ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បួង​ចង្កូត​មិន​មើលផ្លូវ​… តូប​លក់​ស្រា និង​អីវ៉ាន់​យ៉ាងដំណំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ម៉ាក​គារ​មួយ​គ្រឿង​តៃកុង​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បួង​ចង្កូត​មិន​ទាន់​បុក​តូប​លក់​ស្រា​នឹង​លក់​អីវ៉ាន់​២​ជាប់​គ្នា រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ជាប់​ទីស្នាក់ការ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ម៉ាក​គារ​មួយ​គ្រឿង​តៃកុង​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បួង​ចង្កូត​មិន​ទាន់​បុក​តូប​លក់​ស្រា​នឹង​លក់​អីវ៉ាន់​២​ជាប់​គ្នា រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ជាប់​ទីស្នាក់ការ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក​គារ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI – 4304 បើកបរ​ដោយ​តៃកុង​នឹង​ព្រូ​ម្នាក់ បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​នៅ​កន្លែង​កើតហេតុ​ខាងលើ ផ្លូវ​កោង​បួង​ចង្កូត​មិន​ជាប់​បាន​ជ្រុល​ទៅ​បុក​តូប​លក់​ឥ​វ៉ា​ន់ និង​តូប​លក់​ស្រា​ដែល​ជាប់​នៅ​ទីស្នាក់ការ​ភូមិ​ជ្រៃ​កោង​ខាងលើ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ហើយ​ខូច​ទ្វារ​លក់​ស្រា​នឹង​បាក់​របង​ជាប់​តូប​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា រថយន្ដ​បង្ក​ខាងលើ​ដោយ​បើក​លឿន​ពេក​ដោយ​ធ្លាក់​ជង្ហុក​មុខ​តូប​លក់​ស្រា​កុំ​អី​តូប​លក់​អីវ៉ាន់​ខាង​មុខ​មិនដឹង​រង​ការ​ខូចខាត​យ៉ាងណា​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ភាគី​ខាង​រថយន្ត​បង្ក​ខាងលើ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ ភ្លាម​ៗ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យក​រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ