ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ថ្ងៃ​ហ្នឹង​​អញ​នឹង​សម្លា.ប់​ង៉ែ​ង​ឱ្យ​បាន​» បាត់មាត់ឈឹង កូនស្រីស្រែកយំយ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនស្រី​ចេញពី​ធ្វើការ​វិញ​ប្រទះ​ឃើញ​ម្តាយ​ដេក​ស្លាប់​នៅ​លើ​ពូក​ក្នុងផ្ទះ ដោយ​សង្ស័យ​ថា កូនប្រុស​បង្កើត​ដែល​មាន​ជំងឺ​ស​សៃ​ប្រសាទ​វាយ​សម្លាប់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កូនប្រុស​យក​ទៅ​សួរនាំ តែ​ការ​ពិត​ស្ត្រី​ជា​ម្តាយ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង និង​ជំងឺថ្លើម ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រលប់​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ កូនស្រី​ចេញពី​ធ្វើការ​វិញ​ប្រទះ​ឃើញ​ម្តាយ​ដេក​ស្លាប់​នៅ​លើ​ពូក​ក្នុងផ្ទះ ដោយ​សង្ស័យ​ថា កូនប្រុស​បង្កើត​ដែល​មាន​ជំងឺ​ស​សៃ​ប្រសាទ​វាយ​សម្លាប់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កូនប្រុស​យក​ទៅ​សួរនាំ តែ​ការ​ពិត​ស្ត្រី​ជា​ម្តាយ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង និង​ជំងឺថ្លើម ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រលប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​ព្រៃ​កី​(​ខ​)​សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉ៃ នួន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​អត់លេខ ភូមិ​ព្រៃ​កី​(​ខ​) សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ ចំណែក​ជនសង្ស័យ​ដែល​ត្រូវជា​កូនបង្កើត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ ពិន ខន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​មាន​ជំងឺ​ស​សៃ​ប្រសាទ​) ស្នាក់​នៅ​ជាមួយ​ម្តាយ ។

តាម​សម្តី​ឈ្មោះ ឡុ​ង សា​មាន ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ដែល​ជា​ត្រូវជា​កូនបង្កើត​របស់​ស្ត្រី​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ នាង​បាន​ចេញពី​ធ្វើការ​នៅ​រោងចក្រ លុះ​ត្រលប់​មក​ផ្ទះ​វិញ នាង​បានឃើញ​ទ្វារផ្ទះ​ចំហរ ហើយ​នាង​ក៏​បាន​ដើរ​ចូល​ទៅ​បើកភ្លើង ក៍​ស្រាប់តែ​ឃើញ​ម្តាយ​របស់​នាង​ដេក​ផ្អៀង​ផ្កាប់មុខ ហើយដោយ​ឃើញ​សភាព​បែប​នេះ នាង​បាន​ចូល​ទៅ​ទាញ​ម្តាយ​ឱ្យ​ផ្ងារ​វិញ ស្រាប់តែ​ម្តាយ​របស់​នាង​រឹងខ្លួន ហើយ​មាន​ឈាម​ហូរ​តាម​ភ្នែក និង​ស្រមោច​រោម​ស្លាប់​បាត់​ទៅ​ហើយ ពេល​នោះ​ដែរ នាង​ក៍បាន​ឃើញ​បងប្រុស របស់​នាង​ដែល​ជា​ជនសង្ស័យ ដេក​នៅ​លើ​គ្រែ​ខាង​មុខ តែ​នាង​មិន​បាន​សង្ស័យ​ថា​បងប្រុស​របស់​នាង​ជា​អ្នក​សម្លាប់​ម្តាយ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃើញ​ហេតុការណ៍​បែប​នេះ​ហើយ នាង​បាន​ស្រែកយំ​ឆោឡោ​ផ្អើល​អ្នក​ជិតខាង​ឱ្យ​ជួយ រហូត​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​ហេតុការណ៍​នេះ ហើយក៍​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ជនសង្ស័យ​ត្រូវជា​កូនប្រុស​បង្កើត​របស់​ស្ត្រី​រង​គ្រោះ ដែល​គេ​ថា​ជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ មាន​អាកា​រៈ​ស្រវឹង បន្ទាប់​មក​បាន​ចាប់​បុរស​ជា​កូន​ដាក់​ខ្នោះ​ដោយ​សង្ស័យ​ថា កូនប្រុស​ម្នាក់​នេះ​ជា​អ្នក​វាយ​សម្លាប់​ម្តាយ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ពងទឹក និង​បាន​រាយការណ៍​ទៅ​ខាង​ជំនាញ​កោសល​វិច័យ​ខណ្ឌដង្កោ​និង​ជំនាញ​កោសល្យវិច័យ​ក្រុងភ្នំពេញ អោយ​ចុះ​មក​ពិនិត្យ​សព​ជន​រង​គ្រោះ​តែ​ម្តង ។

បើ​តាម​សម្តី​សាក្សី​បំភ្លឺ​ជា​អ្នក​ជិតខាង​ឈ្មោះ អ៊ិ​ន សុខ​ខុ​ម ភេទ​ស្រី អាយុ​៤០​ឆ្នាំ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​កើតហេតុ រូប​គាត់​បានឮ​បុរស​ជា​កូន​ហើយក៏ត្រូវ​ជនសង្ស័យ មាន​អា​កា​រៈ​ស្រវឹង ហើយ​អង្គុយ​និយាយ​ម្នាក់ឯង​ថា «​ថ្ងៃ​ហ្នឹង​​អញ​នឹង​សម្លាប់​ង៉ែ​ង​ឱ្យ​បាន​» ហើយ​ពេល​នោះ​ស្ត្រីជន​រង​គ្រោះជា​ម្តាយ បាន​ដើរ​ពីលើ​ថ្នល់​មក​ផ្ទះ​វិញ ឃើញ​កូន​និយាយ​បែប​នេះ ក៏បាន​ទាស់សម្តី​គ្នា ជេរ​គ្នា​មួយ​ប្រាវ ហើយក៏បាន​ស្ងាត់​សម្លេង​តែ​ម្តង លុះ​មក​ដល់​ពេល​កើតហេតុ កូនស្រី​របស់​ជន​រង​គ្រោះ​បាន​ត្រលប់​មក​ពី​ធ្វើការ​វិញ ក៏ផ្អើល​ថា​ម្តាយ​របស់​ខ្លួន​ស្លាប់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បើ​តាម​ការ​បញ្ជាក់ ពី​ជំនាញ​កោសល​វិច័យ​ក្រុង និង​សំរេច​ដោយ​លោក ឧក​ញ្ញា ន​ង សុវណ្ណរ​ត្ន័ វេជ្ជបណ្ឌិត​ជំនាញ​ប្រចាំ កោសល​វិច័យ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ លើសឈាម និង​ជំងឺថ្លើម (​ហើយ​ស្លាប់​ដោយ​គាំងបេះដូង​ឬ​ជំងឺថ្លើម​) ហើយ​មិន​ទាក់ទង​និង​ករណី ឃាតកម្ម នោះ​ទេ ។

ចំណែក​បុរស​ជា​កូន​ដែល​គេ​សង្ស័យ​ថា វាយ​សម្លាប់​ម្តាយ ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែងអោយ​មក​ចូលរួម បុណ្យសព​ម្តាយ​នៅ​ឯ​ផ្ទះ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ