ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ប្រុស និង​មិត្តភក្តិ​ខំជួយសង្គ្រោះដែរ​​ តែហួស​ពេល​ទៅហើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ បុរស​៣​នាក់​នាំ​គ្នា​ទៅ​ឆក់​ត្រី ត្រូវ​បាន​ខ្សែភ្លើង​ឆក់​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង ចំណែក​បងប្អូន​មក​ដល់​មិន​អស់ចិត្ត​បាន​នាំ​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២០​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​ដី វាលស្រែ ក្នុង​ការដ្ឋាន​បុរី​ពិភព​ថ្មី​កំ​បូល​២​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កំ​បូល…

រាជធានីភ្នំពេញ​ ៖ បុរស​៣​នាក់​នាំ​គ្នា​ទៅ​ឆក់​ត្រី ត្រូវ​បាន​ខ្សែភ្លើង​ឆក់​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង ចំណែក​បងប្អូន​មក​ដល់​មិន​អស់ចិត្ត​បាន​នាំ​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២០​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​ដី វាលស្រែ ក្នុង​ការដ្ឋាន​បុរី​ពិភព​ថ្មី​កំ​បូល​២​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ លី ម៉ៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​អនាម័យ ក្នុង​បុរី​ពិភព​ថ្មី កំ​បូល ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ក្នុង​បុរី​ពិភព​ថ្មី​ផ្សា​រកំ​បូល មានស្រុក​កំណើត​នៅ​ក្រុង​សួង​ខេត្ត ត្បូងឃ្មុំ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​កន្ទោក​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​មិត្តភក្តិ​២​នាក់​ទៀត​តែង​នាំ​គ្នា​ទៅ​ឆក់​ត្រី​ពីរ​បី​ដង​រួច​មក​ហើយ លុះ​នៅ​ថ្ងៃ​កើតហេតុ អ្នក​ទាំ​៣​នាក់​បាន​ទៅ​ឆក់​ត្រី​នៅ​ខាងក្រោយ​បុរី​ពិភព​ថ្មី​ដោយ​ត​ខ្សែភ្លើង​ចេញពី​បុរី​ខាងលើ បន្ទាប់​មក​ពួក​គាត់​បាន​នាំ​គ្នា​រាយ​ខ្សែភ្លើង​រួចរាល់ ដោយ​ម្នាក់​ជា​អ្នក​កាន់​ខ្សែភ្លើង ម្នាក់​ជា​អ្នក​កាន់​ត្រី និង​ម្នាក់​ទៀត​អ្នក​អូស​ខ្សែភ្លើង ។

បន្ទាប់​មក​ជន​រង​គ្រោះ​ដែល​ជា​អ្នក​កាន់​ត្រី ពេល​ដែល​អូស​ខ្សែ​ភ្លើងនោះ​ក៏​ជាប់​ដុំ​ថ្ម​ ហើយ​ជន​រង​គ្រោះ​បាន​ទៅ​ទាញ​ខ្សែ​ដែល​ទាក់​នឹង​ដុំ​ថ្ម​នោះ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្ដាល​ឱ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង បន្ទាប់​មក​មិត្តភក្ដិ​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ បាន​នាំ​គ្នា​ទាញ​ផ្តាច់​ខ្សែភ្លើង​​ដើម្បី​ផ្តាច់​ចរន្តអគ្គិសនី ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​ឆក់​ភ្លាម​ៗ ពួក​គាត់​បាន​ទាក់ទង​ទៅ​មេការ​ក្នុង​ការដ្ឋាន​ខាងលើ ហើយ​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​មក​ភ្លាម​ៗ​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ​លី ស្រាង ត្រូវជា​ប្អូន​ជន​រង​គ្រោះ​បាន​និយាយ​ថា ពេល​ដឹង​ថា​បងប្រុស​របស់​គាត់​ត្រូវ​ខ្សែភ្លើង​ឆក់ គាត់​បាន​ដឹក​បងប្រុស​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ដែរ តែ​អកុសល​បងប្រុស​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ ដោយ​ប្អូនប្រុស​របស់​ជន​រង​គ្រោះ​ឃើញ​ករណី​ឆក់​ជាក់ស្ដែង ប្អូនប្រុស​របស់​ជន​រង​គ្រោះ​មិន​មាន​ប្តឹងផ្តល់​អ្វី​នោះ​ទេ ហើយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កន្ទោក​ក៏​បាន​ធ្វើ​លិខិត​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ