ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះទាយឆុតជាងគ្រូហោរ១លានដង

5 ឆ្នាំ មុន

ព្រះភគវាមិនមែនទស្សន៍ទាយមើលជោគជតារាសីរបស់សត្វលោកឃើញតែក្នុងបច្ចប្បន្ននេះទេ លោកអាចមើលឃើញនូវវាសនារបស់អ្នកទាំងឡាយដល់អនាគតធ្លាយទៅជាតិខាងមុខទៀតផង ។ ខាងក្រោមនេះជាការកំណត់ជោគវាសនារបស់សត្វលោកដោយព្រះអង្គ​ត្រាស់​សម្តែង​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់បាន​ទ្រព្យ​ស្តុកស្តម្ភ ចង់​ឲ្យ​មាន​សេចក្តីសុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះត្រង់​នឹង​ខ្លួន និង​ចង់​មាន​បញ្ញា​ច្រើន គឺ​យើងត្រូវ​វៀរចាក​អំពើអាក្រក់​ទាំង​៥​ចេញ​ឱ្យ​អស់​គឺៈ…

ព្រះភគវាមិនមែនទស្សន៍ទាយមើលជោគជតារាសីរបស់សត្វលោកឃើញតែក្នុងបច្ចប្បន្ននេះទេ លោកអាចមើលឃើញនូវវាសនារបស់អ្នកទាំងឡាយដល់អនាគតធ្លាយទៅជាតិខាងមុខទៀតផង ។ ខាងក្រោមនេះជាការកំណត់ជោគវាសនារបស់សត្វលោកដោយព្រះអង្គ​ត្រាស់​សម្តែង​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់បាន​ទ្រព្យ​ស្តុកស្តម្ភ ចង់​ឲ្យ​មាន​សេចក្តីសុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះត្រង់​នឹង​ខ្លួន និង​ចង់​មាន​បញ្ញា​ច្រើន គឺ​យើងត្រូវ​វៀរចាក​អំពើអាក្រក់​ទាំង​៥​ចេញ​ឱ្យ​អស់​គឺៈ

១-​មិន​បៀតបៀន​ជីវិត​អ្នក​ដទៃ​គឺ​មិន​សម្លាប់សត្វ​នាំ​ឲ្យ​មានធម៌​មេត្តាចិត្ត ។

២-​មិន​លួច​ទ្រព្យ​គេ នាំ​ឲ្យ​មានធម៌​សម្មាអាជីវៈ​ការ​ចិញ្ចឹមជីវិត​ត្រូវ នាំឱ្យបានសុខ ហូរចូលទ្រព្យសម្បត្តិច្រើន។

៣-​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម នាំ​ឲ្យ​យើង​មានធម៌​សទារសន្តោសៈ សេចក្តី​សន្តោស​ គ្រប់គ្រងគ្រួសារបានល្អ។

៤-​មិន​និយាយ​កុហក នាំ​ឲ្យ​មានធម៌ សច្ចៈ ពាក្យពិត​ត្រង់ ។

៥-​មិន​ផឹក​នូវ​ទឹកស្រវឹង នាំ​ឲ្យ​មានធម៌ សតិ​ស​ម្ប​ជ​ញ្ជៈ ដឹងខ្លួន​គ្រប់ពេលវេលា​។

ធម៌​ទាំង​៥​នេះ​គួរ​សត្វលោក​ខំ​រក្សា​ឲ្យ​ដូច​ជា​យើង​រក្សា​នូវ​ជីវិត រក្សា​នូវ​របស់ទ្រព្យ​ដូច្នោះ​ដែរ ដើម្បី​បានជា​មាគ៌ា​សម្រាប់​ជីវិត​របស់​យើង ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​លោក​ខាង​មុខ និង​បានជា​គ្រឿង​ប្រដាប់​សម្រាប់​តម្រង់ និង​កែតម្រូវ​ផ្លូវ​នៃ​ជីវិត​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដូចនេះអ្នកណាប្រតិបត្តិបាន អ្នកនោះនឹងសម្រេចជោគ​ជតារាសីដ៏ឧត្តមក្នុងលោកទាំងពីរ ។