ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​គួរ​ឱ្យ​សរសើរ​ពិការ​ជើង​ម្ខាង​តែ​នាង​បង្ហាញ​ភាព​អស្ចារ្យ​ប្រលង​បវរកញ្ញា​ដល់​វគ្គ​៣​នាក់​ចុង​ក្រោយ

5 ឆ្នាំ មុន

នារី​រូប​ស្រស់​ជនជាតិ​អ៊ី​តា​លី​បាន​ប្រើ​ជើងសិប្បនិមិត្ត​ចូល​ប្រកួត​បវរកញ្ញា និង​បង្ហាញ​ពី​សមត្ថភាព​គួរ​ឲ្យ​មោ​ទ​នៈ​ដោយ​ឆ្លង​ចូល​ក្នុង​ជុំ​៣​នាក់​ចុង​ក្រោយ យកឈ្នះ​លើ​អ្នកមាន​ទស្សនៈ​អវិជ្ជមាន​ក្នុង​ប្រព័ន្ធ​«​អន​ឡាញ​» ។​ ​ការ​ប្រកួត​បវរកញ្ញា​អ៊ី​តា​លី​ប្រចាំឆ្នាំ​២០១៨ កាលពី​ថ្ងៃ​ទី​១៨ កញ្ញា កន្លង​មក​នាង Chiara Bordi…

នារី​រូប​ស្រស់​ជនជាតិ​អ៊ី​តា​លី​បាន​ប្រើ​ជើងសិប្បនិមិត្ត​ចូល​ប្រកួត​បវរកញ្ញា និង​បង្ហាញ​ពី​សមត្ថភាព​គួរ​ឲ្យ​មោ​ទ​នៈ​ដោយ​ឆ្លង​ចូល​ក្នុង​ជុំ​៣​នាក់​ចុង​ក្រោយ យកឈ្នះ​លើ​អ្នកមាន​ទស្សនៈ​អវិជ្ជមាន​ក្នុង​ប្រព័ន្ធ​«​អន​ឡាញ​» ។​

​ការ​ប្រកួត​បវរកញ្ញា​អ៊ី​តា​លី​ប្រចាំឆ្នាំ​២០១៨ កាលពី​ថ្ងៃ​ទី​១៨ កញ្ញា កន្លង​មក​នាង Chiara Bordi អ្នកស្រុក​នៅ​ខេត្ត Tarquinia អាយុ​១៨​ឆ្នាំ បាន​ពិការ​ជើង​ឆ្វេង​ត្រូវ​ប្រើ​ជើងសិប្បនិមិត្ត អាច​ឆ្លង​ចូល​ដល់​ជុំ​៣​នាក់​ចុង​ក្រោយ និង​លុប​ចោលការ​មាក់ងាយ​ពី​សំណាក់​ក្រុម​អ្នកលេង​«​អន​ឡាញ​» នៅ​មុន​ពេល​ចូល​ប្រឡូក​ក្នុង​វេទិកា​នេះ ។​

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​នាង​ក៏​បាន​បង្ហោះ​នៅ​ក្នុង Facebook ថា «​ខ្ញុំ​ពិការ​ជើង ប៉ុន្តែ​ពួក​អ្នក​ពិការ​ផ្លូវចិត្ត ហើយ​ខ្ញុំ​ក៏​គ្មាន​ចំណាប់អារម្មណ៍​លើ​រឿង​ឈ្នះ​-​ចាញ់ និង​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា ជីវិត​នៅ​មាន​ភាព​ស្រស់ស្រាយ ទោះបីជា​កើតមក​បែប​នេះ​ក៏​ដោយ​» ។​

​នាង Chiara Bordi បាន​ពិការ​ជើង​ខាងឆ្វេង​ពី​ក្បាលជង្គង់​ចុះ​ដោយសារ​ឧប្បត្តិហេតុ​រថយន្ត​បុក ខណៈ​ពេល​អាយុ​១៣​ឆ្នាំ​ត្រូវ​ប្រើ​ជើងសិប្បនិមិត្ត ស្រប​ពេល​ដែល​តំណែង​បវរកញ្ញា​២០១៨​បាន​ទៅ​លើ​នាង Carlotta Maggiorana អាយុ​២៦​ឆ្នាំ មក​ពី​ខេត្ត Montegiorgio ប្រទេស​អ៊ី​តា​លី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ