ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន្មានឆ្នាំ​ទៀត រថយន្ដ​រាប់​លាន​គ្រឿង​នឹង​បំពាក់​​ប្រព័ន្ធ​ Android ហើយ

5 ឆ្នាំ មុន

ចាប់ពី​ឆ្នាំ​២០២១​ទៅ រថយន្ត​រាប់​លាន​នៅ​ទូ​ទាំង​ពិភពលោក អាច​នឹង​សុទ្ធតែ​ប្រើប្រាស់​ប្រព័ន្ធ​Android​បំពាក់​លើ​អេ​ក្រង់​ទាំងអស់​។ ក្រុមហ៊ុន​ Google​ ពេល​នេះ​បាន​ចាប់​ដៃគូ​ជាមួយ ក្រុមហ៊ុន​រថយន្ត​ធំ​ៗ​មួយ​ចំនួន ដូច​ជា Renault, Nissan…

ចាប់ពី​ឆ្នាំ​២០២១​ទៅ រថយន្ត​រាប់​លាន​នៅ​ទូ​ទាំង​ពិភពលោក អាច​នឹង​សុទ្ធតែ​ប្រើប្រាស់​ប្រព័ន្ធ​Android​បំពាក់​លើ​អេ​ក្រង់​ទាំងអស់​។ ក្រុមហ៊ុន​ Google​ ពេល​នេះ​បាន​ចាប់​ដៃគូ​ជាមួយ ក្រុមហ៊ុន​រថយន្ត​ធំ​ៗ​មួយ​ចំនួន ដូច​ជា Renault, Nissan និង​Mitsubishi ជាដើម ដែល​លក់​រថយន្ត​ច្រើន​ជាង​ក្រុមហ៊ុន​ឯទៀត​បូក​ចូល​គ្នា ដើម្បី​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​នៅ​ពីក្រោយ​ប្រព័ន្ធ​កម្សាន្ត​និង​ប្រព័ន្ធ​GPS ។

ប្រព័ន្ធ​នេះ​នឹង​អាច​ឲ្យ​ម្ចាស់​រថយន្ត​យក​កម្មវិធី (App) ពី​ក្នុង​Play Store មើល​ផែនទី​តាម Google Map និង​បញ្ជា​ដោយ​និយាយ​តាម​រយៈ Google Assistant ។

លោក Kal Mos ប្រធាន​សហភាព Renault-Nissan-Mitsubishi ពិភពលោក បាន​ប្រាប់​ថា ៖« នៅ​ពេល​អនាគត Google Assistant នឹង​អាច​ក្លាយទៅជា​វិធី​ចម្បង​ក្នុង​ការ​បញ្ជា​ពី​អ្នកបើកបរ​រថយន្ត​ទៅ​រថយន្ត »​។

កាលពី​ឆ្នាំ​មុន សហភាព Renault-Nissan-Mitsubishi បាន​លក់​រថយន្ត​បាន​ចំនួន ១០,៦​លាន​គ្រឿង​ទូ​ទាំង​ពិភពលោក ហើយ​លក់​បាន​៥,៥៤​លាន​គ្រឿង​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា ក្នុងឆ្នាំនេះ ។

ដូច្នេះ យើង​ប្រហែលជា​រំពឹង​ថា នឹង​មាន​ចំនួន​ស្រ​ដៀង​គ្នា​នៅ​ពេល​ដាច់​ឆ្នាំ​២០១៨​។ ប្រព័ន្ធ Android នឹង​មិន​មាននៅ​លើ​រថយន្ត​ទាំងនេះ​ទេ រហូត​ដល់​បី​ឆ្នាំ​ទៀត ។ ខាង​សហភាព Renault-Nissan-Mitsubishi បាន​ព្យាករណ៍​ថា នឹង​អាច​លក់​រថយន្ត​បាន​១៤​លាន​គ្រឿង​នៅ​ឆ្នាំ​២០២២ ។

យោង​តាម​កាសែត The Wall Street Journal បាន​ឲ្យ​ដឹង​ថា Google​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​រថយន្ត​អស់​រយៈពេល​ជាង​ដប់​ឆ្នាំ​មក​ហើយ ។ តែ​វា​ត្រូវ​បាន​រាំងស្ទះ​ដោយសារ​តែ​ក្រុមហ៊ុន​រថយន្ត​ធំ​ៗ​មួយ​ចំនួន​គិត​ថា វា​ជា​ការ​ប្រជែង​របស់​ពួក​គេ។ ដល់​ថ្នាក់​ថា ក្រុមហ៊ុន​រថយន្ត Mercedes និង BMW សុខចិត្ត​បង្កើត​ជា​កម្មវិធី​GPS​ផ្ទាល់ខ្លួន ជាង​ការ​ប្រើប្រាស់​កម្មវិធី​របស់​Google ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ដែល​ប្រើប្រាស់​ក្នុង​ការ​កម្សាន្ដ​ក្នុង​រថយន្ត នឹង​មិន​មាន​តែ Google នោះ​ទេ ព្រោះថា យើង​ក៏​មាន Apple ផង​ដែរ ដែល​ប្រឡូក​ក្នុង​វិស័យ​នេះ​។ ដូចនេះ​ហើយ​ទើប​ក្រុមហ៊ុន​រថយន្ត​មួយ​ចំនួន នៅ​មិន​ទាន់​សម្រេច​ថា​យក Apple ឬ Google មក​ដាក់​នៅ​លើ​ប្រព័ន្ធ​កម្សាន្ដ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ