទើរផុតសង្ខារ     ម្តេចរំដួលផ្កាដាច់ចិត្តម្លេះអូន?
 

បងសង្ឃឹមថាបន្តាប់ពីអូនបានឃើញនូវចំណាររបស់ Wolf Hunter​ អូន​ នឹងបានយល់កាន់តែច្បាស់អំពីអត្ថន័យនៃខ្លឹមសារដែលជាសេចក្តីស្នេហាដ៏ស្មោះស្ម័គ្រអស់ ​ពីបេះដូងរបស់ Wolf Hunter
បងនឹងរង់ចាំអូនក្នុងខ្ទមកំសត់លុះថ្ងៃរលត់ផុត ​ពីលោកានេះ
ជាតិនេះបងយំឆ្អែតហើយ……
រំដួលអូននៅទីណា?………….

និពន្ធដោយលោក  Wolf Hunter…..20 March ,2010