ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ​May និង​ថ្នាក់ដឹកនាំ​នៅ​ EU ​ជួយ​គ្នា​លើ​រឿង​ Brexit

5 ឆ្នាំ មុន

ទីក្រុង​វី​យែ​ន ៖ លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​Theresa May បាន​ជំរុញ​ដល់​អ្នក​ដឹក​នាំ​ដទៃ​ក្នុង​សហភាព​អឺរ៉ុប​(EU)​នៅ​កិច្ចប្រជុំ​ក្រៅផ្លូវការ​កាលពី​ថ្ងៃ​ពុធ​ឲ្យ​ដើរ​តាម​ការ​ដឹក​នាំ​របស់​លោកស្រី និង​សម្របសម្រួល​គោល​ជំហរ​លើ​Brexit របស់​ពួក​គេ ដើម្បី​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ដែល​ល្អ​មួយ ។ ប៉ុន្តែ​អ្នកដឹកនាំ​មួយ​ចំនួន​បាន​និយាយ​ថា…

ទីក្រុង​វី​យែ​ន ៖ លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​Theresa May បាន​ជំរុញ​ដល់​អ្នក​ដឹក​នាំ​ដទៃ​ក្នុង​សហភាព​អឺរ៉ុប​(EU)​នៅ​កិច្ចប្រជុំ​ក្រៅផ្លូវការ​កាលពី​ថ្ងៃ​ពុធ​ឲ្យ​ដើរ​តាម​ការ​ដឹក​នាំ​របស់​លោកស្រី និង​សម្របសម្រួល​គោល​ជំហរ​លើ​Brexit របស់​ពួក​គេ ដើម្បី​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ដែល​ល្អ​មួយ ។

ប៉ុន្តែ​អ្នកដឹកនាំ​មួយ​ចំនួន​បាន​និយាយ​ថា ផ្នែក​សំខាន់​ៗ​នៃ​គម្រោងការ​របស់​លោកស្រី​May ត្រូវការ​ការ​កែសម្រួល​ជា​មុន​សិន ។  ដោយ​សល់​តែ​ប្រមាណ​៦​ខែ​ទៀត​មុន​នឹង​ប្រទេស​អង់គ្លេស​ចាកចេញ​ពី​EU ភាគី​ទាំង​សងខាង​កំពុង​តែ​ចង់​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​មួយ​លើ​ទំនាក់ទំនង​នា​ពេល​អនាគត​មុន​ពេញ​ចុងឆ្នាំ​នេះ ដើម្បី​ជៀសវាង​ផល​ប៉ះពាល់ ។

ប្រធាន​នៃ​កិច្ចប្រជុំ​EU លោក​Donald Tusk បាន​និយាយ​ថា ផ្នែក​មួយ​ចំនួន​នៃ​គម្រោង​ការ​របស់​ប្រទេស​អង់គ្លេស​បង្ហាញ​ពី​កា​រវិ​វត្ត​ដ៏​វិជ្ជមាន​នៃ​គោល​ជំហរ​អង់គ្លេស ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា​លើ​បញ្ហា​ដទៃ​ដូច​ជា ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​វិញ សំណើ​​របស់​ចក្រភព​អង់គ្លេស​ត្រូវ​កែសម្រួល និង​ចរចា​បន្ថែម​សិន ។

លោកស្រី May​បាន​និយាយ​ថា សំណើ​របស់​លោកស្រី​នឹង​រក្សា​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ
មិន​មាន​ជម្លោះ​ក្នុង​តំបន់ ។ លោកស្រី​ស្នើ​ឲ្យ​ប្រទេស​អង់គ្លេស​បន្ត​ស្ថិត​ក្នុង​តំបន់​ពាណិជ្ជ​កម្ម​សេរី​ជាមួយនឹង​EU​សម្រាប់​កសិផល និង​ផលិតផល​ឧស្សា​កម្ម ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោកស្រី​និយាយ​ថា​លោកស្រី​នឹង​មិន​ទទួលយក​សំណើ​របស់​EU ក្នុង​ការ​រក្សា​Northern Ireland ក្នុង​តំបន់​រួច​ពន្ធ​ឡើយ ប្រសិនបើ​មិន​មាន​គម្រោង​ច្បាស់​លាស់​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ដែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ