ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​ចៃដន្យ​បែក​កង់​ម៉ូតូ​ខាង​មុខ​រេ​ចង្កូត​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២៧៣ នៅ​ចំណុច​ក្បែរ​នឹង​អង់​តែ​ន​ទួល​គោក ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​ចៃដន្យ​បែក​កង់​ម៉ូតូ​ខាង​មុខ​រេ​ចង្កូត​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២៧៣ នៅ​ចំណុច​ក្បែរ​នឹង​អង់​តែ​ន​ទួល​គោក ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សុវណ្ណ ច័ន្ទ​តុលា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ភេទ​ប្រុស ជា​មន្ត្រី​យោធា ស្នាក់​នៅផ្ទះ​1EEo ផ្លូវ​បេតុង ទួល​សង្កាត់​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ភី​ស៊ី​អិ​ច ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ ១GX-១៧៨០ បើកបរ​តាម​បណ្តោយ​ផ្លូវ​២៧៣​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​បើក​លឿន​បាន​បែក​កង់​មុខ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ដួល​ម៉ូតូ ហើយ​អ្នកបើកបរ​ម៉ូតូ​បាន​បោក​ក្បាល​នៅ​នឹង​ថ្នល់​ហូរ​ឈាម​ច្រើន​ពេក​ក៏​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ចំនែកឯ​ម៉ូតូ​ម៉ាក​ភី​ស៊ី​អិ​ច​បាន​រង​ការ​ខូចខាត​បែក​ក្បាំង ភ្លាម​ៗ​នោះ​ដែល​បងប្អូន​សាច់ញាតិ​រួម និង​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ​ហើយ​នាំ​គ្នា​យំសោក​បោក​ខ្លួន​គួរ​ឱ្យ​ស​ង្វែ​គ​។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ផ្ទះ​របស់​គាត់ ចំណែកឯ​ម៉ូតូ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​អោយ​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ