ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ចិញ្ចឹម​កូន​បែប​អ្នកមាន ឬ​អ្នកក្រ?

5 ឆ្នាំ មុន

តើ​របៀប​នៃ​ការ​ចិញ្ចឹម​កូន​មួយ​ណា​ដែល​អាច​ធ្វើ​ឲ្យ​អនាគត​កូន​ភ្លឺស្វាង និង​ជោគជ័យ ។ តើ​មាន​អ្វី​ខ្លះទៅ ? កូន​ដែល​ចិញ្ចឹម​បែប​អ្នកមាន ជា​កូន​ដែល​មាតាបិតា​តែងតែ​ទម្រើស​តាំងពី​តូច ដោយ​មិន​ថា ​កូន​ចង់បាន​អ្វី​ទេ តែងតែ​ផ្តល់​ជូន​កូន​ជា​និច្ច​។…

តើ​របៀប​នៃ​ការ​ចិញ្ចឹម​កូន​មួយ​ណា​ដែល​អាច​ធ្វើ​ឲ្យ​អនាគត​កូន​ភ្លឺស្វាង និង​ជោគជ័យ ។ តើ​មាន​អ្វី​ខ្លះទៅ ?

កូន​ដែល​ចិញ្ចឹម​បែប​អ្នកមាន ជា​កូន​ដែល​មាតាបិតា​តែងតែ​ទម្រើស​តាំងពី​តូច ដោយ​មិន​ថា ​កូន​ចង់បាន​អ្វី​ទេ តែងតែ​ផ្តល់​ជូន​កូន​ជា​និច្ច​។ ជា​ពិសេស​មិន​ហ៊ាន​ឲ្យ​កូន​ធ្វើ​អ្វី​ទេ ដោយ​​ខ្លាច​គេ​ដួល ឬ​របួស ដោយ​ការពារ​ជាប់​ជា​និច្ច ។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា កូន​ដែល​មិន​ធ្លាប់​លំបាក ដោយ​លាដៃ​តែង​មាន​របស់​ជា​និច្ច​នឹង​អាច​ធ្វើ​ឲ្យ​អនាគត​គេ​វិនាស​បាន។

អ្នក​គួរតែ​ដឹង​ថា អ្នក​អាច​ចាស់​នៅ​ថ្ងៃ​ណាមួយ ដោយ​អ្នក​មិន​អាច​ចិញ្ចឹម​កូន​បាន​រហូត​ដល់​​គេ​ចាស់​ឡើយ​។ ដូចនេះ​អ្វី​ដែល​អ្នក​អាច​ផ្តល់​ដល់​គេ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​គេ​អាច​ក្លាយជា​បុគ្គល​ដែល​រឹង​មាំ មិនមែន​ទន់ជ្រាយ​នោះ​ឡើយ ។ បុគ្គល​ដែល​រឹង​មាំ គឺ​ត្រូវ​ហ្វឹកហាត់​តាំងពី​តូច ដោយ​មិន​គួរ​ឲ្យ​គេ​ស្រណុក​តាំងពី​តូច​ឡើយ ។

កូន​ដែល​ចេះ​តស៊ូ ជា​កូន​ដែល​ធ្លាប់​ជួបនឹង​ឧបសគ្គ ធ្លាប់​លំបាក ទើប​កូន​អាច​ដឹង​ពី​រស​ជាតិ ហើយ​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​ខ្លាំង ។ ដូចនេះ​មិន​ថា​ផ្លូវ​លំបាក​បែប​ណា​ឡើយ កូន​ដែល​ចិញ្ចឹម​បែប​អ្នកក្រ​នឹង​អាច​ដើរ​ដល់​គោលដៅ ហើយ​ទទួល​បាន​ជោគជ័យ ដោយ​មិន​ងាយ​បោះបង់​ចោល​ឡើយ ព្រោះ​គេ​មាន​ឆន្ទៈ​ផ្ទាល់ខ្លួន (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ